ស្រី​ម្នាក់​ត្រូវ​សង្សារ​សុំ​បែក​គ្នា ព្រោះ​រឿង​ទៅ​ញ៉ាំ​ពងទា​កូន

  • 2021-05-06 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​នៅ​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ហួស​ចិត្ត​ជា​ខ្លាំង។

មិន​ខុស​ពី​ប្រទេស​អាស៊ី​អាគ្នេហ៍​ដទៃ​នោះ​ទេ ពងទាកូន​ក៏​ជា​មុខ​ម្ហូប​ពេញ​និយម​នៅ​ក្នុង​ប្រទេស​វៀតណាម​ដូច​គ្នា ដោយ​សារ​មាន​រសជាតិ​ឆ្ងាញ់ និង​តម្លៃ​ធូរថ្លៃ។ មុខ​ម្ហូប​មួយ​នេះ​ ក៏​ជា​ជម្រើស​របស់​គូ​សង្សារ​វ័យ​ក្មេង​ដែល​មិន​ទាន់​មាន​ចំណូល​ច្រើន។ តែ​មនុស្ស​ជា​ច្រើន​ស្ទើរ​តែ​មិន​ជឿ​ថា​ ការ​ទៅ​ញ៉ាំ​ពង​ទា​កូន​ អាច​ធ្វើ​ឲ្យ​គូ​ស្នេហ៍​បែក​គ្នា។ ជាក់​ស្ដែង នារី​ម្នាក់​ត្រូវ​បាន​សង្សារ​របស់​ខ្លួន​សុំ​បែក​គ្នា​ភ្លាម​ៗ​នៅ​ពេល​អ្នក​ទាំង​២​ណាត់​គ្នា​ដើរ​លេង​ហើយ ចូល​ញ៉ាំ​ពង​ទា​កូន។ តាម​សម្ដី​នារី​ជា​សង្សារ អាយុ​២៥​ឆ្នាំ រស់​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទៅ​មើល​កុន​នឹង​គ្នា​រួច ពួក​គេ​ក៏​ស្កាត់​ចូល​ញ៉ាំ​ពង​ទា​កូន​បន្ត។

ដោយ​សព្វ​មួយ​ដង សង្សារ​របស់​នាង​​គឺ​ជា​អ្នក​បក និង​យក​កូន​ចេញ​ឲ្យ​នាង​ខ្លួន​ឯង ព្រោះ​ដឹង​ថា​នាង​មិន​ចេះ​ញ៉ាំ​កូន។ តែ​លើក​នេះ ក្រោយ​បក​ហើយ​លោក​ទុក​កូន​ក្នុង​ចាន​នាង​ដដែរ។ គ្រាន់​តែ​នាង​សួរ​ថា ម៉េច​លើក​នេះ​មិន​យក​ចេញ ខាង​ប្រុស​ក៏​ស៊ុត​នាង​១០០ៗ តប​មិន​ទាន់​ថា៖ ហត់​ខ្លាំង​ណាស់ បើ​ញ៉ាំ​ហើយ ញ៉ាំ​ឲ្យ​អស់​ទៅ ចរិត​ពិបាក​តាម​បែប​នេះ ធុញ​ខ្លាំង​ណាស់ ខ្ញុំ​ទ្រាំ​នឹង​នាង​លែង​បាន​ហើយ។

គ្រាន់​តែ​និយាយ​ហើយ គេ​ក៏​ថា​បែក​គ្នា​ទៅ ហើយ​ចេញ​ទៅ​បាត់ ខ្ញុំ​អារម្មណ៍​មិន​ទាន់​ចូល​ខ្លួន​វិញ​ស្រួល​បួល​ផង ហើយ​ត្រូវ​ខ្មាស​គេ​ព្រោះ​តុ​ផ្សេង​មើល​មក​ដូច​មនុស្ស​ភព​ផ្សេង។

ក្រោយ​​ពេល​រឿង​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម មនុស្ស​ជាច្រើន​បង្ហាញ​ក្ដី​អាណិត​ចំពោះ​ខាង​​ស្រី ហើយ​ប្រាប់​នាង​ថា មក​ពី​សង្សារ​របស់​នាង​អស់​ចិត្ត​នោះ ក៏​មាន​មតិ​ភាគ​ច្រើន​បាន​លើក​ឡើ​ង​ថា ខាង​ស្រី​ធ្វើ​ចរិត​ស្រី​ស្អាត​ខ្លាំង​ពេក​ ទើប​ត្រូវ​មិត្ត​ប្រុស​សុំ​បែក​បែប​នេះ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel