ធានាថាអាចសប្បាយចិត្តជាងមុនច្រើន បើមនុស្សស្រីអាចសម្រេចចិត្តបោះបង់ចោលរឿងទាំងនេះបាន

  • 2021-05-06 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្ដីសុខ សុភមង្គលអាចនឹងមានន័យដោយឡែកពីគ្នា អាស្រ័យលើប្រភេទមនុស្សខុសៗគ្នា។ តែទោះជាយ៉ាងណា ជាតិជាមនុស្សរស់នៅក្នុងពិភពលោកតែមួយ ទម្លាប់រស់នៅប្រចាំថ្ងៃ មហជ្ជិតា និង បំណងប្រាថ្នាជីវិតអាចនឹងមិនសូវជាមានភាពខុសប្លែកគ្នានោះទេ ហេតុនេះហើយរឿងរ៉ាវដែលអាចធ្វើអោយស្រណុកចិត្តបាន ក៏មិនសូវជាមានភាពខុសគ្នាខ្លាំងនោះទេ។ សេចក្ដីសុខសម្រាប់អ្នក អាចនឹងនៅជិតបង្កើយបើសិនជាអាចបោះបង់រឿងទាំងនេះចោលបាន៖

១. បោះបង់ការងារដែលខ្លួនមិនស្រលាញ់ ហើយស្រវ៉ាចាប់យកអ្វីដែលអ្នកប្រាថ្នាចង់ធ្វើបំផុត។

២. បោះបង់ចោលខោអាវដែលស្លៀកពាក់លែងត្រូវ។

៣. បោះបង់ចោលទម្លាប់រអ៊ូរទាំ និង ប្រៀបធៀប ដោយមិនមានចិត្តចង់ផ្លាស់ប្ដូរ។

៤. បោះបង់ចោលមនុស្ស ឬ វត្ថុដែលធ្វើអោយអ្នកចេះតែឈឺចាប់ និង ពិបាកចិត្តដោយសារ។

៥. បោះបង់ចោលទម្លាប់ទទួលអាហារដែលមិនល្អសម្រាប់សុខភាព។

៦. បោះបង់ចោលទម្លាប់គេងមិនគ្រប់គ្រាន់។

៧. បោះបង់ចោលទម្លាប់ចងសត្រូវជាមនុស្សដែលធ្វើអោយអ្នកទើសចិត្ត។

៨. បោះបង់ការស្រមើរស្រម៉ៃចង់បាន តែមិនព្រមបញ្ចេញកម្លាំងកសាងវាអោយក្លាយជាការពិត។

៩. បោះបង់ចោលទម្លាប់រំពឹងពីអ្នកដទៃ ហើយមកអង្គុយខកចិត្តពេលមិនសមបំណង។

ប្រភព៖ lifehack ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម