បំណងប្រាថ្នាក្នុងជីវិតអ្នកអាចសម្រេចក្នុងពេលឆាប់ៗនេះទេ សាករើសបង្អួចដែលពេញចិត្តមើល

  • 2021-05-12 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព្យាយាមមយូរគួរសមហើយ តើជិតដល់គោលដៅហើយឬនៅ?

បង្អួចទី ១ - គោលដៅអ្នកនៅមិនឆ្ងាយនោះទេ

សំណាង រួមផ្សំការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនផង ជួយអោយអ្នកបានដើរមកដល់ដំណាក់កាលមួយនេះ។ ទោះជានៅតែមិនប៉ុន្មានជំហ៊ានទៀតក្ដី អ្នកមិនត្រូវបន្ថយល្បឿនដាច់ខាត ប្រឹងប្រែងតែ ២ ទៅ ៣ ខែទៀតលទ្ធផលនឹងទទួលបានជាទីគាប់ចិត្តមិនខាន។ ផ្លូវដែលអ្នកកំពុងតែដើរ អ្វីដែលអ្នកកំពុងតែធ្វើសព្វថ្ងៃជាជម្រើសដ៏ត្រឹមត្រូវបំផុតហើយ។

បង្អួចទី ២ - ពេលនេះមិនមែនជាពេលត្រូវបោះបង់នោះទេ

មកទល់នឹងពេលនេះ អ្នកអាចនឹងមានអារម្មណ៏នឿយហត់ខ្លាំងណាស់ទៅហើយ ហត់ខ្លាំងរហូតដល់ថ្នាក់ចង់បោះបង់គ្រប់យ៉ាងទៅហើយ។ អ្វីដែលអ្នកគួរតែបារម្ភនៅពេលនេះមិនជាចំងាយដែលអ្នកត្រូវដើរបន្តទៅមុខនោះទេ គួរតែជាមធ្យោបាយដែលអ្នកជ្រើសរើស ព្រោះកន្លងមកវាមិនបានផ្ដល់ផលជាទីគាប់ចិត្តដល់អ្នកនោះទេ។

បង្អួចទី ៣ - នឿយហត់ផ្លូវចិត្តបន្តិច

អ្នកអាចនឹងមានអារម្មណ៏ថាបាក់ទឹកចិត្តខ្លាំងមួយរយៈចុងក្រោយនេះ អ្វីក៏មិនចង់ធ្វើដែរ ព្រោះនៅក្នុងចិត្តអ្នក អ្វីៗដែលធ្វើទៅទាំងប៉ុន្មានហាក់បីដូចជាមិនមានន័យទាល់តែសោះ។ អ្វីដែលសំខាន់បំផុតសម្រាប់អ្នកនៅក្នុងពេលនេះ គួរតែអនុញ្ញាតអោយខ្លួនឯងបានសម្រាកបន្តិច។ នៅពេលដែលអ្នករឹងមាំឡើងវិញហើយនោះ អ្នកអាចសម្រេចគោលដៅអ្នកក្នុងរយះពេលដ៏ខ្លីខាងមុខនេះមិនខាន។

បង្អួចទី ៤ - រងចាំជំនួយពីអ្នកដទៃ

ខ្វះតែមួយជំហានទៀតក៏ត្រូវដល់ទៅហើយ តែសំណាងមិនល្អធ្វើអោយការខិតខំប្រឹងប្រែងទាំងឡាយក្លាយជាអាសារបង់ ដែលធ្វើអោយអ្នកផ្ដេកផ្ដួលទៅលើអ្នកដទៃយ៉ាងខ្លាំង។ អ្នកគួរតែព្យាយាមផ្លាស់ប្ដូរគំនិតអវិជ្ជមានេះចោលទៅ កុំមើលស្រាលសមត្ថភាពខ្លួនឯងអោយសោះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម