បែក​ធ្លាយ​ Liu Yifei មាន​សង្សារ​ថ្មី​ក្រោយ​បែក​គ្នា​ជាមួយ​កំពូល​តារា​ប្រុស​កូរ៉េ

  • 2021-05-10 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​កាសែត​ជា​ច្រើន​កំពុង​បញ្ចេញ​ព័ត៌មាន​ថា កំពូល​តារា​ស្រី​មួយ​រូប​ទើប​តែ​មាន​មិត្ត​ប្រុស​ថ្មី ក្រោយ​ពេល​ជីក​​ឫសជីកគល់ គេ​សន្និដ្ឋាន​ថា សិល្បការិនី​រូប​នេះ​គឺ​ជា​កំពូល​តារា​សម្ដែង​ស្រី​ចិន Liu Yifei។

កាល​ពី​ថ្ងៃ​ទី ៨ ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា អ្នក​នៅ​ក្នុង​សិល្បៈ​ជា​ច្រើន​បាន​ចែក​រំលែក​ថា កំពុង​មាន​ស្រី​ស្អាត​ជួរ​មុខ​ម្នាក់ ទើប​ចាប់​ផ្ដើម​មនោសញ្ចេតនា​ថ្មី។ តាម​នោះ​ដែរ ស្រី​ស្អាត​រូប​នេះ​​មាន​អ្នក​គាំទ្រ​ដល់​ទៅ ៥០​លាន​នាក់។ ក្រោយ​ពេល​ស្វែង​យល់ មួយ​រយៈ​ពេល គេ​បាន​ដឹង​ថា តារា​ស្រី​ដែល​គេ​កំពុង​នឹក​ដល់​នេះ គឺ​តារា​សម្ដែង​ស្រី Liu Yifei។

តាម​នោះ​ដែរ ស្រី​ស្អាត​វ័យ​៣៣​ឆ្នាំ កំពុង​តែ​មាន​ស្នេហា​ជាមួយ​ជាង​ថត​រូប​ដែល​ធ្លាប់​សហការ​នឹង​គ្នា​យូរ​ឆ្នាំ ដោយ​ជាង​ថត​រូប​នេះ​មាន​ឈ្មោះ​ថា Liu Jian An។ មូលហេតុ​ដែល​បែក​ធ្លាយ​ពី​ចំណង​ស្នេហា​របស់​អ្នក​ទាំង​២​នោះ​គឺ​មក​ពី​ពួក​គេ​មាន​រូប​ថត​ជាមួយ​គ្នា​ច្រើន​ពេក ហើយ​នៅ​ពេល​ដើរ​លេង​ ពួក​គេ​ក៏​មិន​ខ្លាច​ក្នុង​ការ​ស្លៀកពាក់​ខោអាវគូ​នឹង​គ្នា​ដែរ។

មុន​​ពេល​មាន​ចំណង​ស្នេហ៍​ជាមួយ​បុរស​ជនជាតិ​​ចិន​នេះ តួ​រឿង Mulan ធ្លាប់​មានចំណង​ស្នេហ៍​ផ្លូវ​ការ​ជាមួយ​កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Song Seung Hun ក្រោយ​ពួក​គេ​ថត​រឿង​ជាមួយ​គ្នា។ យ៉ាងណាក្ដី ចំណង​ស្នេហ៍​នេះ​ត្រូវ​បាន​​ប្រេះ​ស្រាំ​ក្រោយ​២​ឆ្នាំ។ ក្រោយ​​មាន​ព័ត៌មាន​ស្នេហា​ថ្មី​​នេះ​កើត​ឡើង ក្រុម​អ្នក​គាំទ្រ​របស់​ Liu Yifei មិន​ត្រឹម​តែ​មិន​បន្ទោស​នាង​នោះ​ទេ ថែម​ទាំង​ជូន​ពរ​ឲ្យ​នាង​ជួប​អ្នក​ដែល​ស្រលាញ់​នាង​ពិត​ទៀត​ផង ដ្បិត​​ក្នុង​ចំណោម​តារា​ស្រី​ស្រករ​នាង​ដូច​ជា Angelababy ឬ Yang Mi គឺ​សុទ្ធ​តែ​មាន​ប្ដី​រួច​​អស់​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម