ដំបូន្មានសម្រាប់អ្នកនៅក្នុងសប្ដាហ៏ថ្មីនេះ

  • 2021-04-12 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់ដឹងថាគួរតែត្រៀមលក្ខណះអ្វីខ្លះអត់?

សន្លឹកបៀរទី ១

សម្រាប់អ្នកដែលជ្រើសរើសសន្លឹកបៀរមួយនេះ គួរតែព្យាយាមទប់អារម្មណ៏ ហើយគិតគូរអោយបានវែងឆ្ងាយចំពោះរឿងរ៉ាវដែលបានកើតឡើងនៅក្នុងជីវិតស្នេហាអ្នក។ អ្នកតែងតែសង្ឃឹមច្រើនហួសហេតុពេកពីមនុស្សជុំវិញខ្លួន ឬ ក៏កាលះទេសះណាមួយ ដែលភាគច្រើនតែងតែបន្សល់អោយអ្នកនូវការខកបំណង និង អន្ទះអន្ទែង ដែលជួយអ្វីមិនបានដល់ជីវិតអ្នកនោះទេ។ ហេតុនេះហើយ គួរតែព្យាយាមសង្កេតរឿងរ៉ាវជុំវិញខ្លួនដែលកើតឡើង មិនត្រូវធ្វើការសម្រេចចិត្ត តាមតែអារម្មណ៏មួយឆាវនោះទេ។

សន្លឹកបៀរទី ២

សន្លឹកបៀរមួយនេះចង់ដាស់តឿនអ្នកថា មិនមែនអ្វីៗដែលប្រែប្រួល ការផ្លាស់ប្ដូរដែលកើតមានសុទ្ធតែជារឿងមិនល្អនោះទេ។ នៅពេលដែលអ្វីអ្នកប្រាថ្នាមិនបានកើតឡើងដូចអ្វីដែលគិតទុកនោះ វាអាចនឹងមិនមែនស្ថានភាពមួយដែលមនុស្សភាគច្រើនចង់ដើរចូលទៅក្នុងនោះទេ ជាពិសេសបើសិនជាវានាំមកនូវរឿងមិនសប្បាយចិត្តច្រើនជាងរឿងសប្បាយចិត្តនោះ។ សាកល្បងព្យាយាមគិតល្អៗ ពីបទពិសោធន៏មិនល្អដែលអ្នកជួបប្រទះនោះមើល ថាមិនត្រូវវាអាចនឹងនាំអ្នកទៅកាន់ផ្លូវកាត់ដែលជួយអោយអ្នកឆាប់ទទួលបានភាពជោគជ័យក៏ថាបាន។

សន្លឹកបៀរទី ៣

ចំពោះអ្នកដែលលួចចាប់ចិត្តនរណាម្នាក់ជាយូរមកហើយ ពេលនេះជាពេលដែលអ្នកគួរតែបង្ហើបអោយគេដឹងហើយណា ព្រោះថាបើអ្នកជាមនុស្សដែលមានសន្តានចិត្តល្អស្រាប់ គេមិនអាចនឹងមើលធ្លុះថាអ្នកមានចិត្តលើគេបាននោះទេគេ ព្រោះអ្នកទម្លាប់តែធ្វើល្អដាក់មនុស្សគ្រប់គ្នាស្រាប់ទៅហើយ។ គួរតែបោះបង់ភាពភ័យខ្លាចក្នុងចិត្តដែលមាននោះចោលអោយអស់ទៅ ព្រោះអ្នកអាចនឹងបាត់បង់គេ បើសិនជាមិនក្លាហានបង្ហាញអោយគេដឹងនៅក្នុងពេលនេះទេនោះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen