ខែក្តៅស្បែកឆាប់ស្ងូត ជ្រួញមិនស្អាត តែអាហារ៥មុខនេះជួយផ្តល់សំណើមបានជាទីគាប់ចិត្ត
- 2021-04-09 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែក្តៅស្បែកឆាប់ស្ងូត ជ្រួញមិនស្អាត តែអាហារ៥មុខនេះជួយផ្តល់សំណើមបានជាទីគាប់ចិត្ត
អាហារទាំងនេះ សុទ្ធសឹងតែជួយបង្កើនសំណើម ជួសជុលស្បែកស្ងូត និងមិនឲ្យស្បែកឆាប់ចាស់មុនអាយុកាលឡើយ។
១. ត្រី
ត្រីដូចជា សាម៉ុន សាឌីន... ផ្ទុកនូវបរិមាណអូមេហ្គា៣ អាស៊ីដខ្លាញ់ត្រី ដែលជួយដល់ស្បែកឲ្យឆាប់មានសំណើមបំផុត។ តាមការសិក្សាបង្ហាញថា អូមេហ្គា៣ក្នុងខ្លាញ់ត្រី ជួយជួសជុលស្បែកស្ងូត ឲ្យប្រែជាមានសំណើម និងកាត់បន្ថយស្បែកគគ្រើម មិនស្អាតផងដែរ។ លើសពីនេះ វាក៏ផ្ទុកនូវសារធាតុ Carotenoids, lutein និង zeaxanthin ដែលជួយដល់ស្បែកឲ្យមើលទៅជ្រះថ្លា និងមានជាតិទឹក។
២. អយស្ទ័រ
ញ៉ាំអយស្ទ័រអាចជួយរក្សាសំណើមដល់ស្បែកបានយ៉ាងប្រសើរ ដោយសារអាហារសមុទ្រមួយប្រភេទនេះសម្បូរដោយជាតិរ៉ែដែលផ្តល់គុណប្រយោជន៍ដល់សុខភាពស្បែក។ វាជួយផលិតខូឡាជែននិងជួយឲ្យស្បែកមើលទៅស្រស់ថ្លា។ លើសពីនេះ ក៏ជួយបំបាត់ស្នាមជ្រួញនិងស្នាមអុជខ្មៅលើស្បែកបានដែរ។
៣. ផ្លែប៊ឺ
ផ្លែឈើដ៏មានរសជាតិឆ្ងាញ់នេះ ផ្ទុកដោយវីតាមីន C និង E ដែលជួយបង្កើនខូឡាជែនដល់ស្បែក មិនឲ្យស្បែកងាយស្ងួតនោះទេ។ លើសពីនេះ បើបានញ៉ាំសាឡាដលាយជាមួយផ្លែប៊ឺបន្តិច នឹងជួយបង្កើនវីតាមីន C និង E ដល់ស្បែកឲ្យមានសុខភាពល្អផងដែរ។
៤. ដំឡូងផ្អែម
ដើម្បីជួយស្បែកឲ្យរឹងមាំពីខាងក្នុង អ្វីដែលអ្នកមិនគួរភ្លេចគឺហូបដំឡូងផ្អែម។ វាផ្ទុកដោយសារធាតុ Carotenoids ដែលជាក្រុមប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីការបំផ្លាញនៃមជ្ឈដ្ឋានខាងក្រៅបាន។
៥ .ទំពាំងបាយជូរក្រៀម
ដំណាប់មួយប្រភេទនេះ ជួយបង្កើនខូឡាជែន ពង្រឹងស្បែកឲ្យរឹងមាំ ផ្តល់សំណើមដល់ស្បែក និងជួយស្បែកមិនងាយចាស់មុនអាយុ៕