សញ្ញា​ទាំង​ឡាយ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ស្រី​រឹង​មាំ ដោយ​មិន​ត្រូវ​ការ​មនុស្ស​ប្រុស​ក៏​មាន​សុភមង្គល

  • 2021-05-09 22:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​មនុស្ស​ស្រី​ទន់​ខ្សោយ ត្រូវ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​មនុស្ស​ប្រុស ត្រូវ​ផ្ញើ​សេចក្ដី​សុខ​របស់​ខ្លួន​នៅ​លើ​គេ​នោះ មនុស្ស​ស្រី​រឹង​មាំ នឹង​កសាង​សុភមង្គល​ឲ្យ​ខ្លួន​ឯង​ដោយ​ដៃ​ផ្ទាល់​ខ្លួន ហើយ​មិន​ចាំ​បាច់​មាន​វត្តមាន​របស់​មនុស្ស​ប្រុស​ក៏​ពួក​គេ​គ្មាន​បញ្ហា​អ្វី។​ ខាង​ក្រោម​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា អ្នក​មិន​ត្រូវ​ការ​មនុស្ស​ប្រុស​នៅ​ក្នុង​ជីវិត​ នៅ​តែ​មាន​សុភមង្គល។

១. មិន​គិត​ដល់​មនុស្ស​ប្រុស​ពេល​លំបាក

មនុស្ស​ស្រី​រឹង​មាំ គឺ​ជា​បុគ្គល​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ជំនួយ​ពី​នរណា។ ជា​ធម្មតា អ្នក​ទន់​ខ្សោយ ពេល​ជួប​រឿង​ពិបាក​បន្តិចបន្តួច នឹង​រក​​អ្នក​ក្រៅ​មក​ឃជួយ​ភ្លាម ដោយ​មិន​គិត​ដោះ​ស្រាយ​ខ្លួន​ឯង​មុន​ឡើយ។ ផ្ទុយ​មក​វិញ អ្នក​រឹង​មាំ គេ​ស្អប់​ការ​ដែល​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​ជា​ទី​បំផុត។​

២. ផ្ដោត​តែ​លើ​រឿង​រក​លុយ

មនុស្ស​ស្រី​វាងវៃ​គឺ​ជា​អ្នក​ដែល​មិន​រស់​នៅ​ដើម្បី​បុរស​ណា​ម្នាក់។ ជំនួស​មក​វិញ គេ​នឹង​ព្យាយាម​ដើម្បី​អាជីព​របស់​ខ្លួន នោះគឺ​ការ​រក​លុយ។ សម្រាប់​ពួក​គេ មិន​មាន​មនោសញ្ចេតនា​អាចរស់​​បាន តែ​បើ​គ្មាន​លុយ ទើប​មិន​អាច​រស់​បាន។

៣. មាន​អារម្មណ៍​ថា ជីវិត​អាពាហ៍ពិពាហ៍​មិន​សម​នឹង​ខ្លួន

នៅ​ពេល​ឃើញ​ថា ជីវិត​គូ​ហាក់ មាន​សម្ពាធ​ខ្លាំង​ពេក មនុស្ស​ស្រី​នឹង​បោះ​បង់​ជម្រើស​មួយ​នេះ។ ដោយ​ពួក​គេ​គិត​ថា ជីវិត​ប្ដី​ប្រពន្ធ​មិន​ស័ក្ដិសម​នឹង​ពួក​គេ។ ហើយ​ជីវិត​នៅ​លីវ មាន​ក្ដី​សុខ​ច្រើន​ជាង។

៤. គ្មាន​គូ​ក៏​គ្មាន​បញ្ហា

ខណៈ​មនុស្ស​ទន់​ខ្សោយ​ត្រូវ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​មនោសញ្ចេតនា​នោះ អ្នក​រឹង​មាំ រក​ឃើញក្ដី​សុខ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គេ ទាំង​គ្មាន​វត្តមាន​របស់​មនុស្ស​ប្រុស​ណា​ទាំង​អស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​គិត​ថា ស្នេហា​ធ្វើ​ឲ្យ​ទើស​ដៃ​ជើង អត់​មាន​បែរ​ជា​ប្រសើរ​ជាង​ទៅ​វិញ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម