៩ វិធីនេះអាចធ្វើឲ្យអ្នកសប្បាយចិត្តបានពេលមានអារម្មណ៍ថាឯកោ និងភាពតានតឹង

  • 2021-05-08 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាជំងឺរាតត្បាតបានបង្កឲ្យមានភាពតានតឹង និងផលលំបាកជាច្រើននៅក្នុងជីវិតរស់នៅ ហើយវាធ្វើឲ្យមនុស្សភាគច្រើនសព្វថ្ងៃនេះទទួលរងភាពឯកោយ៉ាងខ្លាំង។ ការដែលមិនបានជួបជុំមិត្តភក្តិនឹងមនុស្សជាទីស្រឡាញ់ជាយូរមកហើយ ការខកខានមិនបានប្រកបមុខរបររកស៊ី ទំនាក់ទំនងការងារក៏មិនមាន ការជួបប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃនៅក្នុងសង្គមក៏ត្រូវបានកាត់ផ្ដាច់ចេញទៀតដែលវាជាមូលហេតុធ្វើឲ្យអ្នកមានភាពតានតឹង និងភាពឯកោ។

នៅពេលដែលអ្នកទទួលរងភាពឯកោកាន់តែយូរ វានឹងវិវត្តទៅជាជំងឺស្ត្រេស និងធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ ហើយអ្នកនឹងមានអារម្មណ៍ថាជីវិតហាក់ដូចជាគ្មានន័យអ្វីសោះសម្រាប់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថា មានភាពឯកោជាញឹកញាប់នោះសូមកុំបណ្ដោយវាឲ្យសោះ មកធ្វើការអនុវត្តតាមវិធីទាំង ៩ យ៉ាងនេះដើម្បីចៀសផុតពីអារម្មណ៍ឯកកោ និងទទួលបានភាពសប្បាយចិត្តសម្រាប់ខ្លួនឯង៖

  • ពិនិត្យមើលវាឡើងវិញថាតើអ្នកពិបាកចិត្តដោយសាររឿងអ្វី
  • បើកចម្រៀងដែលអ្នកចូលចិត្តនៅក្នុងផ្ទះ ឬបន្ទប់ឲ្យលឺៗ
  • កុំភ្លេចឲ្យសោះការរក្សាទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ ឬមិត្តភក្តិនឹងក្រុមគ្រួសារ
  • ការដើរចេញទៅខាងក្រៅផ្ទះ ១៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ (បើអ្នកកំពុងនៅក្នុងតំបន់លឿង)
  • និយាយអំពីអារម្មណ៍របស់អ្នកចេញប្រាប់ទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្ត
  • ការចំណាយពេលថែទាំសត្វចិញ្ចឹម (ប្រសិនបើអ្នកមាន)
  • គួរធ្វើការសម្រាកពីបណ្តាញសង្គមមួយរយៈ
  • ធ្វើអ្វីមួយដែលអ្នកចូលចិត្ត
  • ត្រូវធ្វើការរំលឹកខ្លួនឯងថាវាមិនមែនជាភាពអចិន្ត្រៃយ៍ឡើយ

ប្រសិនបើភាពឯកោហាក់ដូចជាមិនបានប្រសើរឡើងទេ ហើយអ្នកនៅតែមានអារម្មណ៍ថាតានតឹងនឹងពិបាកចិត្តខ្លាំងនោះ អ្នកគួរតែធ្វើការស្វែងយល់អំពីមូលហេតុចម្បងដែលកំពុងជះឥទ្ធិពលដល់អ្នក រៀនគ្រប់គ្រងភាពតានតឹងទាំងនោះជាមួយវិធីខាងលើ ឬការស្វែងរកជំនួយបន្ថែមនឹងយុទ្ធសាស្ត្រល្អៗដើម្បីព្យាបាល និងការពារភាពឯកោដែលនឹងអាចកើតឡើង៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម