ឃើញលទ្ធផលភ្លាមៗ! ថែរក្សាស្បែកមុខដោយទឹកឃ្មុំធម្មជាតិ តាមប្រភេទស្បែកមុខ

  • 2021-05-12 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកឃ្មុំមានគុណប្រយោជន៍ជាច្រើន ដោយជួយថែទាំបានទាំងសុខភាព ព្រមថែរក្សាស្បែក ដោយសុវត្ថិភាពបានថែមទៀត។ តាមរយៈការប្រើប្រាស់ទឹកឃ្មុំជាម៉ាសបិទមុខ ស្បែកអ្នកនឹងប្រែមកជាស្រស់ស្អាត ងាយនឹងឃើញលទ្ធផលភ្លាមៗ ដែលធ្វើអោយអ្នកស្ទើរតែភ្លេចគ្រឿងសម្អាងថ្លៃៗបាន៖

១. សម្រាប់ស្បែកធម្មតា - ទឹកឃ្មុំ & ផ្លែប៉ោម

ជារូបមន្តដែលសមស្របសម្រាប់ស្រ្តី ដែលមានមុខស្រអាប់ តែមានប្រភេទស្បែកមុខធម្មតា។ ផ្លែប៉ោមគឺជាផ្លែឈើដែលមានជាតិអាស៊ីតខ្សោយ នៅពេលលាយជាមួយទឹកឃ្មុំនឹងជួយឱ្យស្បែកមានសំណើម មិនស្ងួតពេក និង មិនរលោងពេកបន្ទាប់បិទរួច។ អ្នកនឹងត្រូវការផ្លែប៉ោមកន្លះផ្លែ ត្បានលាយបញ្ចូលគ្នាជាមួយ ទឹកឃ្មុំ និង ទឹកបន្តិច កិនបញ្ចូលគ្នារហូតបានជាល្បាយខាប់ៗ បន្ទាប់មកលាបវាពេញផ្ទៃមុខ ជាពិសេសនៅកន្លែងដែលមានបញ្ហា។ ទុកវាចោលរយៈពេល ៥-១០ នាទីហើយលាងសម្អាតដោយទឹកស្អាត។ អ្នកអាចមើលឃើញស្បែកភ្លឺថ្លា ម៉ត់រលោងតាំងពីពេលអនុវត្តលើកដំបូងបំផុត។

២. សម្រាប់ស្បែកខ្លាញ់ - ទឹកឃ្មុំ & ប្រទាលកន្ទុយក្រពើ

ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ និងព្រមទាំងមិនពិបាករកថែមទៀត។ ទឹកឃ្មុំនិងអាល់ឡូវជាមួយរូបមន្តបិតមុខដែលផ្តល់លទ្ធផលល្អបំផុតសម្រាប់មិត្តនារីដែលមានបញ្ហាស្បែកខ្លាញ់។ អ្នកនឹងត្រូវការប្រទាលកន្ទុយក្រពើមួយម៉ើមតូច លាយនឹងទឹកឃ្មុំ ១ ស្លាបព្រាបាយ បន្ថែមដោយទឹកក្រូចឆ្មាមួយចំណិត រួចកិនអោយម៉ត់។ លាបអោយសព្វផ្ទៃមុខ ទុកវាចោលប្រហែល ៥ នាទីហើយលាងមុខអ្នកដូចធម្មតា។ ម៉ាសមុខប្រភេទនេះ ជួយកាត់បន្ថយការកើតឡើងនៃមុនផងដែរ ដោះស្រាយបញ្ហាកកស្ទះនៃរន្ធញើស ធ្វើអោយស្បែកមុខអ្ននមើលទៅភ្លឺថ្លាជាងមុន។

៣. សម្រាប់ស្បែកស្ងួត - ទឹកឃ្មុំ & ទឹកដោះគោស្រស់

ទឹកឃ្មុំនិងទឹកដោះគោស្រស់មានគុណសម្បត្តិដែលជួយឱ្យស្បែកមានសំណើមបាន។ អ្នកអាចអនុវត្តបានយ៉ាងងាយ ដោយលាយទឹកឃ្មុំនិងទឹកដោះគោស្រស់ក្នុងសមាមាត្រ ២: ១ កូរគ្រឿងផ្សំទាំងអស់ចូលគ្នា។ បន្ទាប់មកលាបលើផ្ទៃមុខ ជាពិសេសផ្នែកដែលមានទំនោរស្ងួតនិងងាយរោយងាយទុកចោលប្រហែល ១០ នាទី។ បន្ទាប់មកជូតថ្នមៗនិងសម្អាតផ្ទៃមុខរបស់អ្នកឱ្យដូចធម្មតា។ មិនយូរទេស្បែកដែលធ្លាប់ស្ងួតនិងងាយរលាក។ នឹងត្រលប់ទៅរកសំណើម ក្មេងជាងវ័យមិនខាន។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម