អាយុ​ច្រើន​មិន​សំខាន់! សំខាន់​​ត្រូវ​ស្គាល់​​វីតាមីន​ ៤​ ប្រភេទ​ ដែល​ស្បែក​ត្រូវ​ការ​បំផុត

  • 2021-05-12 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ?​សាក​ល្បង​ប្រើប្រាស់​ផលិតផល​អ្វី​ក៏​មិន​ត្រូវ​នឹង​ស្បែក​មុខ​?

ជាក់​ស្ដែង​ អ្នក​ណា​ក៏​ជួប​ប្រទះ​បញ្ហា​នេះ​ដែរ​ ខំ​ស្វែង​រក​​ និង ​សាកល្បង​ច្រើន​ផលិតផល​ណាស់​ដែរ តែ​ដូច​មិន​ត្រូវ​នឹង​ស្បែក គឺ​ហាក់​គ្មាន​អ្វី​ប្លែក​សោះ។ អ្នក​នឹង​មាន​អារម្មណ៍​ថា ពេល​អ្នក​មាន​អាយុ​កាន់​តែ​ច្រើន​ វា​កាន់​តែ​ពិបាក​ក្នុង​ការ​ស្វែង​រក​ផលិតផល​ដែល​ស័ក្ដសម​នឹង​ស្បែក​ នោះ​បណ្ដាល​មក​ពី​ការ​ផ្លាស់​ប្ដូរ​នៃ​ស្បែក​តាម​អាយុ​កាល។ យ៉ាង​ណា​មិញ កញ្ញា​នឹង​បង្ហាញ​ប្រាប់​នូវ ​វីតាមីន​ ៤​ ប្រភេទ ដែល​អ្នក​គួរ​បំពេញ​ដោយ​ការ​​លាប ឬ ញ៉ាំ​ ដើម្បី​ឲ្យ​ស្បែក​តឹង​ណែន ស​ភ្លឺ​រលោង មិន​ទ្រុឌទ្រោម​ទៅ​តាម​អាយុ៖

រូបតំណាង

**១. វីតាមីន ​D៖** ជាតិ​វីតាមីន​D ច្រើន​ជ្រាប​ចូល​តាម​រយៈ​ពន្លឺ​ព្រះអាទិត្យ ហើយ​ត្រូវ​បាន​បម្លែង​ទៅ​ជា​កោសិកាថ្មី​ដែល​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ អ្នក​អាច​បំពេញ​ជាតិ​វីតាមីន​ D តាមរយៈ​វិធី​ដូចជា៖ - ស្រូប​យក​ពន្លឺ​ថ្ងៃ​ឲ្យ​បាន ១០ នាទី​ក្នុង​មួយ​ថ្ងៃ - ទទួលទាន​យ៉ាអួ ទឹក​ដោះគោ និង​ ទឹកក្រូចច្របាច់ - ទទួល​ទាន​អាហារ​ដែល​សម្បូរ​ជាតិ​វីតាមីន​ D រួម​មាន សាច់​ត្រី​សាល់ម៊ុន និង ធូណា​ជាដើម​​។

រូបតំណាង

២. វីតាមីន C៖ អ្នក​ណា​ៗ​ក៏​ធ្លាប់​ដឹង​ពី​គុណប្រយោជន៍​របស់​វីតាមីន​C សម្រាប់​ស្បែក​ដែរ។ វា​មាន​នាទី​ជួយ​ការពារ​ស្បែក​ពី​មេរោគ​មហារីក និង ជា​ជំនួយ​ផ្នែក​​ផលិតកម្ម​ខូឡាជែន​នៅ​ក្នុង​ស្បែក។ លើស​ពី​នេះ វីតាមីន​C ជួយ​ការពារ​ស្បែក​ពី​កម្ដៅ​ព្រះអាទិត្យ និង ជួយ​ការពារ​ ទប់​ស្កាត់​ស្នាម​ជ្រីវជ្រួញ​នៃ​ស្បែក​ថែម​ទៀត​ផង។ ជាតិ​វីតាមីន​ C ច្រើន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច ផ្លែ​ស្រ្តបឺរី និង ផ្កា​ខាត់​ណា​ពណ៌​ខៀវ​ជា​ដើម។​ ក្រៅ​ពី​ការ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​C អ្នក​ក៏​អាច​ជ្រើស​រើស​នូវ​ផលិតផល​លាប​ស្បែក​ដែល​មាន​ផ្សំ​ឡើង​ពី​វីតាមីន​C ផង​ដែរ​ ដើម្បី​​ឲ្យ​ស្បែក​ស​ភ្លឺ និង តឹង​ណែន។

រូបតំណាង

៣. វីតាមីន E៖ វីតាមីន​ E ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ដែល​ជួយ​ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ និង​ជួយ​ជួសជុល​កោសិកា​ស្បែក​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​កាំរស្មី​ពន្លឺ​ព្រះ​អាទិត្យ​។ ក្រៅ​ពី​នេះ​ វីតាមីន​E ជួយ​ទប់ស្កាត់​នូវ​ស្នាម​ជ្រីវ​ជ្រួញ​ និង ស្នាម​អុជ​ខ្មៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ អ្នក​អាច ធ្វើ​ការ​បំពេញ​នូវ​ជាតិ​វីតាមីន​E តាម​រយៈ​ការ​បរិភោគ​នូវ​ប្រភេទ​គ្រាប់​ធញ្ញជាតិ ដូចជា​សណ្ដែក​ដី អាល់ម៊ុន និង​គ្រាប់​ផ្កា​ឈូករ័ត្ន​ជាដើម។

រូបតំណាង

៤. វីតាមីន K៖ វីតាមីន​ទី​៤​ ដែល​ស្បែក​ត្រូវ​ការ​ចាំ​បាច់​នោះ​គឺ វីតាមីន​K ដែល​ច្រើន​រក​ឃើញ​នៅ​ក្នុង​គ្រីម​លាប​ស្បែក ព្រោះ​វា​ជា​ធាតុ​ផ្សំ​មួយ​ដ៏​ល្អ​សម្រាប់​ស្បែក ជាពិសេស​ស្បែក​ដែល​មាន​បញ្ហា​ដូចជា​ការ​ឡើង​សង្វារ ឡើង​សរសៃ​ មាន​ស្នាម​ជាំ អុជខ្មៅ មាន​ស្លាក​ស្នាម ព្រម​ទាំង​ភាព​ខ្មៅ​ស្រអាប់​ជុំ​វិញ​ភ្នែក​ជាដើម។ ដូច្នេះ សម្រាប​អ្នក​ដែល​ងាយ​ជួប​បញ្ហា​ស្បែក​ និង ចង់​ទប់​ស្កាត់​​បាន​ទាន់​ពេល​វេលា គួរ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ជាតិ​វីតាមីន​K ។ គួរ​បញ្ជាក់​ថា​ អាហារ​ដែល​មាន​ផ្ទុក​ជាតិ​វីតាមីន​K រួម​មាន​ សាឡាត់ ស្ពៃ​ក្ដោប និង សណ្ដែក​ខៀវ​ជាដើម៕

ចុចអានបន្ត៖ សក់ខ្លី ចង់​មើល​ទៅ​ឃើញក្មេង ទាល់​តែ​​ចេះកែ​ច្នៃតាម​តិចនិក​ពិសេសៗ​ទាំង​នេះ

ប្រភព៖ healthline ប្រែសម្រួល៖ Siyou Tang

អត្ថបទពេញនិយម