ធានាថា ស្បែកអ្នកនឹងអរគុណអ្នកខ្លាំងមិនខាន បើកែប្រែទម្លាប់ទាំងនេះចោលបាន

  • 2021-05-13 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីណាក៏ចង់បានស្បែកស្រស់ស្អាត មានសុខភាពល្អបែបធម្មជាតិផងដែរ ព្រមទាំងអាចជួយបង្កើនទំនុកចិត្ត ពេលទៅណាមកណាផងដែរ។ ការថែរក្សាសុខភាពស្បែកអោយបានត្រឹមត្រូវ មិនត្រឹមតែកើតចេញពីការប្រើប្រាស់ផលិតផលថែរក្សាស្បែកតែម្យ៉ាងនោះទេ ប៉ុន្ដែសកម្មភាពមួយចំនួននេះអាចធ្វើអោយស្បែកអ្នកកាន់តែក្មេងជាងវ័យផងដែរ៖

១. សម្រាក ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ

ការសម្រាកអោយបានគ្រប់គ្រាន់គឺចាំបាច់ណាស់ ព្រោះរាងកាយអ្នកត្រូវការជួសជុល និង ធ្វើអោយស្បែកអ្នកមានភាពស្រស់ថ្លាឡើងវិញ ក្មេងជាងវ័យថែមទៀត។ ហេតុនេះហើយបើសិនជាអ្នកចង់បានស្បែកមានសុខភាពល្អគួរតែសម្រាកអោយបានគ្រប់គ្រាន់ ដែលជាមធ្យោបាយងាយស្រួលបំផុត ព្រមទាំងមិនខ្ជះខ្ជាយលុយនៅក្នុងហោប៉ៅរបស់អ្នក បានទាំងសុខភាពស្បែកនិងកម្លាំងនៃសុខភាពរាងកាយក្នុងពេលតែមួយ។

២. កុំនៅក្រោមកម្ដៅព្រះអាទិត្យច្រើនហួសហេតុពេក

ព្រះអាទិត្យមានកាំរស្មីយូវីដែលជាមូលហេតុធ្វើឱ្យស្បែកខ្មៅស្រអាប់ តែបើសិនអ្នកត្រូវនៅខាងក្រៅជាច្រើនម៉ោងរៀងរាល់ថ្ងៃនោះ គួរតែលាបឡេការពារកម្តៅថ្ងៃរាល់ពេលដែលពួកគេត្រូវចេញពីផ្ទះដើម្បីការពារស្បែកឱ្យភ្លឺរលោង មិនងាយនឹងចាស់ជ្រីវជ្រួញ។ តែយ៉ាងណាក៏ គួរតែចៀសវាងនៅខាងក្រៅរយៈពេលយូរសូម្បីតែការការពារកម្តៅថ្ងៃក៏ដោយ។ព្រោះវាអាចបណ្ដាលកោសិកាស្បែកកាន់តែយ៉ាប់យ៉ឺនពីកម្ដៅព្រះអាទិត្យដោយមិនដឹងខ្លួន។

៣. កាត់បន្ថយទទួលទានអាហារផ្អែមៗ

តើអ្នកមានដឹងទេថាអាហារដែលផ្ទុកជាតិស្ករច្រើនគឺជាការធ្វើឱ្យគ្រោះថ្នាក់ដល់ស្បែក? ជាតិស្ករនឹងបណ្តាលឱ្យកូឡាជែននៅក្នុងស្បែកកាត់បន្ថយដែលជាហេតុផលដែលធ្វើឱ្យស្បែករបស់អ្នកមើលទៅមិនមានសំណើម។ បើមិនចង់បានស្បែកស្ងួតទេនោះគួរតែកាត់បន្ថយបរិមាណនៃការញ៉ាំជាតិផ្អែម ហើយងាកមកទទួលទានអាហារដែលល្អសម្រាប់សុខភាព ហើយសំបូរទៅដោយជាតិស្ករធម្មជាតិក្នុងកម្រិតមធ្យម។

៣. បន្ធូរភាពតានតឹង និង ស្រ្តេស

ស្ត្រេសក៏ជាបុព្វហេតុមួយទៀតនៃការខូចខាតស្បែកផងដែរ ព្រោះអារម្មណ៏បែបនេះអាចធ្វើអោយរាងកាយអ្នកបញ្ចេញអរម៉ូន Cortisol កាន់តែច្រើន ដែលជាហេតុធ្វើបណ្ដាលបរិមាណកូឡាជែនក្នុងស្បែកអ្នកក៏ត្រូវថយចុះជាលំដាប់។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម