អាចដឹងបានថាអ្នកគ្រាន់តែជាកង់សាគួរគេ តាមចំនុចទាំង ៥ យ៉ាងនេះ

  • 2021-05-12 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពុងតែមិនច្បាស់ក្នុងចិត្តមែនទេ ថាគេប្រាកដប្រជា ឬ​ គ្រាន់តែចាត់ទុកអ្នកជាមនុស្សលេងសើច? ពេលខ្លះមនុស្សទោះបីជាមើលពីសម្បកក្រៅទៅហំហាន យ៉ាងណា ល្អកប់ពពកបែបណាក៏ដោយក្នុងក្រសែភ្នែកអ្នកដទៃ បើសិនជាអ្នកស្រលាញ់ខ្លួនឯងច្បាស់ជាដើរចេញមិនស្រណោះនោះទេ បើសង្កេតឃើញចំនុចទាំងនេះភ្លាម៖

១. ម្ដងអញ្ចេះម្ដងអញ្ចោះ

មនុស្សម្នាក់ដែលស្រលាញ់អ្នកយ៉ាងពិតប្រាកដ ខ្លាចណាស់ពេលដែលមិនបានទាក់ទង មិនដឹងសុខទុកអ្នក ហើយក៏ចង់អ្នកគេនៅក្នុងចិត្តអ្នកគ្រប់ពេល ដូចដែលគេនឹកគិតដល់អ្នកដូចគ្នា។ ម្ដងម្កាល គេអាចនឹងចង់សាកចិត្តអ្នក ដោយចង់ដឹងថា បើសិនជាគេមិនបានទាក់ទងមកមុនទេនោះ អ្នកនឹងទៅរកគេដែរឬអត់។ តែពេលខ្លះបើប្រកាន់ចរិតបែបនេះហួសហេតុពេកនោះ អាចបង្ហាញថាគេមិនទាន់ក្លាយជាមនុស្សចាស់ទុំនៅឡើយទេ អាចនឹងត្រូវហត់ចិត្តបន្តិចទៅថ្ងៃមុខ។ ចរិតបែបមិនច្បាស់លាស់បែបនេះហើយដែលអាចជាសញ្ញាដែលអ្នកគូរតែកត់សំគាល់បំផុត។

២. អោយតែជួបគ្នា និយាយតែពីរឿងគេ

មិនចាំបាច់ទៅរកមើលអ្វីច្រើននោះទេ សួរតែអ្នកខ្លូនឯងក៏ដឹង ថាបើសិនជាអ្នកបានទៅជួបមុខអ្នកដែលខ្លួនពេញចិត្ត អ្នកនឹងធ្វើបែបណា។ មនុស្សប្រុសដែលមិនបានគិតគូរ និង ចាត់ទុកអ្នកជាមនុស្សដែលគេសេពគប់បែបយូរអង្វែង ប្រាកដជាឆាប់បង្ហាញចរិតពិតមកជាមិនខាន ដោយជីកបើកកកាយ រឿងផ្ទាល់ខ្លួន ស្អប់អ្នកនេះ ចូលចិត្តអ្នកនោះអីដើម។ អ្នកអាចនឹងយល់ច្រឡំថា​​ គេប្រហែលជាទុកចិត្តអ្នកខ្លាំងហើយមើលទៅបានជាហ៊ានបង្ហើបរឿងបែបនេះប្រាប់ តែត្រូវចាំថាគេអាចនឹងយកអ្នកមកដើម្បីតែស្តាប់គេរអ៊ូ ដូចជា Thearpist ដោយមិនចាំបាច់ចំណាយប្រាក់ទេក៏មិនដឹង។

៣. មិនចង់អោយអ្នកស្គាល់មិត្តភក្តិ និង គ្រួសារគេ

ពេលខ្លះអ្នកមិនគួរជឿ ងប់ នឹង សម្ដីមនុស្សប្រុសពេកនោះទេ បើសិនជាទាក់ទងបានរៀងយូរគួរសមដែរហើយ នៅមានលេសមិនចេះចប់ មិនចង់អោយអ្នកស្គាល់មនុស្សនៅជុំវិញខ្លួនគេសោះនោះ គេអាចគ្រាន់តែលេងសើចនឹងអ្នកតែប៉ុណ្ណោះ។

៤. មិនសូវជាមានគម្រោងចង់ជួបអ្នក ហើយបើមានក៏មានលេសមិនចេះចប់

ទោះគេជាមនុស្សដែលមិនចូលចិត្តមានគម្រោងស៊ាំញ៉ាំអីច្រើនពិតមែន តែបើអ្នកសំខាន់សម្រាប់គេយ៉ាងពិតប្រាកដនោះ ចរិតមួយនេះគេនឹងមិនប្រើមកលើអ្នកនោះទេ។ ព្រោះតែចង់អោយអ្នកដឹងថាអ្នកសំខាន់យ៉ាងណាសម្រាប់គេនោះ គេប្រាកដជាយកចិត្តទុកដាក់កសាងអនុស្សាវរិ៏ជាមួយអ្នក ហើយអោយគ្រប់ពេលដែលអ្នកក្បែរមិនអាច ចាប់អារម្មណ៏អ្វីបានក្រៅពីគេតែម្នាក់។

៥. លេបខាយដាក់អ្នកផ្សេងនៅនឹងមុខអ្នក

ទោះបីជាមិត្តភក្តិធម្មតាក៏ពេលដែលជួបគ្នាប្រាកដជាចង់អោយគេយកចិត្តទុកដាក់ និង ផ្តោសសំខាន់មកលើអ្នក ហើយបើការណាត់ជួបតាមបែបស្នេហានេះវិញក៏ជារឿងដែលចាំបាច់បំផុតហើយ។ បើសិនជានៅនឹងមុខអ្នកគេបែបនេះទៅហើយ ហ៊ានស្រម៉ៃដែរអត់ថាក្រោយខ្នងអ្នកគេបែបណា។

ប្រភព៖ Powerfulmind ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម