ចង់ចេះកាត់សក់មុខឲ្យខ្លីប៉ោងស្អាតដូចតួកូរ៉េ ងាយៗតាមវិធីនេះ

  • 2021-05-07 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្កើន​ភាព​ក្មេង​ជាង​វ័យ​យ៉ាង​ងាយ​ស្រួល​បំ​ផុត​របស់​មនុស្ស​ស្រី ​គឺ​កាត់​សក់​សក់​សេះ​ហ្នឹង​ហើយ។ ​តែ​ចង់​កាត់​ឲ្យ​ស្អាត ប្រហែល​មិន​ងាយ​នោះ​ទេ​។ ​ដូច្នេះ ​កុំ​ឲ្យ​ពិបាក​ហើយ​មិន​ចង់​កាត់​នៅ​ហាង ​អាច​មើល​តិច​និក​នេះ ​ចេះ​កាត់​សក់​សេះ​ខ្លួន​ឯង​បាន​យ៉ាង​ស្អាត ប៉ោង គួរ​ជា​ទី​គយ​គន់។

​១. ​ជំ​ហាន​ទី​១៖ ​តម្រឹម​សក់​ដោយ​ដាក់​ដង្កៀប

​ដំណាក់​កាលដំបូង ​គឺ​ត្រូវ​សិត​សក់​មុខ​ទាំង​អស់​ទម្លាក់​មក​ខាង​មុខ​ ​បន្ទាប់​មក​យក​ដង្កៀប​កិប​លើ​សក់​នៅ​ប្រវែង​ដែល​អ្នក​ចង់​កាត់។ ​

២. ​​ជំហាន​ទី​២៖ ចាប់​បង្វិល​សក់​ដែល​ត្រូវ​កាត់

បង្វិល​សក់​​​ចូល​ក្នុង​ចេញ​ក្រៅ ​៣ -​៤ ​ជុំ​ឲ្យ​ចូល​គ្នា តែ​ត្រូវ​រក្សា​ប្រវែង​ដែល​កិបដង្កៀប​ដដែរ។ ​

៣. ​ជំ​ហាន​ទី​៣៖ ​កាត់​តម្រឹម

​បន្ទាប់​មក​​ ​អ្នក​ត្រូវ​យក​ដង្កៀប​មួយ​ទៀត​មក​កិប​សក់​ពី​ក្រោម​មួយ​តង់​ទៀត ដើម្បី​ឲ្យ​ជាប់​ល្អ​។ ​​ជា​ការ​ណែ​នាំ ​បើ​អ្ន​ក​ចង់ឲ្យ​សក់​មុខ​ឲ្យ​ប៉ោង​ស្អាត ​ប្រវែង​សក់​គឺ​ត្រូវ​ទម្លាក់​មក​​នៅ​ត្រង់​ពាក់​កណ្តាល​​ខ្ទង់​ច្រមុះ ដែល​​ជា​ប្រវែង​ស្តង់​ដា។

​គន្លឹះ​សំខាន់​៖ ពេល​កាត់ ​កុំ​​​ប្រើ​កន្ត្រៃ​​កាត់​សក់​ត្រង់ ​គួរ​កាត់​ជា​រាង​ពង​ក្រពើ ​​ទើប​ចេញ​ម៉ូដ​ស្អាត ដូច​​​អ្នក​ជំនាញ​កាត់​សក់​កាត់​ឲ្យ។

ទស្សនា​វីដេ​អូ​៖​

ប្រភព៖ beauty321 ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម