បើអាណិតចិត្តស្វាមី ភរិយាដាច់ខាតកុំសួរសំនួរ៣យ៉ាងនេះឲ្យសោះ

  • 2021-05-11 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សំនួរ​ខ្លះ ​មាន​តែ​បណ្តាល​ឲ្យ​បុរស​ឈឺ​ក្បាល ហើយ​បើ​ទោះ​ចម្លើយ​ឆ្លើយ​យ៉ាង​ណា​ក៏​ដោយ ​សុទ្ធ​តែ​ជា​ចម្លើយ​ដែល​គាត់​មិន​ចង់។ ប្រសិន​បើ​រស់​នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ ​មិន​គួរ​ដាក់​សម្ពាធ​ឲ្យ​ម្ខាង​ទៀត​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​រឿង​កាល​ពី​មុន ​គឺ​ជា​អតីត​ឲ្យ​វា​រសាត់​ឆ្ងាយ​ទៅ​ចុះ ព្រោះ​វា​លែង​មាន​អ្វី​​សំខាន់​ទៀត​ហើយ កុំ​បណ្តោយ​ឲ្យ​រឿង​អតីត​មក​ជះ​ឥទ្ធិពល​ដល់​ជីវិត​បច្ចុប្បន្ន​របស់​អ្នក។ ដូច្នេះ ​មាន​សំនួរ​៣​ដែល​ភរិយា​ល្អ​មិន​គួរ​សួរ​ទៅ​ប្តី។

. បើសិនម្តាយបង និងអូនធ្លាក់ទឹក តើបងនឹងជួយនរណាមុនគេ?

ថ្វី​ដ្បិត​នេះ​ជា​សំនួរ​តាំង​ពី​បុរាណ​មក​ក៏​ដោយ ​តែ​​វា​​ក៏​អាច​ធ្វើ​ឲ្យ​គូស្នេហ៍​ជា​ច្រើន​បែក​គ្នា​​ដោយ​​​គ្មាន​​អាល័យ​បាន​ដែរ។ ​​អ្នក​ម្តាយ និង​ប្រពន្ធ​ គឺ​សុទ្ធ​តែ​សំខាន់​សម្រាប់​ស្វាមី ហើយ​បុរស​​វិញ​តែង​តែ​ដាក់​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ស្វែង​រក​វិធី​ឲ្យ​តុល្យភាព​រវាង​អ្នក​ម្តាយ និង​ប្រពន្ធ​ផង​ដែរ។ ​ហេតុ​នេះ ​ភរិយា​ឆ្លាត​មិន​គួរ​សួរ​សំនួរ​បែប​នេះ​ទេ។ ​ស្វាមី​ដែល​ស្រលាញ់​ប្រពន្ធ​តែង​តែ​ព្យាយាម​មិន​ចង់​ឃើញ​ប្រពន្ធ​ធ្លាក់​ទឹក​នោះ​ដែរ ​ហេតុ​នេះ​អ្នក​មិន​គួរ​សួរ​សំនួរ​ប្រភេទ​តេស្ត​បេះ​ដូង និង​ភាព​អំណត់​របស់​គាត់​​ឡើយ។

២. ហេតុ​អ្វី​ក៏​បង​មិន​ល្អ​ដូច​បុរស​​ដទៃ​អ៊ី​ចឹង?

មនុស្ស​ស្រី​តែង​តែ​ឈរ​នៅ​ពី​ក្រោយ​​ដើម្បី​ជម្រុញ​ស្វាមី​ឲ្យ​ជោគ​ជ័យ។ ប៉ុន្តែ​បើ​​ស្វាមី​កំពុង​បរាជ័យ​ហើយ ​ប្រពន្ធ​មិន​ត្រូវ​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ស្តី​បន្ទោស​ប្តី​នោះ​ទេ ។ ​ផ្ទុយ​មក​វិញ ​គួរ​តែ​លើក​ទឹក​ចិត្ត ព្រម​ទាំង​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ប្តី​ជា​ថ្មី​ម្តង​ទៀត ​ដើម្បី​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ត​តាំង​នឹង​ឧបសគ្គ ព្រម​ទាំង​មាន​ជំនឿ​ចិត្ត​ឡើង​វិញ។ បើសិន​ជា​អ្នក​បែរ​ជា​ខក​ចិត្ត នៅ​ពេល​ឃើញ​ប្តី​បរាជ័យ​ហើយ​គិត​ថា​គាត់​មិន​ល្អ​ដូច​ប្តី​ដទៃ ​នោះ​អ្នក​មិន​ខុស​ពី​កំពុង​បំផ្លាញ​ទឹក​ចិត្ត​គាត់ទាំង​រស់​នោះ​ទេ ​ហើយ​ថ្ងៃ​ណាមួយ​អ្នក​ទាំង​ពីរ​​នឹង​អស់​ចិត្ត​ស្រលាញ់​ចំពោះ​គ្នា​​មិន​ខាន។

៣. រវាង​សង្សារ​ចាស់ និង​អូន ​តើ​បង​ស្រលាញ់​នរណា​ជាង?

ប្រសិន​បើ​​អ្នក​សួរ​គាត់​នូវ​សំនួរ​នេះ ​មិន​ខុស​ពី​អ្នក​កំពុង​រំ​លឹក​ឲ្យ​គាត់​នឹក​ឃើញ​អតីត​មិត្ត​ស្រី ​ដែល​គាត់​បាន​បំភ្លេច​យូរ​ណាស់​មក​ហើយ។ ​ម្យ៉ាង​ទៀត ​ក៏​ធ្វើ​ឲ្យ​គាត់​មិន​សប្បាយ​ចិត្ត​ចង់​ឆ្លើយ​ផង​ដែរ។ ​អ្នក​ត្រូវ​ចាំ​ថា ​អតីត​សង្សារ​គឺ​ជា​រឿង​កាល​ពី​មុន ​ដូច្នេះ​មិន​បាច់​ត្រូវ​រំលឹក​ឈ្មោះ​ទៀត​នោះ​ទេ។ ​សំនួរ​នេះ​នឹង​ធ្វើ​ឲ្យ​ស្វាមី​របស់​អ្នក​គិត​ថា ​ហេតុ​អ្វី​ក៏​អ្នក​ឆោត​ម្ល៉េះ​មក​យក​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជាមួយ​គេ ដែល​ជា​មនុស្ស​លែង​មាន​ក្នុង​ជីវិត​របស់​គាត់​ទៀត​ទៅ​ហើយ? ហើយ​បើ​អ្នក​ប្រៀប​ធៀប​អ៊ី​ចឹង ​វា​មាន​តែ​ធ្វើ​ឲ្យ​ស្វាមីប្រែ​ជា​ខឹង​ហើយ​ធុញ​ទ្រាន់​​ប៉ុណ្ណោះ៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម