រើស​បៀរ​មួយ​សន្លឹក​ដើម្បី​ដឹង​ថា អ្នក​រឹង​ក្បាល​ដល់​កម្រិត​ណា

  • 2021-04-09 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ដឹង​ថា អត្រា​ភាគ​រយ​ដែល​អ្នក​ចង់​ឈ្នះ​គេ​ដល់​កម្រិត​ណា សូម​ហូត​យក​សន្លឹក​បៀរ​មួយ​សន្លឹក។

១. The Moon

មួយ​សន្លឹក​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​មិន​មែន​ជា​មនុស្ស​រឹង​រូស​នោះ​ឡើយ។ យ៉ាងណាក្ដី​ អ្នក​ជា​មនុស្ស​​ខ្វះ​ភាព​មោះមុត​នៅ​ពេល​ត្រូវ​សម្រេច​រឿង​អ្វី​មួយ ដោយ​ខ្លួន​ឯង។ នៅ​ពេល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជ្រើសរើស​អ្វី​មួយ អ្នក​ងាយ​នឹង​រង​ផល​ប៉ះពាល់​ពី​មជ្ឈដ្ឋាន​ជុំ​វិញ។

២. The Sun

មួយ​សន្លឹក​នេះ​ប្រាប់​ថា អ្នក​ជាមនុស្ស​រឹង​គ្រាន់​បើ តែ​អ្នក​ទៅ​ជា​បែប​នេះ សម្រាប់​តែ​ចំពោះ​ប្រធាន​បទ​ដែល​អ្នក​យល់​ដឹង​ច្បាស់លាស់​តែ​ប៉ុណ្ណោះ។ ចំពោះ​ប្រធាន​បទ​ផ្សេង​ៗ​ ភាគ​ច្រើន​អ្នក​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ។ អ្នក​ឆាប់​ក្ដៅ តែ​មិន​មែន​ជាមនុស្ស​ដែល​ចេះ​គុំ​យូរ។

៣. The Devil

អ្នក​គឺ​ជា​មនុស្ស​ដែល​រឹង​ជា​ទី​បំផុត។ នៅ​ពេល​ដែល​សម្រេច​អ្វី​មួយ​ហើយ មិន​​អាច​មាន​អ្នក​ណា​អាច​មក​ផ្លាស់​ប្ដូរ​អ្នក​បាន​ឡើយ។ នៅ​ពេល​ដែល​អ្នក​ខ្លួន​ឯង​ផ្ទាល់​ដឹង​ថា រឿង​នោះ​មិន​ប្រក្រតី អ្នក​ក៏​នៅ​តែ​ធ្វើ មិន​រវល់​នឹង​សម្ដី​អ្នក​ដទៃ​ឡើយ។ ប្រាកដ​ណាស់ រឿង​នេះ​អាច​នាំ​ឲ្យ​អ្នក​ជោគជ័យ ក៏​ដូច​ជា​បរាជ័យ​ដូច​គ្នា។

៤. The Magician

សន្លឹក​មួយ​នេះ​ ចង់​ប្រាប់​ថា អ្នក​ជា​មនុស្ស​រស់​នៅ​ចេះ​បត់បែន និង​អាច​សម្រេប​ខ្លួន​បាន​ល្អ។ អ្នក​ជាមនុស្ស​ចិត្ត​ស្ងប់ និង​ជាមនុស្ស​មាន​គំនិត​ចាស់​ជាង​វ័យ។ អ្នក​ពូកែ​ស្ដាប់ និង​គោរព​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដទៃ។ អ្នក​ច្បាស់លាស់​នៅ​ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត។ នៅ​ក្នុង​ចំណោម​មិត្តភក្ដិ អ្នក​ជា​មនុស្ស​ដើរ​តួ​សម្របសម្រួល​ឲ្យ​អ្នក​ដទៃ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម