៣ សំណួរគួរសួរខ្លួនឯង មុនត្រលប់ទៅជានាគ្នាជាមួយអ្នកចាស់

  • 2021-04-10 12:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនច្បាស់ចិត្តមែនទេ ថាត្រឹមត្រូវដែរទេ ដែលត្រលប់ទៅត្រូវគ្នានឹងអ្នកចាស់វិញនោះ? មុនសម្រេចចិត្ត ស្មោះត្រង់នឹងខ្លួនឯងបន្តិច ហើយឆ្លើយសំណួរនេះប្រាកដជាមិនស្ដាយក្រោយនោះទេ៖

១. បែកគ្នាយូរប៉ុណ្ណាហើយ?

អ្នកអាចនឹងសម្រេចចិត្តវិញត្រលប់ទៅរកគេវិញ មិនមែនព្រោះតែចិត្តនៅតែស្រលាញ់ ឬ ខ្វះគេមិនបាននោះទេ វាអាចជាភាពឯកា និង អផ្សុកមួយពេលដែលធ្វើអោយអ្នកចិត្តមិនដាច់ ហើយមានអារម្មណ៏ថាមានតែគេម្នាក់គត់ដែលអាចមកបំពេញចន្លោះមួយនេះបាន។ អារម្មណ៏បែបនេះកើតឡើងមក មិនមានអ្វីទាស់ខុសនោះទេ តែបើមិនទុកពេលអោយខ្លួនឯងថ្លឹងថ្លែងអោយបានសព្វជ្រុងជ្រោយទេនោះ មិនខុសអ្វីពីការដែលអ្នកត្រលប់ទៅអានសៀវភៅដែលអ្នកអានចប់ម្ដងទៅហើយ រួចសង្ឈឹមថាសាច់រឿងចុងក្រោយមានការកែប្រែនោះទេ ។

២. ក្រោយបែកគ្នា គេមានកែប្រែដែរទេ?

ក្រៅពីទុកពេលអោយខ្លួនឯងមួយរយះហើយនោះ អ្នកគួរតែសួរខ្លួនឯងថា អ្នកទាំងពីរ មានការប្រែប្រួលបែបណាខ្លះ។ កំឡុងពេលនេះ អ្នកបានកែប្រែអ្វីខ្លះ ស្គាល់ខ្លួនឯងច្បាស់ជាងមុនដែរទេ ដឹងថាខ្លួនឯងចង់បានអ្វីពីការទាក់ទងគ្នានេះដែររឺទេ? ចុះគេវិញ នៅតែរករឿង មិនមានហេតុផលដូចមុនដែរទេ កែប្រែចរិតខិលខូច និង លេងច្រើននោះចោលហើយឬនៅ?

៣. ហេតុអ្វីបានជាបែកគ្នា?

ប្រាកដណាស់ ច្បាស់ជាមានហេតុផល មិនអាចទេដែលមនុស្សដែលស្រលាញ់គ្នាសុខៗ សម្រេចចិត្តចែកផ្លូវគ្នានោះ។ គួរសួរខ្លួនឯងថា ហេតុផលនោះជាអ្វី? ចង់បានអ្វី ២ ផ្សេងគ្នានៅជីវិតមែនទេ ឬ ក៏វាចប់ទៅព្រោះតែមានអ្នកទី ៣។ បើសិនជាហេតុផលនោះ នៅតែអាចកើតមានឡើង វាប្រសើរជាងក្នុងការបដិសេធការត្រូវរ៉ូវគ្នាវិញ បើមិនចង់ព្យាបាលរបូសនៅកន្លែងចាស់ម្ដង ហើយម្ដងទៀតនោះ។

ប្រភព៖ thehopeline ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម