រអ៊ូថាចង់បានស្នេហា តែមិនដែលជួបអ្នកត្រូវចិត្តសោះ ទាំងនេះអាចជាមូលហេតុ

  • 2021-05-10 01:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំថាតែលឺពីមាត់មនុស្សប្រុសដែលថាមនុស្សស្រីពិបាកនឹងយល់នោះ ពេលខ្លះសូម្បីតែមនុស្សស្រីខ្លួនឯងនោះ ក៏មិនយល់ពីចិត្តខ្លួនឯងដែរ។ ទាំងនេះអាចជាមូលហេតុដែលមនុស្សដែលរអ៊ូចង់បានអ្នកថែ តែនៅតែរកមិនបានសោះនោះ៖

១.ធ្លាប់ម្នាក់ឯងៗទៅហើយ

មនុស្សស្រីភាគច្រើនដែលទម្លាប់ទៅណាមកណាម្នាក់ឯងហើយនោះ ច្បាស់ជាមិនចូលចិត្តស៊ាំញ៊ាំច្រើន រឿងគូស្នេហ៏នេះនោះទេ ហើយពេលខ្លះថែមទាំងមានចិត្តអាណិតអ្នកដែលមានគូថែមទៀត ថាមិនមានសេរីភាព និង មិនត្រូវហត់ពិបាកចិត្តព្រោះគេដូចជាគាត់ តែពេលខ្លះវិញក៏អាណិតខ្លួនឯងដែលមិនមានអ្នកចាំមើលថែ និង ខ្វល់ខ្វាយដូចគេ។ ទោះជាមិនរឿងជាច្រើនដែលមនុស្ស Single អាចធ្វើបានពិតមែនតែសេចក្ដីពីភាពនៅលីវ និង ការដែលមានគូ គឺមានភាពខុសគ្នាខ្លាំងណាស់។

២. ខ្លាចត្រូវឈឺចាប់

ពេលដែលចាប់ផ្ដើមនិយាយពីរឿងស្នេហាភ្លាម អ្វីដែលមនុស្សស្រីប្រភេទនេះខ្លាចជាគេនោះការខូចចិត្ត ព្រោះតែការរំពឹងទុកពីស្នេហ៏មិនអាចនឹងមិនកើតឡើងបានតាមការគិតគេនោះទេ សូម្បីតែគិតទុកនោះក៏អាចខូចចិត្តបានដែរ។ កូនចិត្តមួយទៀតនោះក៏គិតថាជីវិតសព្វថ្ងៃនេះក៏រវល់គ្រប់គ្រាន់ទៅហើយ មិនគួរយកបន្ទុកមកដាក់ខ្លួនទៀតនោះទេ។

៣. ខ្លាចបែកបាក់គ្នា

មនុស្សស្រីមួយចំនួនធំក៏ពេញចិត្តនឹងងារ Single នេះជាខ្លាំង មិនមែនបេះដូងដែកអ្វីនោះទេ ខ្លាចមិនត្រឹមតែពេលដែលទាក់ទងគ្នានោះទេ ថែមទាំងគិតវែងឆ្ងាយរហូតដល់ថ្ងៃបែកថែមទៀត ព្រោះតែបែបនេះហើយ ក៏លែងមានចិត្តចង់គិតគូររកអ្នកមើល រៀនរឹងមាំដោយខ្លួនឯងទើបមិនមានហានិភ័យឈឺចាប់ទៅថ្ងៃមុខ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម