មុននឹងចាប់សារជាថ្មី មនុស្សស្រីគួរតែរំលឹកខ្លួនឯងនូវដំបូន្មានទាំងនេះកុំអោយឈឺចាប់ម្ដងទៀត
- 2021-05-11 01:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននឹងចាប់សារជាថ្មី មនុស្សស្រីគួរតែរំលឹកខ្លួនឯងនូវដំបូន្មានទាំងនេះកុំអោយឈឺចាប់ម្ដងទៀត
ពេលដែលស្នេហាចាប់ផ្ដើមចូលមកភ្លាម ទោះជាមនុស្សដែលមានហេតុផលយ៉ាងណាក៏អាចនឹងភ្លាត់ស្នៀតបានដែរ បើមិនចាំដំបូន្មានទាំងនេះនោះទេ៖
១. កុំព្យាយាមកែប្រែខ្លួនឯងព្រោះតែចង់បំពេញចិត្តគេ បើសិនជាមិនចង់មិនសប្បាយចិត្តអស់មួយជីវិតទេ។
២. មនុស្សដែលមានសិទ្ធក្នុងការគ្រប់គ្រងអ្នកគឺមានតែអ្នកម្នាក់គត់។
៣. ស្នេហាដែលច្បាស់លាស់ រឹងមាំត្រូវការទាមទារពេលវេលាដើម្បីកសាង។
៤. មនុស្សប្រុសមិនអាចធ្វើអាក្រក់មកលើអ្នកបានទេ បើសិនជាអ្នកដឹងថាទង្វើបែបណាដែលអ្នកមិនគួរនឹងអត់ទ្រាំទទួល។
៥. កុំព្យាយាមលើកគេដាក់ជើងពាន ដើម្បីគោរពអីទោះជាស្រលាញ់យ៉ាងណាក្ដី។
៦. អ្នកក៏មានជីវិតផ្ទាល់ខ្លួនដែលត្រូវដោះស្រាយ ត្រូវខ្វល់ខ្វាយ មិនមែនតែស្នេហាមួយមុខនោះទេ។
៧. កុំផ្សារភ្ចាប់ជីវិតអ្នកទៅនឹងជីវិតគេ រហូតទាល់តែខ្វះគេមិនបាន។
៨. មានម្ចាស់ការលើខ្លួនឯង ត្រូវប្រាកដថារឿងដែលធ្វើគឺព្រោះតែអ្នកពេញចិត្ត មិនមែនព្រោះតែការបញ្ជារបស់នរណាម្នាក់នោះទេ។
៩. បើសិនជាគេពេញចិត្តអ្នកមែន មិនមានអ្វីដែលអាចបញ្ឈប់គេបាននោះទេ។
១០. កុំព្យាយាមរកលេសដើម្បីការពារគេអី
១១. ស្ដាប់តាមបេះដូងអ្នក ជាវិធីដែលអាចស្រោចស្រង់អ្នកពីភាពឈឺចាប់បាន។
១២. កុំព្យាយាមលះបង់ បើសិនជាគេមិនមានចិត្តនឹងបែបនេះដែរទេនោះ។