អាថ៌កំបាំង ១០ យ៉ាងដែលរារាំងអ្នកមិនឲ្យសប្បាយចិត្តនឹងគ្មានសុភមង្គលក្នុងជីវិត

  • 2021-05-14 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់គ្នាតែងតែចង់បានភាពសប្បាយរីករាយ ប៉ុន្តែអ្នកត្រូវតែទទួលស្គាល់ផងដែលថា ភាពមិនសប្បាយចិត្ត ឬមិនមានសុភមង្គលក៏អាចនឹងកើតឡើងបានគ្រប់ពេលវេលាបានផងដែលនៅក្នុងជីវិតរស់នៅរបស់អ្នក។ វិធីនៃការរស់នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗគឺមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងសុភមង្គលដែលពួកគេធ្លាប់មាន និងធ្លាប់ទទួលបានកាលពីមុនមក ហើយជម្រើសទៅលើការធ្វើអ្វីមួយជារៀងរាល់ថ្ងៃនោះអាចមានឥទ្ធិពលទៅលើអារម្មណ៍ដែលប៉ះពាល់ដល់ភាពសប្បាយនឹងមិនសប្បាយចិត្តរបស់ពួកគេ។

ទាំងនេះគឺជាអាថ៌កំបាំង ១០ យ៉ាងដែលរារាំងអ្នកមិនឲ្យមានភាពសប្បាយរីករាយ និងសុភមង្គលនៅក្នុងជីវិតរស់នៅប្រចាំ៖

  • អ្នកធ្វើការស្តីបន្ទោសអំពីបញ្ហារបស់ខ្លួនទៅកាន់អ្នកដទៃ
  • មិនខ្វល់ខ្វាយអំពីបញ្ហាសុខភាពផ្ទាល់ខ្លួន និងថែទាំឲ្យបានប្រសើរឡើយ
  • មានការព្រួយបារម្ភអំពីអនាគតរបស់ខ្លួន ឬធ្វើការគិតខ្លាំងទៅលើអតីតកាល
  • តែងតែធ្វើការប្រៀបធៀបខ្លូនឯងជាមួយអ្នកដទៃ
  • ការដាក់សម្ពាធទៅលើអ្វីៗដែលខ្លួនចង់បាន តែមិនព្យាយាធ្វើវាឲ្យបានប្រសើរជាងមុនឡើយ
  • អ្នកគិតអំពីបញ្ហាអ្នកដទៃជាងបញ្ហារបស់ខ្លួនឯង
  • អ្នកមិនចេះអំពីរបៀបនៃការគ្រប់គ្រងអារម្មណ៍របស់ខ្លួន
  • អ្នកធ្វើការផ្ដោតតែទៅលើភាពអវិជ្ជមានជានិច្ច
  • អ្នកចំណាយពេលធ្វើរឿងអត់ប្រយោជន៍ជាប្រចាំ
  • ហើយអ្នកតែងតែគិតថារឿងគ្រប់យ៉ាងរបស់អ្នកនឹងដំណើរការ ឬវានឹងដោះស្រាយដោយខ្លួនវា

ប្រសិនបើអ្នកមិនអាចស្វែងរកសុភមង្គល និងភាពសប្បាយរីករាយនៅក្នុងជីវិតរបស់អ្នកបានទេ វាអាចបណ្តាលមកពីកត្តាមួយចំនួនខាងលើនេះដែលអាចរារាំងអ្នកមិនឲ្យមានសុភមង្គល ហើយអ្នកក៏ប្រហែលជាមិនបានដឹងខ្លួនផងដែរ។ ការផ្លាស់ប្តូរចេញទៅលើចំណុចទាំងប៉ុន្មានខាងលើនេះនឹងជួយឲ្យអ្នកទទួលបានភាពសប្បាយរីករាយ និងសុភមង្គលមកវិញ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម