ស្រឡាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​មនុស្ស​ប្រុស​មិន​ចេះ​ធុញ ឲ្យ​តែ​អ្នក​ចេះ​នូវ​រឿង​ទាំង​នេះ

  • 2021-04-12 01:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជាច្រើន​បាន​ជួប​រឿង​ដូចៗ​នៅ​ពេល​ស្រឡាញ់​គ្នា​យូរ​ទៅ ភាព​ធុញ​ទ្រាន់​ក៏​កាន់​តែ​មាន​ឡើង។ យ៉ាង​ណា​មិញ​បើ​អ្នក​អាច​មាន​គន្លឹះ​ក្នុង​ការ​ថែរក្សា​ទំនាក់ទំនង​នោះ​ក៏​ល្អ​ម្យ៉ាង​ដែរ ព្រោះ​បើ​ចេះ​តែ​បណ្ដោយ​វា​ក៏​ទៅ​តាម​ហ្នឹង​ដែរ។ ខាង​ក្រោម​នេះ​ជា​តិចនិច​មួយ​ចំនួន​សម្រាប់​មនុស្ស​ស្រី​ដែល​មិន​ចង់​ឲ្យ​មនុស្ស​ប្រុស​ធុញ ទោះ​ស្រឡាញ់​គ្នា​យូរ​ហើយ​ក៏​ដោយ៖

១. កុំ​ចូលចិត្ត​ទាមទារ​ចំណាប់​អារម្មណ៍​ពី​គេ​ខ្លាំង​ពេក

មាន​មនុស្ស​ស្រី​មួយ​ចំនួន​ទោះ​ស្រឡាញ់​គ្នា​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​ព្យាយាម​ទាមទារ​ចំណាប់​អារម្មណ៍​ពី​គេ​ដែរ។​រឿង​ខ្លះ​ធ្វើ​ខ្លួន​ឯង​បាន​សោះ តែ​បែរ​ជា​ពឹង​គេ​ ឲ្យ​គេ​តាម​ជួយ​តាម​មើល​រហូត​ដូច​ខ្លួន​ឯង​ហ្នឹង​ទន់​ជ្រាយ​ណាស់​អីចឹង។

រូបតំណាង

**២. គិត​ពី​គ្នា​ទៅ​វិញ​ទៅ​មក**

កុំ​ចូលចិត្ត​ធ្វើ​អី​តាម​តែ​ចិត្ត​ខ្លួន​ឯង​ពេក គួរ​តែ​ចេះ​គិត​អារម្មណ៍​គាត់​ផង។ ឧទាហរណ៍​ បើ​អ្នក​ចូលចិត្ត​ដើរ​ផ្សារ​តែ​គាត់​មិន​សូវ​ អ្នក​គួរ​តែ​ចេះ​លៃលក​ដើរ​តិច​តួច​បាន​ហើយ​ កុំ​ដើរ​ម្ដង​រាប់ម៉ោង និង​ច្រើន​ដង​ពេក។ បើ​អ្នក​ធ្វើ​អី​ចេះ​គិត​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នោះ ស្នេហា​ក៏​មិន​ងាយ​ធុញ​ទ្រាន់​ដែរ។

៣. កុំ call ញឹកញាប់​ពេក

បើ​អត់​មាន​អី​ចាំបាច់​ទេ កុំ​ Call ទៅ​គាត់​ញឹកញាប់​ពេក ឬ​ពេល​គាត់​ធ្វើ​ការ រៀន​ឬ​រវល់ ព្រោះ​អាច​ឲ្យ​គាត់​មាន​អារម្មណ៍​ពិបាក និង​មួម៉ៅ។ ការ​ពិត​​សម្រាប់​មនុស្ស​ប្រុស​ដែល​ចាស់​ទុំ​និយាយ​គ្នា​ច្រើន​ពេក អាច​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ឆាប់​ធុញ ម្យ៉ាង​ទៀត​គាត់​មិន​មែន​ចេះ​តែ​ទំនេរ​អង្គុយ​និយាយ​ទូរស័ព្ទ​ជាមួយ​អ្នក​គ្រប់​ពេល​ដែរ។

៤. មាន​ចរិត​ជា​មនុស្ស​ធំ​ខ្លះ

បើ​ចេះ​តែ​ធ្វើ​ចរិត​ក្មេង​គ្រប់​ពេល​ពេក​ក៏​មិន​ល្អ​ដែរ ពេល​ខ្លះ​អ្នក​ត្រូវ​ធ្វើ​ជា​ខ្នង​បង្អែក​គាត់ លើក​ទឹក​ចិត្ត​គាត់​ និង​ជួយ​ជ្រោមជ្រែង​គាត់ ដូច្នេះ​បើ​អ្នក​ចេះ​តែ​ក្មេង​ជ្រុល​ក៏​ពិបាក​ដែរ។ មនុស្ស​ប្រុស​ពេល​ឃើញ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​មាន​ចរិត​រឹងមាំ គាត់​ក៏​សប្បាយ​ចិត្ត​ទៅ​តាម​ហ្នឹង​ដែរ។

រូបតំណាង

៥. មិន​រញ៉េរញ៉ៃ​ជាមួយ​អ្នក​ផ្សេង

ពេល​អ្នក​កាន់​តែ​បើក​ចំហ​ខ្លួន​ឯង​ជាមួយ​មនុស្ស​ប្រុស​ផ្សេង​ខ្លាំង គាត់​កាន់​តែ​ធុញ​ទ្រាន់​ជាមួយ​អ្នក​ព្រោះ​គាត់​គិត​ថា​អ្នក​ណា​ក៏​អាច​ចូល​កៀក​អ្នក​បាន។ គាត់​លែង​មាន​អារម្មណ៍​ថា​អ្នក​ពិសេស​ព្រោះ​អ្នក​មិន​ដែល​ទុក​ខ្លួន​ឯង​ពិសេស​ដូចគ្នា៕

ចុចអាន៖ហេតុផល​បែបនេះ​ហើយ បាន​មនុស្ស​ប្រុស​​ទោះមាន​ប្រពន្ធ​ហើយ​ក៏នៅ​តែ​មាន​ស្រីក្រៅ

ប្រភព៖ jelly ប្រែសម្រួល៖ផេង ផលធិតា

អត្ថបទពេញនិយម