ចំនុចទាំង ៣ យ៉ាងដែលគួរតែពិនិត្យអោយបានច្បាស់មុននឹងចាប់ដៃគ្នាជាគូអនាគត

  • 2021-04-13 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលសេពគប់គ្នាដំបូងៗ អ្វីដែលអ្នកតែងតែស្វែងយល់ពីដៃគូនោះអាចជា រូបសម្បត្តិខាងក្រៅ ចរិយាមាយាទ ជាដើម តែចំពោះការរួមរស់ជាប្ដីប្រពន្ធវិញ ចំនុចទាំង ៣ នេះហើយដែលគួរតែសិក្សាពីគ្នាកុំរលងអោយសោះ៖

១. ប្រវិត្តគ្រួសារ

ការពិតទៅ វាមិនជារឿងដែលកម្រហួសហេតុនោះដែលគូស្នេហ៏សម្រេចចិត្តសាងអនាគតជាមួយគ្នា ទោះជាមកពីគ្រួសារដែលមានឋានះខុសប្លែកពីគ្នាយ៉ាងណាក្ដី។ តែទម្រាំតែអាចមានសុមភង្គល ក៏ត្រូវការទាមទារអោយមានការផ្លាស់ប្ដូរ និង សម្របសម្រួលច្រើនណាស់ដែរ។ បើយោងតាមគំនិតចាស់បុរាណ ជីវិតប្ដីប្រពន្ធអាចដំណើរការទៅបានយ៉ាងរលូន មិនស្ថិតនៅលើតែទ្រព្យសម្បតិ្តមួយមុខនោះទេ ទាល់ប្ដីប្រពន្ធគូនោះមានទម្លាប់ស្រដៀងគ្នា មានការគិត និង របៀបរស់នៅដែលមិនខុសប្លែកពីគ្នាប៉ុន្មាននោះទេ។

២. ចំនេះវិជ្ជា

កម្រិតនៃការអប់រំ និង ភាពចាស់ទុំខាងផ្នែកចិត្តគំនិតក៏សំខាន់ខ្លាំងណាស់ដែរ ហើយក៏ជាចំនុខដែលចាំបាច់បំផុតដែលអាចអោយគូស្នេហ៏នៅតែបន្តជាមួយគ្នាបាន។ មិនបាច់ទៅសម្លឹងអ្វីវែងឆ្ងាយនោះទេ ប្រៀបការគិតរវាងអ្នករៀនសូត្រ និង អ្នកជំនួយទៅអាចបញ្ជាក់យ៉ាងច្បាស់ទៅហើយថាខុសប្លែកគ្នាយ៉ាងណានោះ។

៣. សេដ្ឋកិច្ច

មនុស្សភាគច្រើនតែងយល់ថា ស្នេហាមិនប្រកាន់អាយុ វណ្ណះ ពណ៏សម្បុរអ្វីនោះទេ តែនេះក៏មិនបានមានន័យថា លក្ខណះទាំងឡាយនេះមិនប៉ះពាល់ដល់ជីវិតប្ដីប្រពន្ធទៅថ្ងៃក្រោយនោះទេ។ ទោះជាមិនមានចិត្តប្រកាន់ពីរឿងទ្រព្យសម្បត្តិនេះក្ដី តែវាជាផ្នែកសំខាន់មួយនៃជីវិតគ្រួសារ ហើយមិនតិចគូនោះទេ ដែលចែកផ្លូវគ្នាព្រោះតែមិនចុះសម្រុងត្រង់ចំនុចមួយនេះហើយ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម