មិនចាំបាច់ស្អាតឲ្យតែមាន ៩ ចំណុចនេះធ្វើឲ្យគេស្រលាញ់ដកចិត្តមិនបាន

  • 2021-04-16 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​ប្រហែល​ជាធ្លាប់​គិតថា​រូបសម្រស់​ខាងក្រៅពិត​ជាអាច​ចង​ចិត្តបុរស​គ្រប់រូប​បាន​ហើយ​មើលទៅ។ ការគិត​បែបនេះ​ពិតជាពុំ​ត្រូវឡើយ នារីស្អាត​ត្រូវតែជានារី​ដែល​មានសម្រស់​ស្រស់​ស្អាត​ពីខាងក្នុង​ទាំង​អត្តចរិត ពាក្យ​សម្តី មាយាទល្អ​ប្រសើរទើប​សមជានារី​ដែលធ្វើឲ្យ​មនុស្សប្រុស​ដក​ចិត្តមិន​បាន។ តើមាន​ចំណុច​អ្វីខ្លះ​ដែលធ្វើឲ្យ​មនុស្សប្រុសងប់​ងល់ទោះ​បីជា​មិនមាន​សម្រស់​ស្រស់​ស្អាត​ពេកខ្លាំង? ចំណុច​ទាំង​នោះ​រួមមាន៖

១​. ចិត្តល្អ​មាន​គំនិតគិត​រឿងល្អៗ

នៅ​ពេល​គេដឹងថា​អ្នកជា​មនុស្សស្រី​ចិត្តល្អ ចេះគិត​បែប​វិជ្ជមាន ពេល​នោះវាគឺ​ជា​មន្តស្នេហ៍​របស់អ្នក​ដែល​ធ្វើឲ្យ​គេចាប់​អារម្មណ៍​បានយ៉ាង​ងាយ។

២. ចេះ​លេងសើច​រួមនឹង​ស្នាមញញឹម​ស្រស់

មាន​មាត់​សម្រាប់​និយាយ​ស្តី អ្នកមិន​គួរស្ងៀម​ស្ងាត់ច្រើន​ពេកនោះ​ទេ។ ផ្ទុយ​ទៅវិញ អ្នកគួរ​តែចេះ​និយាយ​លេង​សើចជាមួយ​អ្នកនៅជុំវិញ​ខ្លួនប្រកប​ដោយស្នាម​ញញឹមស្រស់​នោះ អ្នកណា​ក៏ចង់​និយាយ​ស្តីទៅកាន់​អ្នកដែរ។

៣. មាន​ទំនុកចិត្ត​លើខ្លួនឯង

ជាមនុស្ស​ស្រី​ដែល​មានទំនុក​ចិត្តក្នុង​ការគិត​និង​និយាយ​ស្តីចេញ​ដោយជឿ​ជាក់លើ​ខ្លួនឯង​ជាមន្ត​ស្នេហ៍​ទាក់ទាញ​បំផុតក្នុង​កែវភ្នែក​បុរស។

៤. ធ្វើ​ជា​ខ្លួន​ឯង

តាមរយៈ​ក្រសែភ្នែក​របស់​មនុស្សប្រុស​គេអាចមើល​ដឹងថា​អ្នកជា​មនុស្សស្រី​ស្មោះត្រង់​ប្រភេទ​ណា ដូច្នេះ​ចូរធ្វើអ្វី​ជារបៀប​ខ្លួនឯង មិនគួរ​ត្រាប់តាម​អ្នកដទៃ​ឡើយ។

៥. អាកប្ប​កិរិយា​សមរម

មនុស្ស​ប្រុសចូលចិត្ត​មនុស្សស្រី​មានកាយវិការ​សមរម​ដូចជា​ការដេក ដើរ ឈរ អង្គុយ​ត្រឹមត្រូវ។​អ្នក​ប្រហែល​ជាដឹងថាអ្វីដែល​មើលមកសម​និងអ្វីដែល​មើលមក​មិនសម​សម្រាប់​ខ្លួនជាស្រី ហេតុដូចនេះ​ហើយ​អាកប្បកិរិយា​អាចបង្ហាញ​ថាអ្នកជា​មនុស្ស​ប្រភេទ​ណាបាន រក្សាទម្លាប់ល្អ​ទើបជា​ការប្រសើរ។

៦. ងាយចុះ​សម្រុង​ជាមួយ​អ្នកជុំវិញខ្លួន

ទំនាក់ទំនង​ល្អជាមួយ​អ្នកជុំវិញ​ខ្លួនពិត​ជាសំខាន់ ព្រោះ​បើអ្នកមានការ​ចុះ​សម្រុងជា​មួយមនុស្ស​នៅក្បែរ​ខ្លួនមាន​ន័យថាអ្នក​ជាមនុស្ស​ចិត្តល្អ និង​ងាយស្រួល​ជាហេតុ​ធ្វើឲ្យគេ​ចាប់​អារម្មណ៍​អ្នក។

៧. ក្លិន​ក្រអូប

ក្លិន​ក្រអូប​សម្រាប់​នារីពិតជារឿង​មិនអាច​ខ្វះបាន ព្រោះថាវា​គឺជាមន្ត​ស្នេហ៍​សម្រាប់​សុភាព​នារីគ្រប់​រូប។ នរណានរណា​ក៏ចូលចិត្ត​ក្លិនក្រអូប​ពិដោរដែរ ព្រោះវាជា​អ្វីដែលមនុស្ស​ចង់នៅ​ជិតនៅក្បែរ។

៨. ថែរក្សា​ខ្លួនបា្រណ

រឿង​សម្រស់​ខាងក្រៅ​ពិតជាមិន​អាច​ប្រកែក​បានមែន​ ព្រោះ​ប្រសិន​បើអ្នកស្រលាញ់​ខ្លួន​ប្រាណ​អ្នក អ្នក​ប្រាកដ​ដោយ​យកចិត្តទុកដាក់​ឲ្យបាន​ស្រស់ស្អាត ដូច្នេះ​មានន័យថា​គេក៏អាច​ដឹងថាអ្នក​​ជា​មនុស្ស​ស្រលាញ់ខ្លួន​ប្រាណ​កម្រិត​ណាដែរ។

៩. និយាយ​សុភាពរាបសារ

និយាយ​ឲ្យពិរោះ​ពិសា​ប្រសើរ​ជាង​និយាយបែប​គម្រោះ​គ​ម្រោយ​សម្រាប់​មនុស្ស​គ្រប់រូប។​គ្មាន​នរណា​ចង់​ស្តាប់ការ​និយាយ​មិនសម​ទំនង មិនគួរ​ឲ្យចង់ស្តាប់​នោះឡើយ។​ ​ប្រសិន​បើអ្នកនិយាយ​បែប​ស្រទន់​មួយៗ​បែប​ធម្មជាតិ​មិនប្រញាប់ គេ​ប្រហែល​ជាចូលចិត្ត​ស្តាប់ជា​មិនខាន។

ចុចអានបន្ត៖

ហេតុផលច្បាស់ៗ៥យ៉ាង ធ្វើឲ្យអ្នកក្លា​យជា​មនុស្សដើរ Crush គេមិនឈប់

ប្រភព៖ Spiceee ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម