តូចតាច ១០ យ៉ាងដែលអាចកែប្រែជីវិតអោយជោគជ័យបានទាំងមិនដឹងខ្លួន

  • 2021-05-11 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាជាផ្នែកណាមួយនៃជីវិតអ្នកនោះទេ ការកែប្រែទៅលើចំនុចទាំងនេះ អាចបើកផ្លូវអោយអ្នកខ្លួនឯងដើរទៅកាន់ភាពជោគជ័យបាន៖

១. ព្យាយាមកំណត់រកអត្ថន័យជីវិតសម្រាប់ខ្លួនឯង៖ ការសម្រេចចំនុចនេះបានអាចជួយអោយអ្នករស់នៅដោយមានគោលដៅ មានគោលបំណងច្បាស់លាស់ ហើយអាចជួយដាស់តឿនអ្នកអោយជ្រើសរើសធ្វើតែសកម្មភាពណាដែលជួយអ្នកអោយសម្រេចវាកាន់តែឆាប់រហ័ស។

២. សរសេរពីអ្វីដែលចង់បានក្នុងជីវិតនេះ៖ ការសម្លឹងឃ៊ញអ្វីដែលអ្នកប្រាថ្នាជារៀងរាល់ថ្ងៃអាចជួយអោយអ្នកមានភាពជឿជាក់លើខ្លួនឯងឡើងវិញ ធ្វើអោយជីវិតរស់នៅប្រចាំថ្ងៃមានន័យជាងមុន ហើយក៏អាចជួយរំលឹកអ្នកថាការប្រឹងប្រែងដែលធ្វើទៅរាល់ថ្ងៃនេះគឺ ដើម្បីអ្វី។

៣. រៀបចំគោលដៅសម្រាប់ខ្លូនឯង៖ នៅពេលដែលអ្នកអាចដឹងយ៉ាងប្រាកដហើយថាបានអ្វី អ្នកអាចសម្រេចនូវជំហ៊ានបន្ទាប់ដោយរៀបចំជាគោលដៅរយៈពេលវែង រយៈពេលមធ្យម និង រយៈខ្លី។

៤. មិនអនុញ្ញាតអោយរឿងអតីតមកពាក់ព័ន្ធនឹងបច្ចុប្បន្ន៖ អង្គុយសោកស្ដាយនឹងមិនជួយអ្វីបានក្រៅពីធ្វើអោយចំនាយពេលអត់ប្រយោជន៏នោះទេ។ ត្រូវចាំថាអ្នកមិនអាចកែប្រែអ្វីបាននោះទេ អ្វីដែលអ្នកអាចគ្រប់គ្រងបានគឺពេលបច្ចុប្បន្ននេះហើយ។

៥. បង្ខំខ្លួនឯងអោយធ្វើអ្វីដែលភ័យខ្លាចបំផុត៖ ចំពោះអ្នកដែលប្រាថ្នាចង់កែប្រែជីវិតខ្លួនឯង វាមិនអាចកើតឡើងទៅរូចទេ បើសិនអ្នកមិនហ៊ានដើរចេញពីកន្លែងដែលអ្នកមានអារម្មណ៏ថាមានសុវត្ថិភាព និង ព្យាយាមលុបបំបាត់ព្រំដែនផ្ទាល់ខ្លួនចោលនោះទេ។

៦. ព្យាយាមកុំអោយផ្នែកណាមួយនៃជីវិតសំខាន់ជាងផ្នែកឯទៀតខ្លាំងអោយហេតុពេក៖ នៅពេលដែលមានអាយុកាន់តែច្រើនទៅ សុខភាពផ្លូវកាយ ផ្លូវចិត្តអ្នកនឹងចាប់ផ្ដើមប្រែប្រួលមិនខាន តែអ្នកអាចមើលថែទាំខ្លួនឯងដោយផ្លូវអោយរាងកាយ និង ផ្លូវចិត្តនូវអ្វីដែលពួកវាត្រូវការដូចជាការទទួលទានអាហារដែលមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ និង ហាត់ប្រាណអោយបានទៀងទាត់ជាដើម។

៧. ប្រឈមមុខនឹងភាពភ័យខ្លាចដែលអ្នកមាន៖ បើសិនជាអ្នកចង់ផ្លាស់ប្ដូរជីវិតខ្លួនឯងយ៉ាងប្រាកដនោះ គួរតែរៀនគ្រប់គ្រងភាពភ័យខ្លាចរបស់ខ្លួន មិនថាជាការភ័យខ្លាចភាពបរាជ័យ ឬ ជាការភ័យខ្លាចភាពឯកានោះទេ វាសុទ្ធតែអាចធ្វើអោយអ្នកមិនអាចរស់នៅបានយ៉ាងពេញលេញនោះទេ។

៨. ទទួលស្គាល់ខ្លួនឯងជាខ្លួនឯង

មិនតិតដងទេនៅក្នុងជីវិតនេះ ដែលអ្នកនឹងជួបរឿងមិនសមបំណង មនុស្សជុំវិញខ្លួនមិនយល់ស្របនឹងការសម្រេចចិត្តរបស់អ្នក តែទោះជាយ៉ាងអ្វីដែលសំខាន់នោះគឺ ត្រូវរៀនស្រលាញ់ខ្លួនឯង ទទួលស្គាល់ថាខ្លួនជាមនុស្សបែបណា កុំយកចិត្តទុកដាក់នឹងសម្ដីអ្នកដទៃច្រើនហួសហេតុពេក។

៩. រីករាយនឹងជីវិតចំពោះរឿងតូចតាក្ដី

មានមនុស្សមួយចំនួនធំដែលច្រណែននឹងជីវិតអ្នកដទៃ ព្រោះយល់ថាគេអាចរស់នៅយ៉ាងស្រណុកសុខស្រួល មិនចាំបាច់ត្រូវខ្វល់ខ្វាយគិតគូរច្រើនដូចជាអ្នកនោះទេ។ អ្វីដែលអាចជំរុញ និង លើកទឹកចិត្តអ្នកអោយផ្លាស់ប្ដូរគឺកើតចេញពីការប្រាថ្នាចង់បានក្ដីសុខសុភមង្គលនេះហើយ តែបើផ្ដោតសំខាន់តែលើការឈ្មុសឈ្មុលពេកនោះ អ្នកច្បាស់ជាភ្លេចសប្បាយក្នុងពេលបច្ចុប្បន្ននេះជាមិនខាន។

១០. កែប្រែខ្លួនឯងអោយចូលចិត្តរៀនសូត្រស្វែងយល់អ្វីដែលថ្មី

ធម្មតាមនុស្សដែលមានចំនេះវិជ្ជាខ្ពង់ខ្ពស់តែងតែមានការជឿជាក់លើខ្លូនឯងខ្ពស់។ ការរៀនសូត្រដែលថ្មីមិនមែនមានប្រយោជន៏តែប៉ុណ្ណឹងនោះទេ វាអាចជួយអោយអ្នកសម្របខ្លួនទៅការផ្លាស់ប្ដូរបានងាយជាងមុន គិតឃើញគំនិតប្លែកៗ ហើយក៏អាចជួយអោយអ្នកមិនសូវជាស្មុគស្មាញខ្លាំងពេកពេកដែលជួបប្រទះនឹងរឿងដែលអ្នកមិនធ្លាប់បានជួបកន្លងមក។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម