រឿង​ភាគ​ថ្មី​របស់ Jiyeon ក្រុម T-ara មាន​ចំនួន​អ្នក​មើលទាបស្ទើរស្មានមិនដល់

  • 2021-05-12 04:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Imitation ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ​ថ្មី​របស់​តារា​សម្ដែង និង​ចម្រៀង​ស្រី​កូរ៉េ​ល្បី​ឈ្មោះ Jiyeon មាន​ចំនួន​អ្នក​មើល​តិច​មិន​គួរ​ឲ្យ​ជឿ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Newsen  បាន​បញ្ចេញ​ទិន្និន័យ​ពី Nielsen Korea សម្រាប់​តួរលេខ​អ្នក​ទស្សនា​ខ្សែ​ភាពយន្ត​ភាគ Imitation ភាគ​ទី ១។ តាម​ប្រភព​ខាង​លើ ចំនួន​អ្នក​ទស្សនា​សម្រាប់​រឿង​ភាគ​នេះ​ទទួល​បាន​ត្រឹម​តែ ០.៩​%​ប៉ុណ្ណោះ​នៅ​ទួទាំង​ប្រទេស​កូរ៉េ ពោល​គឺ​បាន​ប្រមាណ​៤០​ម៉ឺន​​តាម​ដាន​រឿង​នេះ។ តួរលេខ​ទាប​នឹក​ស្មាន​មិន​ដល់​បាន​ធ្វើ​ឲ្យ​រឿង​ត្រូវ​គេ​ភ្លេច​តែ​ម្ដង​​ថា មាន​រឿង​បែប​នេះ​ចាក់​បញ្ចាំង​លើ​ទូរទស្សន៍។

ក្រោយ​ពេល​តួរលេខ​នេះ​ត្រូវ​បាន​បញ្ចេញ មនុស្ស​ជាច្រើន​បាន​ឆ្ងល់​ថា​ហេតុ​អ្វី រឿង​នេះ​មាន​ចំនួន​អ្នក​មើល​ទាប​ដល់​ថ្នាក់​នេះ។ បណ្ដាញ​ព័ត៌មាន​ជាច្រើន​បាន​លើក​ឡើង​ថា រឿង​ដែល​និយាយ​ពី​ជីវិត​តារា KPOP នៅ​ពេល​នេះ​លែងទាក់ទាញ​អ្នក​មើល​ទៀត​ហើយ ដែល​ធ្វើ​ឲ្យ​រឿង​នេះ​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍។ ទោះ​បី​ជា​រឿង​នេះ​មាន Idol ជា​ច្រើន​ចូល​រួម​សម្ដែង​ដូច​ជា Jiyeon (T-ara), Ateez និង SF9 ក៏ដោយ តែ​អ្នក​គាំទ្រ​របស់​ក្រុម​ទាំង​នេះ​នៅ​តែ​មិន​អា​ចជួយ​យិតយោង​រឿង​បាន។

ទោះ​បី​ជា​មាន​គម្រោង​ចាក់​ផ្សាយ​១២​ភាគ​មែនពិត តែ​ដោយ​សារ​តែ​តួរលេខ​អន់​ខ្លាំង​បែប​នេះ មនុស្ស​ជា​ច្រើន​សង្ស័យ​ថា រឿង​នឹង​ត្រូវ​កាត់​ឲ្យ​ខ្លី និង​ឈប់​បញ្ចាំង​នៅ​ពេល​ឆាប់​ៗ​នេះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម