រៀបចំ​បន្ទប់​គេង​បែប​នេះ ប្ដី​ប្រពន្ធ​ទើប​ការ ឬ​យូរ​ហើយ ក៏​មាន​តែ​ក្ដី​សុខ លាភ​ចូល​ឥត​ឈប់

  • 2021-04-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​ជួយ​ឲ្យ​ប្ដី​ប្រពន្ធ​គេ​ង​លក់​ស្កប់ស្កល់​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​ហុងស៊ុយ​របស់​ប្ដី​ប្រពន្ធ​បាន​ខ្ពស់ ជួប​តែ​រឿង​សំណាង​ល្អ។

១. ទីតាំង​គ្រែ

ទីតាំង​ដាក់​គ្រែ​គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត។ ជា​ដំបូង​ អ្នក​ត្រូវ​រក​កន្លែង​ដែល​ស្ងប់ស្ងាត់ មាន​ពន្លឺ ដើម្បី​ដាក់​គ្រែ។ ជៀសវាង​ដាក់​គ្រែ​ទល់​មុខ​នឹង​បង្អួច និង​ទ្វារ ដែល​ធ្វើ​ឲ្យ​ចំហាយ​អាក្រក់​ប៉ះ​ចំ​ប្ដី​ប្រពន្ធ​ពេញ​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​មាន​រកាំរកូស​កើត​ឡើង។ ក្រៅ​ពី​នេះ គួរ​តុបតែង​មាន​អំពូល​ភ្លើង​ពន្លឺ​ស្រាល​ៗ​ដាក់​នៅ​ជុំវិញ ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​កាន់​តែ​កក់​ក្ដៅ។

២. ទិស​ដាក់​គ្រែ

ទិស​ដាក់​គ្រែ​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដូច​គ្នា។ ហាម​ដាក់​ទិស​ដែល​មាន​ជញ្ជាំង​មិន​ស្មើ និង​ហាម​ដាច់​ខាត គ្រែ​បែរ​ទៅ​ទិស​ខាង​លិច ត្បិត​នេះ​គឺ​ជា​ទិស​របស៉​អ្នក​ដែល​បាន​ចែក​ឋាន​ហើយ។ គេ​ង​ទិស​​នេះ មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​ធ្ងន់ និង​ឈឺក្បាល​នោះ​ទេ ថែម​ទាំង​ពិបាក​រក​លុយ​ចូល​ផ្ទះ​ទៀត​ផង។​ ទិស​ដែល​ល្អ​បំផុត​សម្រាប់​បែរ​ទៅ គឺ​ទិស​ខាង​កើត។

៣. ប្រភេទ​គ្រែ

អាស្រ័យ​តាម​ធាតុ​របស់​ម្ចាស់​គេហដ្ឋាន និង​ម្ចាស់​គ្រែ អ្នក​គួរ​រើស​ប្រភេទ​គ្រែ​ដែល​ស័ក្ដិសម​ថា​ជា​គ្រែ​ដែក គ្រែ​ឈើ ឬ​គ្រែ​ចាក់​បេតុង​ជា​ដើម។ ជាក់​ស្ដែង ប្រសិន​បើ​អ្នក​ធាតុ​ភ្លើង អ្នក​គួរ​ជៀសវាង​គ្រែ​ដែក ត្បិត​ធាតុ​ទាំង​២​នេះ​ឆុង​គ្នា​ជា​ដើម។

៤. ក្បាល​គ្រែ

ក្បាល​គ្រែ​មិន​គួរ​តុបតែង​ឲ្យ​រញ៉េរញ៉ៃ​ខ្លាំង​ពេក​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​ជីវិត​គូ​កាន់​តែ​ស្មុគស្មាញ។ ដូច​នេះ​ហើយ លើ​ក្បាល​គ្រែ អ្នក​គួរ​ដាក់​រូប​បន្តិចបន្តួច និង​អំពូល​ភ្លើង​ពណ៌​ស្រាល​ៗ​​បាន​ហើយ។ បន្ថែម​ពី​នេះ ជៀសវាង​ធ្វើ​ទូ ឬ​ហឹប​នានា​នៅ​​ក្បាល​ដំណេក ដែល​ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​មាន​សម្ពាធ រក​តែ​រឿង​ឈ្លោះ​​ប្រកែក​គ្នា៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម