ពេល​ប្ដី​មាន​ស្រី ទៅ​វ៉ៃ​គ្នា​​ហួស​ដឺឡេ​ហើយ អ្នក​ឆ្លាត​គេ​ប្រើ​វិធី​ទាំង​នេះ

  • 2021-05-11 08:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​មុន​ៗ មនុស្ស​ស្រី​ជា​ច្រើន​​ឲ្យ​តែ​ពេល​ឮ​ថា​ប្ដី​មាន​ស្រី​កំណាន់​ខាង​ក្រៅ​ភ្លែត គឺ​ដឹង​តែ​ទៅ​ដល់​ផ្ទះ​ស្រី​ប្ដី​ភ្លាម ដើម្បី​វាយ និង​គំរាម តែ​បច្ចុប្បន្ន​នេះ អ្នក​មាន​ចំណេះ​ គេ​ឈប់​ប្រើហើយ​វិធី​នេះ ដោយ​គេ​ប្រើ​ចំណេះ​ច្រើន​ជាង​។

១. និយាយ​បញ្ឈិតបញ្ឈៀង

នៅ​ពេល​ដែល​អ្នក​ដឹង​ថា ប្ដី​របស់​ខ្លួន​កំពុង​លួចលាក់​មាន​ថ្មី​ហើយ កុំ​ទាន់​អាល​បញ្ចេញ​សកម្មភាព​​អ្វី​ខ្លាំង​ពេក ព្រោះ​នៅ​ពេល​មនុស្ស​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស គឺ​តែងតែ​ខ្លាច​បែក​ធ្លាយ​ខ្លាំង​ណាស់។ គ្រាន់​តែ​អ្នក​បញ្ឈិតបញ្ឍៀង​បន្តិចបន្តួច បែប​អ្នក​ដឹង​ខ្លះ​ហើយ​នោះ គេ​ក៏​បះសក់​ទៅ​ហើយ។ ដូច​នេះ​នៅ​ពេល​គេ​ទើប​ចាប់​ផ្ដើម​ភ្លាម អ្នក​អាច​លើក​ឧទាហរណ៍​ខ្លះ​ ពាក់ព័ន្ធ​នឹង​គ្រួសារ​ត្រូវ​ហិនហោច​ដោយ​សារ​ប្ដី​មាន​ស្រី​ឲ្យ​គេ​ដឹង ដើម្បី​បន្លាច​គេ​សិន។

២. ស៊ើប​ឲ្យ​អស់

វិធី​នេះ​តម្រូវ​ឲ្យ​ប្រពន្ធ​ត្រូវ​មាន​ចិត្ត​អំណត់ និង​មាន​ធនធាន​រាង​ក្រែល​ដែរ តែ​បើ​សម្រេច​ គឺ​ឈ្នះ​អស់​មារ​សត្រូវ​តែ​ម្ដង។ ដើម្បី​អនុវត្ត អ្នក​ ឬ​ក្រុម​របស់​អ្នក​ត្រូវ​តាម​ដាន​អ្នក​ទាំង​២​នោះ​ឲ្យ​ជាប់ ហើយ​រក​ភស្តុតាង​ឲ្យ​បាន​ទាំង​អស់ ដូច​ជា​ជួប​គ្នា​នៅ​ឯណា ឲ្យ​អ្វី​គ្នា​ខ្លះ។ នៅ​ពេល​ប្រមូល​​បាន​ហើយ គឺ​បញ្ចេញ​ឲ្យ​អ្នកទាំង​២​នោះ​ឃើញ​តែ​ម្ដង។ លទ្ធផល​ចុង​ក្រោយ អ្នក​ចង់​ឲ្យ​ចំណង​នេះ​ទៅ​ជា​បែប​ណា គឺ​សម្រេច​លើ​អ្នក​ទាំង​អស់។

៣. ផ្សំផ្គុំ​ពួក​គេ

វិធី​នេះ​គឺ​សម្រាប់​ប្រពន្ធ​ដែល​អស់​ចិត្ត​នឹង​ប្ដី​ហើយ​អស់​រលីង។ គេ​តែង​ថា ប្រុស​ក្បត់​ គូ​នឹង​ស្រី​ផិត​គឺ​មិន​ខុស​ឡើយ។ ដូច​នេះ​ហើយ បើ​អ្នក​អស់​ចិត្ត​ហើយ នៅ​ចាំ​អី​ទៀត លើក​ពួក​គេ​ឲ្យ​គ្នា​តែ​ម្ដង​ទៅ ព្រោះ​ក្បត់​នេះ​គឺ​ជា​និស្ស័យ ដោយ​មិន​អាច​កែ​បាន​ដោយ​ងាយ​ៗ​ទេ។ បើ​គិត​ថា រស់​នៅ​ជាមួយ​គ្នា​លែង​បាន​ហើយ ផ្សំផ្គុំ​ពួក​គេ​នឹង​គ្នា​តែ​ម្ដង​ទៅ។ នៅ​ពេល​ធ្វើ​ដូច​នេះ ប្ដី​បាន​ដឹង​ថា ខ្លួន​អស់​តម្លៃ​ប៉ុណ្ណា ឯ​ស្រី​កំណាន់​វិញ ទើប​ដឹង​ថា ខ្លួន​តាម​ការ​ពិត​យក​របស់​សល់​ពី​គេ​​សោះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម