រើសលេខដែលអ្នកពេញចិត្តពី ១ ដល់ ៩ ដើម្បីដឹងពីជម្រៅចិត្តអ្នក

  • 2021-04-13 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងចំនោមលេខ ១ - ៩ តើអ្នកពេញចិត្តលេខមួយណាជាងគេ?

លេខ ១

យោងតាមជំនឿរបស់ប្រទេសមួយចំនួន លេខ ១ អាចជាលេខដែលល្អបំផុតហើយ ចំពោះមនុស្សស្រីដែលពេញចិត្តលេខមួយនេះ ជាប្រភេទមនុស្សស្រីមានទំនុកចិត្តលើខ្លួន ជាអ្នកដឹកនាំដ៏រឹងមាំម្នាក់ ហើយក៏មានមហិជ្ជតាយ៉ាងធំធេងផងដែរ។ ពីសម្រកក្រៅអ្នកអាចនឹងមើលទៅរឹងមាំណាស់ ហើយពេលខ្លះអាចនឹងអាត្មានិយមបន្តិចផងដែរ មិនចូលចិត្តដើរតាមនរណាម្នាក់នោះទេ ដែលអាចធ្វើអោយមានអារម្មណ៏ថាឯកាបន្តិច។

លេខ ២

យោងតាមការស្ទង់មតិភាគច្រើន លេខនេះជាលេខដែលជាទីពេញនិយមបំផុតហើយ ចំពោះមនុស្សស្រីដែលពេញចិត្តលេខមួយនេះ ជាប្រភេទមនុស្សស្រីដែលត្រូវការភាពឥតខ្ចោះបំផុតហើយ តាំងពីក្បាលរហូតដល់ចុងជើង មិនត្រូវមានកន្លែងទាស់នោះទេ។ អ្នកអាចនឹងជាមនុស្សចិត្តច្រើនបន្តិច ហើយពេលខ្លះអាចនឹងអៀនច្រើនផងដែរ។ ពេលដែលទំនេរអាចនឹងគិតច្រើន ធ្វើអោយពិបាកចិត្តទាំងមិនដឹងខ្លួន។

លេខ ៣

ចំពោះមិត្តនារីដែលពេញចិត្តលេខ ៣ អាចជាប្រភេទមនុស្សដែលត្រូវបានគេចាត់ទុកថាជា 'Life of the Party' អោយតែមានការជួបជុំម្ដងណា អោយតែមានវត្តមានអ្នកភ្លាម ភាពសប្បាយក៏កាន់តែកើតឡើងមួយកម្រិតទៀត។ អ្នកជាប្រភេទមនុស្សដែលស្វាហាប់ ធ្វើអោយមនុស្សភាគច្រើនមានអារម្មណ៏រីករាយតាមពេលនៅក្បែរ មិនខ្វះនោះទេមនុស្សដែលស្រលាញ់ពេញចិត្ត។

លេខ ៤

បើសិនជាអ្នកគិតដល់លេខ ៤ មុនគេនោះ អ្នកជាមនុស្សដែលគួរអោយទុកចិត្ត និង ពឹងពាក់បានបំផុតហើយ មិនត្រឹមតែប៉ុណ្ណោះអ្នកជាមនុស្សក្លាហាន មានភាពស្មោះត្រង់ និង ងាយទុកចិត្តអ្នកដទៃដូចគ្នា។ មិនថាជារឿងអ្វីនោះទេ ធ្វើអ្វីក៏ចង់ធ្វើទៅអោយអស់ពីចិត្ត។ ពេលខ្លះអាចនឹងរឹងរូសបន្តិច មិនសូវជាពិចារណាពីយោបល់ និង ការណែនាំរបស់មនុស្សជុំវិញខ្លួននោះទេ។

លេខ ៥

អ្នកអាចជាមនុស្សដែលមិនសូវចេះបណ្ដោយអោយខ្លួននៅទំនេរនោះទេ ព្រោះតែទំនេរខ្លាំងពេកអាចនឹងឈឺមិនខាន ហើយក៏មិនចូលចិត្តអ្វីដដែលៗ ឬធ្វើរឿងតែមួយច្រើនពេលច្រើនដងនោះទេ។ ចំនុចពិសេសរបស់អ្នកគឺចិត្តដែលចង់ចេះ ចង់ដឹងមិនចប់របស់អ្នកនេះហើយ ចិត្តច្រើន ដែលធ្វើអោយពេលខ្លះធ្វើអោយមិត្តភក្តិដាក់រហ័ស្សនាមថាជា Drama Queen។

លេខ ៦

មិនត្រឹមតែមានសន្តានចិត្តល្អនោះទេ អ្នកដែលពេញចិត្តលេខនេះភាគច្រើនជាមនុស្សស្រីដែលមានរូបសម្រស់ស្រស់សោភាថែមទៀត។ អ្នកតែងតែបារម្ភពីសុខទុក្ខមនុស្សជុំវិញខ្លួន មានការអត់ធ្មត់ខ្ពស់ ព្រមទាំងមានភាពច្នៃប្រឌិតខ្ពស់ផងដែរ។ ចំពោះរឿងស្នេហា ពេលខ្លះអ្នកអាចនឹងមានអារម្មណ៏ឯកាបន្តិច ដែលធ្វើអោយចេះតែតាមគេគ្រប់ជំហាន។

លេខ ៧

លេខ ៧ អាចជាលេខនាំសំណាងនៅតាមប្រទេសមួយចំនួន ព្រោះវាជាដំណាងអោយភាពឥតខ្ចោះ ស្ថេរភាព និង សុវត្ថិភាព។ មនុស្សស្រីភាគច្រើនដែលពេញចិត្តលេខនេះជាងគេ ច្រើនតែជាមនុស្សដែលមានភាពវ័យឆ្លាត មិនថាក្នុងការរៀនសូត្រ ឬ ក៏ជាការធ្វើការនោះទេ។ ចំពោះរឿងស្នេហាវិញ គឺច្បាស់លាស់ណាស់ ទោះជាដៃគូជួបការលំបាកយ៉ាងណាក៏មិនបោះបង់ចោលគេងាយៗដែរ។

លេខ ៨

តាមតម្រាក្បួនហុងស៊ុយ លេខ ៨ ជាសញ្ញានៃភាពចម្រុងចម្រើន ភាពជោគជ័យ និង ទ្រព្យសម្បត្តិ។ ចំពោះមនុស្សស្រីដែលពេញចិត្តលេខ ៨ ភាគច្រើនជាមនុស្សចាស់ទុំ ន៉ឹងធឹង តែងសម្លឹងមើលពិភពលោកក្នុងផ្លូវល្អជានិច្ច ហើយពេលចង់បានអ្វីមួយនោះក៏ដាក់ចិត្តដាក់កាយ មិនខ្លាចការលំបាកនោះ។

លេខ ៩

ចំពោះអ្នកដែលពេញចិត្តលេខ ៩ ភាគច្រើនជាមនុស្សដែលប្រកាន់ខ្ជាប់ទម្លាប់បានល្អណាស់ ហើយយល់ច្បាស់ថាទេព្យកោសល្យខ្លួនឯងជាអ្វី ធ្វើយ៉ាងណាដើម្បីអោយអ្វីដែលខ្លួនមាននេះកាន់តែល្អឡើង។ អ្នកមិនសូវជាចេះគ្រប់គ្រងអារម្មណ៏ខ្លួនឯងនោះទេ ពេលខ្លះក៏រួសរាយ តែដល់មានរឿងមិនពេញចិត្តវិញ ឆេវឆាវនរណាក៏ប៉ះមិនបានដែរ។

ប្រភព៖ sistacafe ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម