គួរឲ្យខ្លាច! គ្រាន់តែមិនញុំាអាហារពេលព្រឹកសោះ អាចមានជំងឺទាំងនេះដែរ

  • 2021-04-15 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​ពេលព្រឹក​ជាអាហារ​ដ៏សំខាន់​ជាងគេ​ក្នុង​ចំណោម​អាហារ​ទាំង​បីពេល។ មានមតិ​លើក​ឡើង​ថា ឲ្យតែ​ញុំា​អាហារ​ពេលព្រឹក​ហើយ​ដឹងតែ​មានអារម្មណ៍​ថាឆ្អែត​ពេល​ថ្ងៃតែ​ម្តង រីឯ​មតិខ្លះ​ថា​អាហារ​ពេល​ព្រឹក​មិនចាំ​បាច់​សូវញុំា​ក៏មិនអីដែរ។ ជាការពិតណាស់​អាហារ​ពេល​ណា​ក៏​សំខាន់​សម្រាប់​រាងកាយ​អ្នក​ដែរ តែ​ចំពោះ​អាហារ​ពេល​ព្រឹកវិញ​បើអ្នក​មិន​ទម្លាប់​ញុំា​នោះ អ្នកអាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ ៦ ប្រភេទ​ដូចខាង​ក្រោម៖

១. ជំងឺ​ទឹកនោម​ផ្អែម

សូមកុំ​គិតថា​ការតម​អាហារ​ពេលព្រឹក​គឺ​ល្អ​សម្រាប់​អ្នក។ តែផ្ទុយទៅវិញ ការតម​អាហារ​ពេល​ព្រឹកគឺ​មាន​តែ​ធ្វើឲ្យ​អ្នក​កាន់តែ​ធាត់ជាងមុន​ដោយ​សារ​អ្នក​មិន​បានញុំា​តាំង​ពីពេ​លយប់​មកម្ល៉េះ។ លើស​ពី​នេះ មិន​បានញុំា​អាហារ​ពេល​ព្រឹកអ្នក​ប្រាកដ​ជាឃ្លាន​ខ្លាំង​នៅ​ពេល​ថ្ងៃត្រង់។

២. ជំងឺ​សរសៃឈាម​បេះដូង

ការតម​អាហារ​លើសពី​ពាក់​កណ្តាល​ថ្ងៃ ពិសេស​​​អាហារ​ពេល​ព្រឹកអាច​បណ្តាល​ឲ្យអ្នក​ប្រឈមមុខ​នឹងជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​និង​ជំងឺ​បេះដូង ពីព្រោះ​ពេល​ភ្ញាក់ពី​គេងនៅ​ពេលព្រឹក​ជាពេល​ដែល​ឈាម​កំពុង​ប្រមូល​ផ្តុំ។ លើស​ពីនេះ​ទៅ​ទៀត ការតម​អាហារ​នៅ​ពេល​ព្រឹក​អាច​បណ្តាល​ឲ្យមាន​កូឡេស្តរ៉ល​នៅក្នុង​ថង់​ទឹកប្រមាត់​ទៀត​ឯណោះ។

៣. ជំងឺក្រពះ

ការមិន​ទទួលទាន​អាហារ​ពេល​ព្រឹក​បណ្តាល​ឲ្យក្រពះ​បញ្ចេញជាតិ​អាស៊ីត​នៅពេល​រំលាយអាហារ​ដោយសារ​នៅក្នុង​ពោះ​របស់​អ្នកមិន​មាន​អាហារ​សម្រាប់​ក្រពះកិន។ ទាក់ទង​នឹងការញុំា​អាហារណា​ដែល​មានរ​សជាតិ​ហឹរៗក៏​អាចបណ្តាល​ឲ្យ​មាន​ជំងឺក្រះ mucosa និង​ដំ​បៅក្រពះ​ដែរ។

៤. ជំងឺរវើរវាយ

ចន្លោះ​ពេល​ពី​ម៉ោង ៧ ទៅ ៩ ជាពេល​ខួរក្បាល​ត្រូវការ​បូម​ឈាម។ ហើយវា​ក៏ជាពេលត្រូវ​ការអុក​ស៊ីសែន​ដើម្បី​ចិញ្ចឹម​ខួរក្បាល​ដើម្បី​ឲ្យរាងកាយ​មានសកម្មភាព​ផ្សេងៗ​នៅ​ពេលព្រឹក។ ប្រសិនបើ​មិនមាន​របប​អាហារ​អ្វីសោះ​ក្នុងរាង​កាយ កុំឆ្ងល់​ថា​ហេតុអ្វី​អ្នក​មិន​មាន​កម្លាំង​ក្នុង​ខ្លួន ខួរក្បាល​មិន​មាន​មុខងារ​មិន​បាន​ត្រឹមត្រូវ។

៥. បង្កើន stress

បើគិត​ពីកម្រិត​អាហារ​ដែល​អ្នក​ទទួល​ទាន​មុនពេល​ចូលគេង​ទល់​នឹង​ពេលព្រឹក​គឺ​សមល្មម។ ប្រសិន​បើ​អ្នកមិន​ទទួល​ទាន​អាហារ​ពេល​ព្រឹកនោះ វា​បណ្តាល​ឲ្យ​សម្ពាធ​ស្ករនៅក្នុង​ឈាម​ទាប​ធ្វើឲ្យ​ឈឺ​ក្បាល កម្រិត​អរម៉ូន​ឡើងចុះ​មិន​ស្មើគ្នា។ យ៉ាងនេះហើយ ចំណាយ​ពេល​ញុំា​អាហារ​ពេលព្រឹក​ផង។

៦. មាន​សម្ពាធ

ការតម​អាហារ​នៅ​ពេលព្រឹក​បណ្តាលឲ្យ​មាន​អារម្មណ៍​ស្មុគស្មាញ។ បង្កបញ្ហា​អរម៉ូនជា​ហេតុ​ធ្វើឲ្យ​ខួរក្បាល​មាន​ភាពតានតឹង​កើន​ឡើង​ជារៀងរាល់​ថ្ងៃ​មិនអាច​គេង​បាន​​គ្រប់គ្រាន់ វង្វេង​វង្វាន់ វិល​មុខ។

ហេតុ​ដូចនេះ​ហើយ បានជា​អ្នក​គួរតែ​ទទួលទាន​អាហារ​ពេលព្រឹក​ឲ្យបាន​ទៀងទាត់​និង​មិន​គួរខក​ខាន​។

ចុចអានបន្ត៖

អ្នកណាខ្លះគេងយប់ជ្រៅ មើលពីផលប៉ះពាល់ខ្លះទៅ

តើអ្វីជាកូឡេស្តេរ៉ុល? តើវាមានគ្រោះថ្នាក់យ៉ាងណាចំពោះសុខភាពអ្នក?

ប្រភព៖ Spiceee ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម