រឿង​ទាំង​៣​ ដែល​មើល​ទៅ​សាមញ្ញ តែបើហ៊ានធ្វើនឹងស្តាយក្រោយមួយជីវិត

  • 2021-04-10 11:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​យើង​មើល​ទៅ​ហាក់​ដូច​សាមញ្ញ តែ​ពិបាក​នឹង​សម្ដែង​ចេញ​មក តែ​បើ​មិន​បាន​ធ្វើ​ទេ អ្នក​អាច​បៀម​ការ​ស្ដាយ​ក្រោយ​នេះ​មួយ​ជីវិត​ក៏​ថា​បាន។

១. មិន​ហ៊ាន​បង្ហាញ​ក្ដី​ស្រលាញ់​ប្រាប់​មនុស្ស​ដែល​យើង​ស្រលាញ់

មាន​មនុស្ស​ដែល​មាន​ចិត្ត​លើ​គ្នា​មិន​តិច​ឡើយ ត្រូវ​បាត់​បង់​ឱកាស​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ដោយសារ​តែ​មិន​ក្លាហាន​សារភាព​ប្រាប់​គេ។ ត្បិត​តាម​ការពិត គេ​ក៏​មាន​ចិត្ត​លើ​យើង​ដូច​គ្នា តែ​ដោយ​សារហេតុ​ផល​មួយ​ចំនួន នៅ​ពេល​ដែល​ភាគី​ម្ខាង​មិន​ហ៊ាន​សារភាព​ប្រាប់ ទើប​ធ្វើ​ឲ្យ​បាត់​បង់ឱកាស បាន​ធ្វើ​ជា​សង្សារ​នឹង​គ្នា​តែ​ម្ដង។

២. ចំណាយ​ពេល​ច្រើន​ពេក​សម្រាប់​ព្រួយ​បារម្ភ

តាម​ការ​ពិត​ទៅ​ ជីវិត​គឺ​មាន​រឿង​ច្រើន​សម្រាប់​ព្រួយបារម្ភ​ខ្លាំង​ណាស់ បើ​អ្នក​នៅ​តែ​ព្រួយ​បារម្ភ​ឥត​ល្ហែ​ប្រាកដ​ជា​គ្មាន​ពេល​រក​ក្ដី​សុខ​បាន​ឡើយ។ ជីវិត​វិលទៅ​វិល​មក​គឺ​មាន​តែ​ទុក្ខ​សោក​ជា​មិន​ខាន​ប្រសិន​បើ​អ្នក​មិន​ចេះ​ស្វែង​រក​ក្ដី​សុខ​សម្រាប់​ខ្លួន​ឯង។ ដូច​នេះ​ហើយ រឿង​មួយ​ចំនួន​ដែល​គិត​ថា​ហួស​ពី​សមត្ថភាព​របស់​ខ្លួន ហើយ​កន្លង​ហួស​ហើយ​នោះ សូម​ទុក​មួយ​ឡែក ឲ្យ​ខ្លួន​ឯង​មាន​ក្ដី​សុខ​ខ្លះ​ផង។

៣. ក្ដៅ​ក្រហាយ​ដាក់​បងប្អូន ឪពុក​ម្ដាយ

ឪពុក​ម្ដាយ បង​ប្អូន​គឺ​ជា​អ្នក​មាន​គុណ​ចិញ្ចឹម​បី​បាច់​យើង​តាំង​ពី​ចាប់​កំណើត​មក​ម៉្លេះ។ ទោះ​ល្អ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​គាត់​ស្ដី​ឲ្យ​ក៏ច​ង់​ឲ្យ​កូន ចង់​ឲ្យ​ប្អូន​បាន​ល្អ។​ យ៉ាងណាក្ដី កូន​មួយ​ចំនួន​មិន​​បាន​យល់​ពី​ជម្រៅ​ចិត្កនៃ​អ្នក​មាន​គុណ​ឡើយ ដោយ​តែង​តែ​ក្ដៅ​ក្រហាយ​ដាក់​ពួក​គាត់​ជា​និច្ច។ តែ​យើង​មិន​បាន​ដឹង​ឡើយ ទោះ​បី​ជា​គាត់​មិន​បាននិយាយ​ក៏​ដោយ តែ​ក្នុង​ចិត្ត​គាត់​អន់​ចិត្ត​ខ្លាំង​ណាស់ ហើយ​លើក​ក្រោយ​ៗ​ គាត់​ក៏​ខ្លាច​ក្នុង​ការ​ប្រាប់​យើង​ដែរ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម