មិននឹកស្មានសោះ! ភេសជ្ជៈ​ទាំងនេះ ​ញុំា​បាន​ពេល​ពោះ​ទទេ​ហើយនៅ​ជួយ​សម្រក​រាងបានទៀត

  • 2021-04-11 00:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗ​មាន​ចំណង់អាហា​រផ្សេងៗគ្នា អាចជា​អាហារបួស សាច់ បន្លែ ផ្លែឈើ​ជាដើម។ ទន្ទឹមនឹងនេះ អាហារខ្លះ​ជួយអ្នក​បានត្រឹម​ឆ្អែតតែ​មួយពេល ឯអាហារខ្លះ​ទៀតធ្វើ​ឲ្យឆ្អែត​ហើយ នៅ​ជួយ​សម្រករាង​បាន​ថែម​ទៀត។ ថ្ងៃនេះ​ អ្នកនឹង​បានដឹង​ពីអាហារ​មួយចំនួន​ដែលអ្នក​អាចទទួលទាន​បាននៅពោះទទេ​ហើយធ្វើឲ្យស្រក​គីឡូ​ទៀត រួមមាន៖

១ ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មា​ស្រស់​ជាមួយ​និង​ទឹកក្តៅអ៊ុនៗគឺ​ល្អពិសេស​សម្រាប់​ការសម្រកទម្ងន់​និង​បន្សាប​ជាតិ​ពុល។ ម្យ៉ាង​ទៀត​​ទឹកក្រូចឆ្មា​ជួយឲ្យ​រាងកាយ​អ្នកមានជាតិអាសុីត​ច្រើន​និង​បង្កើន​ការរំលាយ​អាហារ​ល្អ។

២ ទឹកក្រូចឆ្មា​លាយ​ទឹកប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ​មានសារធាតុប្រឆាំង​អុកស៊ីតកម្ម​ល្អប្រសើរ​ដែលអាច​ជំរុញការរំលាយអាហាររបស់​អ្នក​និង​បំបាត់​ជាតិពុល។ អ្នកអាចធ្វើ​វាបាន​ដោយគ្រាន់តែ ចិតសំបក​វាចេញ រួចកោស​យក​សាច់ទុក បន្ទាប់មក​កិនវា​លាយ​ជាមួយ​ទឹកក្រូចឆ្មា​មួយស្លាបព្រាបាយ កូរ​ឲ្យសព្វ​ជាការស្រេច។

៣ ទឹកដើម​យីហុប

ដើមយីហុប​ជាគ្រឿងផ្សំ​ដ៏ពេញនិយម​និង​មានសារធាតុ​ប្រឆាំងអុកសុីតកម្ម​ច្រើន។ វាមាន​គុណប្រយោជន៍​អស្ចារ្យ​ដូចជា ប្រឆាំង​ការរលាក កាត់បន្ថយ​កូលេស្តេរ៉ល​អាក្រក់ និង​ទ្រីគ្លី​សេរីត និងធ្វើអោយ​កម្រិតជាតិស្ករ​ក្នុងឈាម​ប្រសើរឡើង។ អ្នកអាច​ធ្វើវាបាន​ដោយ​គ្រាន់តែ​ដាក់វា​ចំនួន ១២០ មីលីក្រាម ទៅក្នុង​ទឹកក្តៅ​មួយពែង​និង​លាយ​អោយសព្វ។

៤ តែ​បៃតង

តែបៃតង​ទំនងជា​ជួយបង្កើន​ការរំលាយអាហារ​និងផ្តល់សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម លាយនឹង​ទឹកឃ្មុំ​ក៏មាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម​និង​អាចជួយដុត​បំផ្លាញជាតិ​ខ្លាញ់​ផងដែរ។ បន្ថែម​ទឹកក្រូចឆ្មា​បន្តិចដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​លើសនេះ។

៥ ទឹកស្មៅ​ស្រូវសាលី

បើអ្នក​មាន​ស្មៅស្រូវសាលី អាចយក​ពីរ ទៅ​ បី ដើម រួចច្របាច់​វានិង​បន្ថែមទឹកក្រូចឆ្មា​បីបួន​ដំណក់ ប្រសិទ្ធភាព​នឹង​ជួយ​អ្នក​ស្រក​គីឡូ។

៦ ទឹកម្សៅ​ធញ្ញជាតិ oat

ដាំ​ស្រូវសាលី oat លាយ​នឹង​ទឹក​ដាំឲ្យពុះ​ជាទឹក​ស្រូវសាលី រួចទុក​ឲ្យ​ត្រជាក់សិន ទើប​ទទួលទាន។ ធ្វើបែបនេះ​នឹង​ជួយ​ឲ្យអ្នក​មើល​ទៅ​ស្លីម។

៧ ទឹក​បន្លែ

ប្រសិនបើ​អ្នកអាច​ធ្វើ​ទឹក​ការ៉ុត ​ត្រសក់​ ​ឬឆៃថាវ​ដោយ​ខ្លួនឯងវាជួយឲ្យ​ក្រពះ​ដែលមាន​សុខភាព​ល្អ។ អ្នក​នឹង​មាន​អារម្មណ៍ថា​ឆ្អែត​ ទទួលបាន​សារធាតុចិញ្ចឹម​យ៉ាងងាយស្រួល​ជាមួយនឹងបរិមាណ​កាឡូរីទាប​និង​ទទួល​ទាន​​ទឹក​ពេញ​​មួយកែវ។

ប្រភព៖ foodeatsafe ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម