ឃ្លា​ជួយ​ឲ្យ​អ្នក​​​​​​​​​មាន​ស្នាម​ញញឹម​ឡើង​​វិញ​បន្ទាប់​ពី​យំ​ខ្សោះ​ទឹក​ភ្នែក

  • 2021-04-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​​ក្នុង​​ជីវិត​​របស់​​មនុស្ស​​ម្នាក់​​ៗ​ ប្រៀប​បាន​ដូច​ជា​ទូក​​នៅ​កណ្តាល​សមុទ្រ នឹងន​​រ​នៅ​ពេល​​ស្ងប់​​​ខ្យល់​ និង​ទន់​ទេរ​​ពេល​​​​មាន​ព្យុះ​ភ្លៀង​។ ដើម្បី​​ការពារ​​​​ខ្លួន​ឯង​​ មិន​ឲ្យ​ដួល​រលំ លេច​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ មាន​​តែ​​​​ទន្ទិញ​​​​​​​​​ឃ្លា​ល្អៗ​ ទុក​ក្នុង​​ខួរ​​ក្បាល ដើម្បី​​​​​​រំសាយ​​​កង្វល់​​ទាំង​​​ឡាយ​​​​ចេញ​​ឲ្យ​អស់។

  • មាន​មនុស្ស​​​​​ជាង​​៧០០០​​លាន​នាក់​​លើ​ពិភព​លោក ​​ថ្ងៃ​​​ណា​មួយ​អ្នក​នឹង​​​​​​​ក្លាយ​ជា​​មនុស្ស​​សំខាន់​ជាង​គេ​​ក្នុង​បេះដូង​​របស់​នរណា​​​​ម្នាក់។

  • ភាព​​តតាំង​​ជម្នះ​ជាមួយ​​ឧបសគ្គ​​ មិន​មែន​​សម្រាប់​​បង្អួត​​អ្នក​ណា គឺ​​ដើម្បី​​ខ្លួន​​ឯង។

  • បើ​​គិត​ថា​​​នៅ​​ជុំវិញ​​ខ្លួន​​សម្បូរ​​មនុស្ស​​​​ស្អប់​​អ្នក វា​ជា​រឿង​​​​ដែល​អ្នក​មិន​គួរ​ខ្វាយ​​ខ្វល់ ព្រោះ​ពួក​គេ​ទាំង​អស់នោះ ​​កំពុង​តែ​​គ្មាន​​ក្តី​សុខ​និង​​​មិន​ពេញ​​ចិត្ត​នឹង​​ខ្លួន​​ឯង។

  • ខំ​​​​​ញញឹម​​​​ឡើង នោះ​​​​អ្នក​​​​នឹង​អាច​​យក​ឈ្នះ​​សត្រូវ​​​​ និង​មនុស្ស​​ដែល​​​ស្អប់​​អ្នក​បាន​​ដោយ​ពុំ​​ចាំបាច់​​​​ចំណាយ​​​​កម្លាំង​​​ច្រើន​។

  • ​​ប្រសិន​​បើ​អ្នក​​បាន​​​​ប្រព្រឹត្ត​​កំហុស​​​​ធ្ងន់​​​នៅ​ក្នុង​ជីវិត ​​ជឿ​​ទៅ​ថា​​​រឿង​​ល្អ​​នឹង​​កើត​ឡើង​​បន្ទាប់​ពីនេះ ព្រោះ​​​​អ្វីៗ​​​​ទាំង​​អស់​​​លើ​លោក​ សុទ្ធ​​​តែ​មាន​​ហេតុផល​​ផ្សេង​​ៗ​គ្នា មិន​មែន​​កើត​ឡើង​​ដោយ​​វេទមន្ត​ឬ​អាច​​បញ្ជា​បាន​នោះ​ទេ។

  • ញញឹម​ដាក់​​មនុស្ស​​ជុំ​វិញ​​ខ្លួន​ឲ្យ​បាន​ច្រើន ព្រោះ​​ស្នាម​ញញឹម​​ដ៏​​ស្រស់​ស្អាត​​របស់​អ្នក អាច​​​ស្រោចស្រង់​​ខ្លួនឯង និង​​អ្នក​ដទៃ​​ ឲ្យ​មាន​អារម្មណ៍​ល្អ ស្រស់ស្រាយ​ឡើង​វិញ។

  • ពេល​​ខ្លះ​​​អ្នក​រឹងមាំ​​​​​​ដូច​​​ថ្ម ​ហើយ​ពេល​​​​​​​ខ្លះ​ទៀត​​​​អ្នក​ទន់​ជ្រាយ​​​​​មិន​គួរ​​ឲ្យ​ជឿ ដូច្នេះ​​ហើយ​​​​មាន​​តែ​អ្នក​ប៉ុណ្ណោះ​ ​ដែល​​មាន​សិទ្ធិ​​​សម្រេច​​ចិត្ត​​ ជ្រើស​​រើស​​ចង់​​ក្លាយ​​​ខ្លួន​ជា​មនុស្ស​បែប​ណា។

  • ​ការ​​​​​​​​​​​​​​​​​​ដើរ​​ដួល​​នៅ​​​ថ្ងៃ​នេះ គឺ​​​​ជំហាន​​​​​​ដ៏​​រឹង​មាំ​​សម្រាប់​​ថ្ងៃ​​មុខ ដួល​ងើបៗ​​​ទើប​​ស្គាល់​​អ្វី​​ហៅ​ថា​ភាព​​ជោគជ័យ។

  • ភាព​​​​បរាជ័យ​​​​​​​​ ធ្វើ​​​​​​ឲ្យ​​​អ្នក​ខាត​​បង់​​ប្រយោជន៍ ​​ប៉ុន្តែ​​​វា​បាន​​​បង្កើន​​ចំណេះដឹង​និង​បទពិសោធន៍​​បន្ថែម។

  • បើ​​អ្នក​យំ​​​​​​​ ព្រោះ​​តែ​គិត​ថា​បន្ត​​ដំណើរ​​​ទៅ​មុខ​លែង​​រួច សាក​ក្រឡេក​​​ទៅ​មើល​ជន​ពិការ​​វិញ​ម្តង ពួក​​គេ​​​លំបាក​ជាង​​អ្នក​១០​​ដង​ទៅ​ទៀត។ ​

  • ពេល​អ្នក​ជាប់គាំង​​គិត​អីមិន​​ចេញ​​មិន​មែន​មាន​ន័យ​ថា​អន់ តែ​ជា​សញ្ញា​​​​​​ប្រុងប្រយ័ត្ន​​ ការពារ​​ខ្លួន​ឯង​មិន​ឲ្យ​​ដើរ​ផ្លូវ​​ខុស។

  • កុំ​​ត្អូញ​​​ត្អែរ​​​ពី​​ការងារ និង​ជីវិត​​ដែល​​អ្នក​កំពុង​មាន​​​សព្វ​​ថ្ងៃ ត្រូវ​​​តស៊ូ​​ព្យាយាម​ រស់​នៅ​ដោយ​​​រីក​រាយ​ ទើប​​ជីវិត​​​គ្មាន​ភាព​​ស្មុគស្មាញ​ច្រើន។

  • បេះ​ដូង​​មាន​​​​របួស​ ទុក​​ឲ្យ​ពេល​​​​​​វេលា​ជា​អ្នក​ព្យាបាល​​ អ្នក​មិន​អាច​​បង្ខំ​​បាន​ទេ។

  • ត្រូវ​ចាំ​​ថា​ អ្វីៗ​​ប្រែ​ប្រួល​​មិន​ទៀង ត្រៀម​​ទឹក​​​ចិត្ត​រួច​រាល់​ជាមុន អ្នក​នឹង​មិន​រង​​របួស​​ធ្ងន់។

  • ​​ឈោង​​ចាប់​​ក្តី​​​​ស្រមៃ​ឲ្យ​បាន​​ កុំ​បណ្តោយ​​​អ្នក​ផ្សេង​មក​បញ្ឈប់​​​អ្នក​​​​​ឲ្យ​សោះ ប្រឹង​​​​អស់​ពី​​លទ្ធភាព​​ មិន​ត្រូវ​​​ចុះ​ចាញ់​​​ដោយ​​ងាយៗ ដើម្បី​​បង្ហាញ​​​ថា​​សមត្ថភាព​​អ្នក​ពិត​ជា​មានមែន៕​

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម