បង្ហើប​មូលហេតុ​មនុស្ស​ស្រី​ទិញ​ខោអាវ​មិន​លោះ​មួយ​ថ្ងៃ ទោះ​ទូ​ដាក់​លែង​ចុះ​ហើយ​ក៏​ដោយ

  • 2021-04-13 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សំនួរ​ដែល​សួរ​ថា​ហេតុ​អ្វី​បាន​មនុស្ស​ស្រី​ចេះ​តែ​ទិញ​ខោអាវ​រាល់​ថ្ងៃ ទាំង​ខោអាវ​ស្លៀកពាក់​មិន​អស់​ហើយ​នោះ សូម្បី​តែ​ពេល​ខ្លះ សាមី​ខ្លួន​គេ​ផ្ទាល់​ក៏​ឆ្លើយ​មិន​កើត​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​នានា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចេះ​តែ​មាន​ចិត្ត​ចង់​ទិញ​ខោអាវ​មិន​ឈប់ ទាំង​ដែល​ទូ​ស្ដុក​ដាក់​លែង​ចូល​ហើយ​នោះ​។

១. មិន​មែន​មក​ពី​ចង់​យក​មក​អួត​គេ ឬ​បង្ហោះ​ឲ្យ​គេ​ឃើញ​ឡើយ តែ​និយាយ​មែន ការ​ទិញ​នេះ​គឺ​កាត់​បន្ថយស្ត្រេស​បាន​ល្អ​ខ្លាំង​ណាស់។ ក្រោយ​ពេល​ទិញ​រួច​ គឺ​មាន​អារម្មណ៍​ថា​ស្រស់​ថ្លា​តែ​ម្ដង។

២. ដោយ​សារ​តែ​ខោអាវ​ដែល​ពាក់​ហើយ បង្ហោះ​បាន​តែ​ម្ដង មាន​អារម្មណ៍​​ថា​គឺ​ជា​ខោអាវ​ចាស់​រួច​ទៅ​ហើយ ដូច​នេះ​ត្រូវ​តែ​ទិញ​ខោអាវ​ថ្មី។

៣. ទិញ​ដើម្បី​ក្ដី​សុខ​ខ្លួន​​ឯង​មាន​អ្វី​​ពិបាក​នោះ។ លុយ​រក​មក​ដឹង​ថា​សន្សំ​គឺ​ល្អ​ហើយ តែ​បើ​រក​មក​ហើយ​មិន​ចាយ សួរ​ថា​រក​មក​មាន​ន័យ​អ្វី។

៤. ដោយ​សារ​តែ​មិន​មាន​លុយ​ច្រើន​នេះ​ហើយ ទើប​ត្រូវ​ទិញ​មួយ​ថ្ងៃ​មួយ​មុខ បើ​មាន​លុយ​វិញ ទិញ​ម្ដង​មួយ​ទូ​បាត់​ហើយ ដូច​នេះ​កុំ​ឆ្ងល់​ថា​ហេតុ​អី​ត្រូវ​ទិញ​ខោអាវ​រាល់​ថ្ងៃ។

៥. ឃើញ​នឹង​ភ្នែក​ហើយ​​បើ​មិន​ទិញ នឹង​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយ ហើយ​បើ​ស្ដាយ​ក្រោយ​ហើយ នឹង​ធ្វើ​ឲ្យ​គេ​ង​មិន​លក់ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

៦. សប្បាយ​ចិត្ត​ក៏​ទិញ មិន​សប្បាយ​ចិត្ត​ក៏​ទិញ តែ​មាន​រឿង​មួយ​ដែល​ច្បាស់​នោះ​គឺ បើ​មិន​ទិញ​ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត។

៧. មូលហេតុ​ចុង​ក្រោយ​នោះ​គឺ គ្មាន​មូលហេតុ​អ្វី​ទាំង​អស់ តែ​ចិត្ត​ចង់​ទិញ​គឺ​ទិញ​ហើយ មិន​មាន​អ្វី​ត្រូវ​គិត​ច្រើន​នោះ​ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម