មុខកើតមុនមិនចេះបាត់ ដោយសារមូលហេតុទាំង ៤នេះ

  • 2021-04-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាមុខ​មុនជាបញ្ហា​ចោទ​សម្រាប់​សុភាពនារី​គ្រប់រូប​ពេលដែល​កើត​មុន។ នរណាៗ​ក៏មានមុខ​មុនដែរ គ្រាន់តែ​អ្នកខ្លះ​មានតិច ហើយអ្នក​ខ្លះមាន​ច្រើន។ ជួនកាល មនុស្ស​មួយចំនួន​មានមុន​ឡើងលើ​ផ្ទៃមុខខ្លះៗ​ពេលមិន​ស្រួលខ្លួន​ជាដើម ហើយ​អ្នកខ្លះទៀត​មានមុន​ដោយកត្តា​ផ្សេងទៀត។ តែខាង​ក្រោមនេះ​ជាបញ្ហាទាំង​បួនដែលកើត​មុនមិន​ចេះ​បាត់ងាយៗ រួម​មាន៖

១. អ្នកមិន​ដឹងពី​មូលហេតុ​នៃ​ការកើតមុន

ប្រសិនបើ​អ្នកមិនដឹង​ថាមុនរបស់​អ្នកកើតឡើង​ដោយសារ​អ្វីឲ្យច្បាស់​ផង ត្រូវ​ព្យាបាល​បានយ៉ាង​ដូច​ម្តេច? ភាគច្រើន​មុខមុន​កើតឡើង​ដោយសារ​មុខមានខ្លាញ់​ច្រើន ការប្រើប្រាស់​ផលិតផល​ខុស កោសិកា​ស្បែកមិន​ល្អ ឬ​បាក់តេរី​ផ្សេងៗ។ ដើម្បីចៀសវាង​អ្នកគួរដុសសម្អាត​មុខឲ្យ​បានពីរដង​ក្នុង​មួយ​ថ្ងៃ​ដោយមាន​លាងសម្អាត​មុខបន្ទាប់ពី​ដុស​ហ្វូមរួច ព្រោះ​ការដុស​សម្អាតមុខ​តែមួយមុខ​មិនបាន​សម្អាត​ធូលីនៅ​លើមុខ​ទាំងអស់​បានទេ។

រូបតំណាង

**២. ការប្រើប្រាស់​ថ្នាំព្យាបាល​មុន​ខុស**

មុខមុខ​មានច្រើន​ប្រភេទ បើមាន​ច្រើន​ប្រភេទ អ្នកក៏គួរ​ដឹងថាហេតុ​អ្វីបាន​ជាវា​កើតដែរ។ ប្រសិន​បើមុខរបស់​អ្នកមាន​ក្បាលខ្មៅ ក្បាល​ស គួរប្រើ​ថ្នាំព្យាបាល​វាឲ្យបានល្អ។ ជូតសម្អាត​គ្រឿង​សម្អាង​ចេញពី​មុខឲ្យបាន​ស្អាត។ ប្រសិនបើ​មុខមុន​កើតដោយ​សារ​ក្លាយ អ្នកគួរ​តែប្រើ​ថ្នាំណា​ដែល​កម្ចាត់​បាក់តេរី​ឲ្យមាន​ប្រសិទ្ធភាព។

រូបតំណាង

៣. ការប្តូរ​ផលិតផល​ព្យាបាល​មុខច្រើន​ពេក

ការផ្លាស់ប្តូរ​ផលិតផល​ព្យាបាល​មុខញឹក​ញាប់ពេក​ក៏ជាកត្តា​បង្កឲ្យ​មានមុនដែរ។ អ្នកមិន​គួរប្តូរផលិត​ផល​តាម​ចិត្តនឹក​ឃើញ​ឡើយ យ៉ាងហោច​ណាស់​គួរប្រើឲ្យ​បានយ៉ាង​តិចពី ៦ សប្តាហ៍ ទៅ ៨ សប្តាហ៍​ដើម្បី​តាមដាន​ថាមុខ​អ្នក​មានប្រតិកម្ម​អ្វីឬ​អត់?

រូបតំណាង

៤. ការបរិភោគ​ចំណីអាហារ​ដែល​ជម្រុញ​ឲ្យ​កើត​មុន

ទោះបីជា​មិនទាន់​មានការ​ស្រាវជ្រាវ​ឲ្យច្បាស់​ថា ការទទួល​ទានចំណី​អាហារ​ផ្អែមៗ សូកូឡា និង​ចំណី​ផ្សេងៗ​ទៀត​ធ្វើឲ្យ​កើតមុន​ក៏ដោយ ប្រសិន​បើអាច​ចៀស​បានគួរ​តែចៀស​ដោយ​សារ​អាហារ​ទាំង​នោះ​ជួយជម្រុញ​ការកើតមុន​ដែលមាន​លើផ្ទៃមុខ​ស្រាប់​កាន់តែ​កើន​ឡើង​ជាង​មុន។

រូបតំណាង

ចុចអានបន្ត៖

អត្ថប្រយោជន៍នៃទឹកឃ្មុំដែលអ្នកមិនធ្លាប់ដឹង

កុំ​ចូលចិត្ត​ធ្វើ​រឿង​ទាំង ៤ នេះ​ពេក ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​ខូច​ខួរក្បាលទាំង​មិន​ដឹង​ខ្លួន

ប្រភព៖ jelly ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម