របៀបប្លែកៗ ដែលប្រទេសផ្សេងៗលើពិភពលោកប្រារព្ធទិវាអ្នកម្ដាយ

  • 2021-05-07 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានប្រទេសជាច្រើននៅក្នុងពិភពលោកយើងនេះ តែងផ្សារភ្ជាប់ការប្រារព្វពិធីនានាទៅនឹងវប្បធម៌ ប្រពៃណីដែលមានស្រាប់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់។ ទាំងនេះជារបៀបដែលប្រទេសធំៗមួយប្រារព្ធទិវាអ្នកម្ដាយ៖

១. ប្រទេសបារាំង

ច្បាប់នៃប្រទេសបារាំង ដែលមានឈ្មោះងា Fetes Des Meres បានកំណត់យកថ្ងៃអាទិត្យទី ៤ នៃខែឧសភាជាថ្ងៃប្រារព្ធទិវាអ្នកម្ដាយ លើកលែងតែពេលដែលថ្ងៃនោះជាន់គ្នានឹងបុណ្យ Pentecost។ ក្រៅពីភាពខុសប្លែកគ្នាក្នុងការកំណត់យកថ្ងៃធ្វើបុណ្យហើយ សកម្មភាពដែលត្រូវបានប្រជាជនបារាំងនិយមធ្វើ មិនមានអ្វីខុសប្លែកខ្លាំងពីពិភពលោកទាំងមូលនោះទេ។

២. ប្រទេសចិន

អាចជាពិធីបុណ្យថ្មីមួយសម្រាប់ជនជាតិចិន ទិវាអ្នកម្ដាយនេះត្រូវបានប្រារព្ធឡើងស្របទៅនឹងការអប់រំបែបចិនបុរាណដែលចាត់ទុកឪពុកម្ដាយជាព្រះរស់ ជាអ្នកមានគុណបំផុត (Filial Piety)។ ទិវានេះត្រូវបានធ្វើឡើងនៅអាទិត្យទី ២ នៃខែឧសភា ដែលកូនៗតែងនាំគ្នាទិញកាដូជូនម្ដាយរបស់ពួកគេ។

៣. ប្រទេសអង់គ្លេស

ចាប់តាំងតែពីសតវត្សទី ១៦ មកម្ល៉េះ ដែលអង់គ្លេសបានកំណត់យកអាទិត្យទី ៤ នៃពិធីបុណ្យសាសនា Lent ជាថ្ងៃដែលសមាជិកគ្រួសារមកជួបជុំគ្នាទៅព្រះវិហារ ក្រោយមកក៏បានកែប្រែជាថ្ងៃដែលគ្រួសារមកជួបជុំគ្នានៅផ្ទះ អមដោយពាក្យពេចន៏ជូនពរដល់អ្នកម្ដាយពួកគេ។

៤. ប្រភេទម៉ិចស៊ិចកូ

ចំពោះប្រទេស ម៉ិចស៊ិចកូ បុណ្យមួយនេះគឺមានសារៈសំខាន ណាស់សម្រាប់ប្រជាជនពួកគេ។ យោងតាមប្រសាសន៏របស់ប្រធានសមាគមជាតិនៃនិយោជកបានប្រាប់ Washing Post កាលពីឆ្នាំ ២០១២ ថា ថ្ងៃនេះជាដែលភោជនីយដ្ឋាននៅក្នុងប្រទេសទាំងមូលមមាញឹកជាងគេ។ បាច់ផ្កាជាក៏វត្ថុដែលចាំបាច់ផងដែរ ហើយគ្រប់ទីកន្លែងដែលទៅគឺមានភ្លេងភ្លាត់ អាហារឆ្ងាញ់ៗ និង ការជួបជុំគ្នារវាងសមាជិកគ្រួសារ។

៥. ប្រទេសឥណ្ឌា

ទិវាមាតាគឺជាបាតុភូតថ្មីមួយនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែ វាបានក្លាយជាពិធីបុណ្យលំនាំបរទេសជាទីពេញនិយាម។ នៅថ្ងៃអាទិត្យទី ២ នៃខែឧសភា អ្នកម្ដាយត្រូវបានកូនៗបង្ហាញក្ដីស្រលាញ់តាមរយៈ បាច់ផ្កា សារជូនពរ និងអំណោយផ្សេងៗ។

៦. ប្រទេសជប៉ុន

ដំបូងឡើយប្រទេសជប៉ុនបានកំណត់យកទិវាអ្នកម្ដាយ អោយត្រូវគ្នាជាមួយនឹងថ្ងៃកំណើតនៃម្ចាស់ក្សត្រី Koujun ដែលសោយរាជ្យនៅក្នុងសតវត្សទី ២០។ ប៉ុន្តែក្រោយមកទិវាមាតាត្រូវបានផ្លាស់ប្តូរទៅថ្ងៃអាទិត្យទី ២ ក្នុងខែឧសភា នៅពេលជនជាតិជប៉ុនដាក់ជូនអំណោយម្តាយរបស់ពួកគេ - ជាពិសេសគឺបាច់ផ្កា។

៧. ប្រទេសរុស្សី

កាលពីដើមឡើង ទិវាអ្នកម្ដាយត្រូវបានគេប្រារព្ធនៅទិវានារីអន្តរជាតិ ៨ មីនា ដែលជាកាលបរិច្ឆេទអបអរសាទរ និង ជាថ្ងៃដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិដើម្បីគោរពស្ត្រីនិងឆ្លុះបញ្ចាំងពីគោលដៅសម្រាប់សមភាពយេនឌ័រ។ នៅឆ្នាំ ១៩៩៨ រុស្ស៊ីបានណែនាំទិវាមាតានៅថ្ងៃអាទិត្យចុងក្រោយក្នុងខែវិច្ឆិកា ប៉ុន្តែការផ្តល់អំណោយភាគច្រើននៅតែកើតមានក្នុងខែមីនា។

៨. ប្រទេសអេស្ស៊ីប

ទិវាមាតានៅអេហ្ស៊ីបនិងបណ្តាប្រទេសអារ៉ាប់មួយចំនួនទៀតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែមីនាដែលជាថ្ងៃដំបូងនៃនិទាឃរដូវ។ ថ្ងៃឈប់សម្រាកជាតិក្រៅផ្លូវការដែលត្រូវបានគេសង្កេតឃើញជាទូទៅគឺជាថ្ងៃនៃការផ្តល់អំណោយនិងការប្រារព្ធពិធី។

៩. ប្រទេសថៃ

ថ្ងៃឈប់សម្រាកត្រូវបានគេដាក់កំណត់ជាងៃទី ១២ ខែសីហាដើម្បីប្រារព្ធពិធីខួបកំណើតរបស់ម្ចាស់ក្សត្រី Sirikit ផងដែរ។ ពិធីនិងព្យុហយាត្រាអបអរបំណងពីរនៃថ្ងៃឈប់សម្រាកនេះ ដោយមានផ្កាម្លិះអំណោយទៅកាន់អ្នកម្ដាយ។

ប្រភព៖ Time ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម