មានតែមនុស្សស្រីឆ្លាតទេ ទើបអាចដោះលែងជីវិតខ្លួនពីទុក្ខសោកដោយបែបនេះ

  • 2021-05-12 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតមនុស្សស្រីមិនសូវជាបានសុខព្រោះតែសង្ឃឹមច្រើនពេកទៅលើរឿងរ៉ាវទាំងនេះ៖

១. រឿងដែលរំខានដល់សេចក្ដីសុខផ្លូវចិត្ត

ជីវិតយើងនេះមិនអាចនឹងជួបតែរឿងល្អៗ មានតែសេចក្ដីសុខគ្រប់ពេលនោះទេ សុខ និង ទុក្ខអាចនឹងកើតឡើងព្រមៗ គ្នាមិនមានអ្វីដែលអាចមកកំណត់អោយជាក់លាក់បាននោះទេ។ ដើម្បីប្រើប្រាស់ជីវិតអោយត្រឹមត្រូវបំផុត មនុស្សស្រីឆ្លាតមានតែចេះបណ្ដុះចិត្តគំនិតនេះ អោយរៀនជឿជាក់លើខ្លួនឯង បើកភ្នែកក្នុងថ្ងៃថ្មីដោយសង្ឃឹមថានឹងមានរឿងល្អកើតឡើង ឯរឿងដែលមិនល្អក៏ប្រែជាធូរស្រាលឡើង ពិបាកយ៉ាងណាក៏នៅតែមានដំណោះស្រាយ។ មិនមែនព្រោះតែទុក្ខសោកព្រោះតែរឿងមួយ ក៏បណ្ដែតបណ្តោយអោយជីវិតលិចលង់ទៅតាម រហូតស្រោចស្រង់មិនបាននោះទេ។ រឿងលំបាកក៏ប្រឹងរកដំណោះស្រាយ ឯរឿងសប្បាយក៏បើកចិត្តទទួលយក។

២. អាជីពការងារដែលមិនសក្ដិសមនឹងខ្លួន

ប្រាក់ចំនូលដែលរកបានមក ទោះជាបានមកយ៉ាងច្រើនយ៉ាងណាក្ដី អ្នកនៅតែមិនអាចចាយវាយដោយសប្បាយចិត្តបាននោះទេ។ ហេតុនេះគូរតែស្វែងរកអ្វី ចំនាយកម្លាំង និង ចំនាយជីវិតអ្នកទៅលើរឿងដែលអាចផ្ដល់សេចក្ដីសុខអោយអ្នកបាន។ សមត្ថភាពក្នុងការបំពេញការងារ និង អ្វីដែលអ្នកខិតខំប្រឹងប្រែងទៅ គួរតែចំនាយទៅលើអ្វីដែលអ្នកស្រលាញ់ពេញចិត្ត ហើយចង់ឃើញលូតលាស់រីកចម្រើន។ ការងារទាំងឡាយដែលធ្វើចេញពីចិត្តដែលស្រលាញ់ពិតៗ ច្បាស់ជាបានផលល្អជាង​ អ្វីដែលអ្នកធ្វើទៅព្រោះតែប្រាក់ខែមួយមុខនោះ។

៣. មនុស្សប្រុសដែលមិនសក្តិសមនឹងខ្លួន

មនុស្សស្រីភាគច្រើនត្រូវខូចចិត្ត និង ឈឺចាប់មិនតិចនោះទេ ព្រោះតែរឿងស្នេហានេះ អត់ទ្រាំនឹងមនុស្សដែលមិនសក្តិសមនឹងខ្លួន។ ត្រូវចាំថា បើសិនជាអ្នកចង់បានជីវិតមួយដែលពោរពេញទៅដោយសុភមង្គលយ៉ាងពិតប្រាកដនោះ ត្រូវតែក្លាហានកាត់ផ្ដាច់ប្រភេទមនុស្សប្រុសដែលមិននាំអ្វីក្រៅពីទុក្ខមកអោយអ្នក កុំលះបង់ ដើម្បីទទួលបានសុភមង្គលដែលតិចតួចជាងអ្វីដែលអ្នកសក្តិសមនឹងទទួលបានអី។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម