មនុស្សស្រីដែលកើតឆ្នាំទាំង ៣ នេះ មានមន្តស្នេហ៏ពីកំណើតដែលមនុស្សប្រុសភាពច្រើនអត់នឹងពេញចិត្តមិនបាន

  • 2021-05-10 02:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការពេញចិត្តចំពោះមនុស្សស្រីដែលកើតឆ្នាំទាំង ៣ នេះ វាជ្រាលជ្រៅជាងមនុស្សស្រីធម្មតា ព្រោះតែវាកើតចេញពីចរិតឬកពារ និង លក្ខណះសម្បត្តិខាងក្នុងទាំងនេះ៖

Leo

បើនិយាយពីមហិជ្ជតា និង បំណងប្រាថ្នានៅក្នុងជីវិតវិញ មនុស្សប្រុសល្មមៗ ស៊ូនឹងគាត់មិនបាននោះទេ។ មនុស្សស្រីដែលកើតឆ្នាំនេះ ទោះជារៀបការហើយក្ដី ក៏មិនដែលមានគំនិតក្នុងការផ្ដេកផ្ដួលទៅលើស្វាមីខ្លួនឯង ដើម្បីស្រណុកយករួចខ្លួននោះទេ។ ភាគច្រើនជាមនុស្សស្រីដ៏រឹងមាំ មានភាពម្ចាស់ការលើខ្លួនឯង ទោះជាជួបការលំបាកយ៉ាងណាក៏មិនចុះចាញ់ងាយៗដែរ មានស្មារតីជាអ្នកប្រយុទ្ធពិតៗ។

Scorpio

មនុស្សស្រីដែលកើតឆ្នាំនេះទូទៅ ជាប្រភេទមនុស្សដែលមានភាពវ័យឆ្លាតដែលមនុស្សភាគច្រើនមិនអាចនឹងនឹកស្មានដល់ ព្រោះតែមិនសូវមានជំនាញក្នុងការបង្ហាញចិត្តគំនិត ការយល់ឃើញអោយគេឯងដឹងនោះទេ។ មុនពេលសម្រេចចិត្តធ្វើអ្វីមួយក៏មានការពិចារណាយ៉ាងម៉ត់ចត់ បើសិនជាអ្នកគិតថាមនុស្សស្រីដែលកើតឆ្នាំេនះទន់ជ្រាយ អាចជិះជាន់បានងាយៗនោះ អ្នកយល់ច្រឡំធំហើយ។ មន្តស្នេហ៏របស់មនុស្សស្រីដែលកើតឆ្នាំនេះ គឺស្ថិតនៅត្រង់ការខិតខំប្រឹងប្រែងរបស់គាត់ មិនចូលចិត្តហាមាត់សុំអ្វីដោយងាយៗនោះទេ។

Capricorn

ទោះជាមិនសូវជាមើលទៅលេចធ្លោខ្លាំងដូចជា Leo ពិតមែន តែ Capricorn ជាប្រភេទមនុស្សស្រីដែលចេះស្រវ៉ាចាប់ឱកាស ដើម្បីបំពេញក្ដីស្រម៉ៃក្នុងជីវតខ្លួន។ កម្រណាស់ដែលឃើញ មនុស្សស្រីដែលកើតឆ្នាំនេះ ប្រញ៉េបប្រញាប់ សម្រេចចិត្តទាំងប្រថុចញ៉ុចនោះ មិនថាជារឿងតូច ឬ​ធំនោះទេក៏មានគម្រោង និង បានគូសវាសជំហានដែលត្រូវដើរយ៉ាងជាក់លាក់ខ្លាំងណាស់ គួបផ្សំនឹងមិនសូវជាបានសម្ដីផងនោះ ធ្វើអោយមនុស្សប្រុសភាគច្រើនកាន់តែយល់ថាទាក់ទាញកាន់តែខ្លាំង។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen