ជ្រើសរើសរូបគ្រីស្តាល់មួយដើម្បីដឹងពីកម្មដែលអ្នកជាប់ជំពាក់តាំងពីជាតិមុន

  • 2021-04-10 10:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ​ថា ជីវិត​ចេះ​តែ​ជួប​បញ្ហា​ឥត​ឈប់​ឈរ ទោះ​​បី​ព្យាយាម​យ៉ាង​ណា​ក៏​ដោះ​ស្រាយ​មិន​​ចេញ​? ហេតុ​អ្វី​រឿង​​ពិបាក​ៗ​តែង​ធ្លាក់​មក​លើ​អ្នក​? នេះ​ប្រហែល​ជា​បណ្តាល​មក​ពី​កម្មផល​ពី​ជាតិ​មុន​ហើយ។ ចង់​ដឹង​កាន់​តែ​ច្បាស់ ពី​កម្ម​ដែល​តាម​ចងពៀ​មក​ដល់​ជាតិ​នេះ ​អ្នក​អាច​សាក​ល្បង​តេស្ត​ខាង​ក្រោម​ ដោយ​គ្រាន់​តែ​ជ្រើស​រើស​រូប​គ្រីស្តាល់​ណា​មួយ ដែល​ចាប់​ចិត្ត​ជាង​គេ បន្ទាប់​មក​ចាំ​​តាម​ដាន​​លទ្ធផល​ទាំង​អស់​គ្នា។

រូបភាព​ទី១

កម្ម​ដែល​អ្នក​​មិន​អាច​ស្រាយ​ចេញ​៖ ដក​ខ្លួន​ចេញ​ពី​ទំនាក់ទំនង​ក្លែងក្លាយ​

កាល​ពី​​ជាតិ​មុន​ ប្រហែល​ជា​អ្នក​រស់​​នៅ​ម្នាក់​ឯង​ឯកា និង​ត្រូវ​បាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បោះ​បង់​ចោល​។ ហេតុនេះ​ហើយ​ ទើប​បាន​ជា​ជាតិ​នេះ អ្នក​ឆាប់​វាយ​តម្លៃ​ចាត់​ទុក មើល​​ឃើញ​នរណា​ក៏​ជា​មនុស្ស​ល្អ​ដែរ ទោះ​​​បី​ជា​គេ​បាន​ធ្វើ​ឲ្យ​​ឈឺ​ចាប់​ខ្លាំង​ប៉ុនណា​ក៏​ដោយ​។ យ៉ាង​ណា​មិញ​ ទំនាក់ទំនង​​នៅ​តែ​មិន​អាច​ឆ្ពោះ​ទៅ​មុខ​ដោយ​​​រលូន​ដដែល។ ចុង​​បញ្ចប់​អ្នក​នៅ​តែ​ជា​ជន​​រង​គ្រោះ រង​របួស​តែ​ម្នាក់​ឯង​។ អ្នក​ត្រូវ​ដឹង​ថា អ្នក​មិន​អាច​គ្រប់គ្រង​បញ្ជា​មនុស្ស​ជុំវិញ​ខ្លួន​បាន​ឡើយ មិន​ថា​​ស្រលាញ់​ខ្លាំង​យ៉ាង​ណា គេ​នៅ​តែ​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់។ កុំ​ខំប្រឹង​ផ្លាស់​ប្ដូរ​នូវ​អ្វី​ដែល​មិន​អាច​ទៅ​រួច​ឱ្យ​សោះ ហើយ​ត្រូវ​តែ​ចេះ​ប្រុង​ប្រយ័ត្ន​និង​ដក​ខ្លួន​ឱ្យ​ទាន់​ពេល​វេលា​។

មនុស្ស​ទាំង​នោះ​អាច​ជា​ ក្រុម​គ្រួសារ មិត្តភ័ក្ដិ​ ដៃគូ​ស្នេហា​ឬ​មិត្ត​រួម​ការងារ​ជា​ដើម​។

រូបភាព​ទី២

កម្ម​ដែល​អ្នក​​មិន​អាច​ស្រាយ​ចេញ​៖ នាំ​បញ្ហា​ឱ្យ​ខ្លួន​ឯង​និង​ពិបាក​ទៅ​ដល់​គោលដៅ​

កាល​ពី​ជាតិ​មុន អ្នក​ប្រហែល​ជា​ធ្លាប់​បាន​សម្រេច​ចិត្ត​ខុស ដែល​ជា​មូលហេតុ​​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ខ្លួន​ឯង មិត្តភ័ក្ដិ ទាំង​ផ្នែក​លុយ​កាក់​ រាង​កាយ និង​ផ្លូវ​ចិត្ត​។ សម្រាប់​​លទ្ធផល​ជាតិ​នេះ អ្នក​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​​ខ្លួន​ឯង​។ យ៉ាង​ណា​ក៏​ដោយ​ ត្រូវ​ចាំ​ថា នរណា​ក៏​ធ្លាប់​មាន​កំហុស​ដែរ ប៉ុន្តែ​សំខាន់​​​​អ្នក​​អាច​រក​ដំណោះស្រាយ​​​​​​ត​ទល់​ជាមួយ​បញ្ហា​ទាំង​នោះ​។ ផ្ដល់​ពេលវេលា​ដល់​ខ្លួន​​ឯង គិត​រឿង​ណា​​វិជ្ជមាន​ដែល​អ្នក​បាន​ធ្វើ​ក្នុង​ជីវិត។ កុំ​ឆោឡោ​​រត់​សុំ​យោបល់​ពី​អ្នក​ដទៃ​ច្រើន​ពេក ព្រោះ​អ្នក​មិន​អាច​​ទាយ​ដឹង​ថា​នរណា​មាន​គំនិត​ល្អ​ឬ​អាក្រក់​ឡើយ​។ ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង​​ឱ្យ​បាន​ច្រើន​។

រូបភាព​ទី៣

កម្ម​ដែល​អ្នក​​មិន​អាច​ស្រាយ​ចេញ​៖ ពិបាក​ទុក្ខ​ចិត្ត​អ្នក​ដទៃ

កាល​ពី​ជាតិ​មុន មនុស្ស​ដែល​អ្នក​ទុក​ចិត្ត​បំផុត​បាន​ក្បត់​​ចិត្ត​អ្នក​ ជាហេតុ​ធ្វើឱ្យ​​អ្នក​ពិបាក​ក្នុង​ការ​ទុក​ចិត្ត​នរណា​ម្នាក់​ក្នុង​ជាតិ​នេះ​។ សូម្បី​តែ​មនុស្ស​ល្អ ពេល​ខ្លះ​ក៏​អ្នក​មើល​រំលង​ដែរ។ ចូរ​អត់​ធ្មត់​បន្តិច​សិន ដំបូង​ៗ​អ្នក​អាច​នឹង​ពិបាក​យល់​ មិន​អាច​ដឹង​ចិត្ត​ភ្លាម​ៗ​បាន​ឡើយ​។ ប៉ុន្តែ​យូរៗ​ទៅ​ អ្នក​អាច​ដឹង​បាន​តាម​រយៈ​ការ​សង្កេត​មើល និង​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ឱ្យ​បាន​ច្រើន​។ កុំ​ទាន់​អាល​ឆាប់​ទុក​ចិត្ត​ក៏​បាន​ដែរ ប៉ុន្តែ​ដាច់​ខាត​​​កុំ​បណ្តោយ​ឲ្យ​មនុស្ស​ល្អ​របូត​ពី​ដៃ ដោយ​សារ​​តែ​ការ​ខ្វះ​ទំនុក​ចិត្ត​ខ្លាំង​ហួសហេតុ​ពេក​៕

ចុចអានបន្ត៖ រូបភាព​​​​​​ច្រើន​​សន្លឹក​​​បង្ហាញ​​​ច្បាស់​​ពី​​​​ធាតុ​ពិត​របស់​មនុស្ស​បច្ចុប្បន្ន

ប្រភព៖ themindsjournal ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម