សញ្ញា ៤ យ៉ាងបញ្ជាក់ថាដៃគូរបស់អ្នកនឹងមិនចេះក្បត់ឡើយ

  • 2021-05-03 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាជារឿងធម្មតាទេដែលស្ត្រីៗអាចមើលដឹងថាដៃគូរបស់នាងមានភាពស្មោះត្រង់ឬក៏អត់ ប៉ុន្តែមិនមែនសម្រាប់តែស្ត្រីនោះទេ ចំពោះបុរសៗវិញក៏ដូចគ្នាដែរ។ ស្ត្រីនឹងបុរសភាគច្រើនបោកប្រាស និងមិនមានភាពស្មោះត្រង់នឹងគ្នាពីព្រោះតែពួកគេលែងមានចំណាប់អារម្មណ៍ខាងផ្លូវភេទជាមួយគ្នាទៀត។ ភាពមានទំនួលខុសត្រូវខាងផ្នែកផ្លូវភេទ វាដើរតួនាទីយ៉ាងសំខាន់ណាស់នៅក្នុងជីវិតដៃគូស្នេហា ជាពិសេសប្រសិនបើដៃគូរបស់អ្នកមានចំណង់ផ្លូវភេទកាន់តែខ្លាំងនោះ ហើយវាក៏អាចមានទំនាក់ទំនងជាមួយនឹងភាពមិនចុះសម្រុងនឹងគ្នាផងដែរ។

តាមរយៈការប៉ះទង្គិចផ្លូវចិត្ត ការមិននិយាយចេញអំពីបញ្ហាអារម្មណ៍ និងមិនធ្វើការពិភាក្សាដោះស្រាយគឺជាមូលហេតុចម្បងដែលបង្កឲ្យមានការអស់ចំណាប់អារម្មណ៍ទៅលើគ្នារហូតដល់មានការបោកប្រាសក្បត់ចិត្ត ហើយមានកត្តាជាច្រើនទៀតដែលអាចនាំឲ្យដៃគូឈានទៅរកភាពមិនស្មោះត្រង់។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកបានកំពុងធ្វើរឿងទាំង ៤ យ៉ាងខាងក្រោមនេះ វាអាចបញ្ជាក់បានថាដៃគូរបស់អ្នកនឹងមិនចេះក្បត់អ្នកឡើយ៖

១. គាត់ជាមនុស្សស្មោះត្រង់បំផុតគ្រប់កិច្ចការដែលគាត់ធ្វើទៅកាន់អ្នក ប្រសិនបើដៃគូរបស់អ្នកមានទំនោររក្សាពាក្យសន្យារបស់គាត់ទៅលើគ្រប់រឿង គ្រប់ស្ថានភាពនៃជីវិតរស់នៅរបស់អ្នកទាំងពីរនោះ គាត់អាចត្រូវបានគេចាត់ទុកថាជាដៃគូដែលគួរឲ្យទុកចិត្តបំផុត។

២. គាត់នឹងប្រាប់អំពីរឿងគ្រប់យ៉ាងទៅកាន់អ្នកជានិច្ច ប្រសិនបើអ្នកនៅជាមួយប្រភេទមនុស្សដែលតែងតែយកចិត្តទុកដាក់ទៅលើការពិភាក្សា ការប្រាប់អំពីរឿងដែលគាត់បានឆ្លងកាត់ឬជួបគ្រប់ពេលទៅកាន់អ្នកនោះ ច្បាស់ណាស់ថាគាត់នឹងមិនអាចគិតឬរកអ្នកដទៃឡើយ។

៣. គាត់ជាមនុស្សស្វាហាក់មិនចេះនៅស្ងៀម (ធ្វើកិច្ចការ) នៅពេលដែលដៃគូរបស់អ្នកតែងតែខិតខំបំពេញការងារមិនថានៅខាងក្រៅ ឬនៅក្នុងគ្រួសារឡើយ ជាពិសេសនោះជាមួយកូនៗបើមាន វាគ្មានឱកាសណាដែលគាត់មានពេលសម្លឹងរកអ្នកថ្មីនោះទេ។

៤. គាត់ជាមនុស្សដែលគិតអំពីដៃគូច្រើនជាងខ្លួនគាត់ ដៃគូល្អពិតដែលមានចិត្តល្អស្មោះត្រង់ គាត់តែងតែយកចិត្តទុកដាក់ចំពោះភាពសប្បាយរីរាយរបស់ដៃគូ ហើយគាត់នឹងធ្វើរឿងគ្រប់យ៉ាងសម្រាប់មនុស្សដែលគាត់ស្រឡាញ់ជាជាងខ្លួនឯង។

អ្នកត្រូវចាំទុកក្នុងចិត្តថាគ្មានដៃគូម្នាក់ណាដែលមានភាពល្អឥតខ្ចោះណោះទេ ការអាក់អន់ចិត្ត ការឈ្លោះប្រកែកគ្នាតែងតែកើតមានឡើងរវាងទំនាក់ទំនងដៃគូស្នេហា គូស្វាមីភរិយា និងសូម្បីតែគ្រួសារឬមិត្តភក្តិ។ ដូចច្នេះមានតែការពិភាក្សាដោះស្រាយបញ្ហាជាមួយគ្នានោះទេ ទើបអាចនាំឲ្យជីវិតដៃគូរបស់អ្នកឈានទៅរកសេចក្ដីសុខ និងមានសុភមង្គល៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម