សម្រស់ខាងក្រៅអាចនឹងសាបសូន្យ តែមន្ដស្នេហ៏ទាំង ៤ យ៉ាងនេះនៅតែធ្វើអោយមនុស្សស្រីស្អាតជានិច្ចក្នុងក្រសែភ្នែកមនុស្សប្រុស

  • 2021-04-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបសម្រស់របស់មនុស្សស្រី កាន់តែលេចធ្លោមួយកម្រិតទៀតនៅពេលដែលរក្សាបានចរិយាមាយាទទាំងនេះ៖

១. មិនចេះតែរិះគន់អ្នកដទៃផ្ដេសផ្ដាស

នៅពេលដែលមិនទាន់បានស្វែងយល់ពីហេតុផល និង មនុស្សណាម្នាក់អោយបានត្រឹមត្រូវនោះទេ មិនគួរវាយតម្លៃតែពីអ្នកដែលអ្នកសម្លឹងឃើញពីខាងក្រៅនោះ។ ទម្លាប់បែបនេះហើយ ដែលធ្វើអោយអ្នកមិនអាចមានទំនាក់ទំនងជាមួយអ្នកដទៃ មិនមែនតែជាស្នេហានោះទេ ធ្វើអោយអ្នកមើលទៅជាមនុស្សដែលមិនស្រស់ស្អាត ព្រោះតែទម្លាប់មិនល្អមួយនេះ។ ធម្មតាទេ មនុស្សម្នាក់ៗ មិនអាចគិតគូរសព្វគ្រប់ជ្រុងជ្រោយរហូត មិនដែលបណ្ដោយអោយខ្លួនឯងធ្វើខុសសោះនោះទេ តែបើអ្នកសំលឹងយល់ឃើញថាកំហុសនោះអចេតនា ហើយគេក៏មានចិត្តដឹងខុសដែរនោះ កុំទៅមានគំនិតគុំគួន និង ល្អក់កករជាគេអី។

២. មិនអួតអាងអត់ប្រយោជន៏

មនុស្សស្រីដែលស្រស់ស្អាតទាំងចរិយាមាយាទ ថ្វីត្បិតតែមានចំនេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ មិនចូលចិត្តអួតអាង និង សម្ញែងអោយអ្នកដទៃនោះទេ។ ទោះជាពេលមានអ្នកដទៃអួតសរសើរពីខ្លួនក្ដី ក៏មិនមានអារម្មណ៏ថាខ្លួនឯងប្រសើរជានរណានោះដែរ។ រីឯមនុស្សស្រីដែលចេះតែអួតអាង និង ចង់អោយគេលើកតម្កើងខ្លួនឯងវិញនោះ អ្នកដែលឆ្លាតពិតប្រាកដច្បាស់ជាមិនគោរព និង អោយតម្លៃនោះទេ។

៣. មិនខ្លាចក្នុងការលើកសរសើរអ្នកដទៃ

ក្រៅពីមិនចំនាយពេលទៅអង្គុយច្រណែនឈ្នានីសពីភាពជោគជ័យរបស់អ្នកដទៃនោះ មនុស្សស្រីប្រភេទនេះមិនខ្លាចក្នុងការបង្ហាញពីការគោរព និង កោតសរសើរដែលនាងមាន។ ការសម្ដែងចិត្តស្មោះមកបែបនេះ មិនត្រឹមតែជួយអោយខ្លួនឯងកាន់តែប្រឹងប្រែងដើម្បីជោគជ័យផ្ទាល់ខ្លួនច្រើនជាងមុននោះទេ ថែមទាំងរក្សាបានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនទៀត។

៤. មិនយកអារម្មណ៏ និង កំហឹងមកដោះស្រាយបញ្ហា

ថ្វីត្បិតតែពេលខ្លះអារម្មណ៏ពិបាកនឹងហាមឃាត់ពិតមែន តែការដែលអនុញ្ញាតអោយភាពឆេវឆាវមួយពេលនេះលេចចេញមកខាងក្រៅ អាចនឹងក្លាយជាការខាតបង់ដ៏ធំធេងមួយ។ ហេតុនេះពេលដែលដឹងថាអ្នកខឹងសម្បាររហូតទប់មិនបានហើយនោះក៏ប្រញាប់ដកថយ ដើរចេញជៀសជៀងអង្គុយស្រាយព្រោះតែអារម្មណ៏មួយពេលនោះ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម