មនុស្ស​ស្រី​ចង់​ឲ្យ​មនុស្ស​ប្រុស​ស្មោះ​ត្រង់ ដាច់​ខាត​ត្រូវ​មាន​ចំណុច​ទាំង​នេះ

  • 2021-05-12 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ឲ្យ​មិត្ត​ប្រុស​ ក៏ដូច​ជា​ស្វាមី​មាន​ចិត្ត​ស្មោះ​ស មិន​ងាក​រេ មិន​មាន​ក្រៅ មនុស្ស​ស្រី​ ជំហាន​បំផុត​ត្រូវ​តែ​ចង​ចាំ​នូវ​ចំណុច​ទាំង​នេះ។

១. មាន​ប្រាក់​ចំណូល​រឹង​មាំ

ជំនួស​ឲ្យ​ការ​ដេក​នៅ​តែ​ផ្ទះ ហើយ​ចាំ​លុយ​គេ​ទម្លាក់​លុយឲ្យ​នោះ មនុស្ស​ត្រូវ​រក​របរ ឬ​ការងារ​ណា​មួយ​ដែល​ជា​ជំនាញ​របស់​ខ្លួន ហើយ​កុំ​ទុក​ពេល​វេលា​កន្លង​ទៅ​អត់​ប្រយោជន៍។ មាន​តែ​ពេល​យើង​ឯករាជ្យ​រឿង​លុយ​កាក់ មិន​ពឹង​ពាក់​លើ​គេ ទើប​គេ​ខ្លាច​បាត់​បង់​រូប​យើង ព្រោះ​បើ​យើង​ចាំ​តែ​លុយ​គេ គេ​ដឹង​ច្បាស់ណាស់​ថា ទោះ​បី​ជា​គេអាក្រក់​យ៉ាងណា ក៏​​យើង​មិន​អាច​ចាក​ចោល​គេ​បាន​ដែរ។

២. ទុក​ឲ្យ​ខាង​ប្រុស​ស្មោះ​ដោយ​ឯង​ៗ

ហួស​ហើយ​នូវ​សម័យ​ដែល​មនុស្ស​ស្រី​ប្រើ​គ្រប់​វិធី​ដើម្បី​ឲ្យ​មនុស្ស​ប្រុស​ស្មោះ​ត្រង់​នោះ ព្រោះ​​នៅ​សម័យ​នេះ ឲ្យ​តែ​គេ​ចង់​ គេ​អាច​ក្បត់​បាន​ដោយ​វិធី​សាស្ត្រ​ច្រើន​ណាស់។ ដូច​នេះ​ ចង់​ឲ្យ​គេ​ស្មោះ គឺ​ត្រូវ​ទុក​ឲ្យ​គេ​ស្មោះ​ដោយ​ខ្លួន​ឯង។ កុំ​រឹត​បណ្តឹង កុំ​តាម​ដាន កុំ​ចង​គេ ត្រូវ​បណ្ដាយ​ឲ្យ​គេ​មាន​សេរី​ភាព ព្រោះ​សណ្ដាន​អ្នក​ក្បត់ ធ្វើ​ម៉េច​ក៏​នៅ​មិន​ចោល​ដែរ តែ​បើ​អ្នក​ស្មោះ​ហើយ ទោះ​អ្នក​ព្រលែង​យ៉ាង​ណា​ក៏​គេ​មិន​​ទៅ​ណា​ដែរ។

៣. ធ្វើ​ខ្លួន​ឲ្យ​ស្អាត

តាម​ការ​ពិសោធន៍​លើ​បុរស​ជា​ច្រើន មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ទៅ​រក​ចំណី​ថ្មី​ខាង​ក្រៅ គឺ​មនុស្ស​ស្រី​ទាំង​នោះ ស្អាត​ជាង​ប្រពន្ធ​ខ្លួន។ ដូច​នេះ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត​។ ព្រោះ​នៅ​ពេល​ដែល​យើង​អាក្រក់ សូម្បី​តែ​ខ្លួន​ឯង​ក៏​មើល​មិន​ចូល​ភ្នែក​ដែរ កុំ​ថា​អ្នក​ដទៃ។ កុំ​បណ្ដោយ​ឲ្យ​ពេល​វេលា ធ្វើ​​ឲ្យ​អ្នក​ចាស់​ទ្រុឌទ្រោម​តាម​ឲ្យ​សោះ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម