មុន​បោះ​ជើង​ចូល​រោងការ​ សូម​ចងចាំ​រឿង​ទាំង​ ៤ប្រការ​នេះ​ឲ្យ​ច្បាស់

  • 2021-04-09 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មនុស្ស​ស្រី​យក​ប្ដី ដូច​យក​ទាំង​គ្រួសារ​របស់​ប្ដី។ ជីវិតក្រោយ​រៀប​ការ លែង​ជា​របស់​២នាក់​ហើយ តែ​ជារបស់​មនុស្ស​មួយ​ផ្លូន​នាក់​ទៀត។ ចង់​មានសុភមង្គល មនុស្ស​ស្រី​ត្រូវ​យល់​ពី​រឿង​ទាំង​នេះ​ឲ្យ​ច្បាស់​សិន មុន​សម្រេច​ចិត្ត​ចូល​រោង​ការ។

១. បើ​ចង់​បាន​សុខ ត្រូវ​នៅ​បែក​គ្នា

មនុស្ស​កាន់​តែច្រើន រឿង​កាន់​តែ​ច្រើន កាន់​តែ​ងាយ​កើត​ជា​ជម្លោះ។ តាមការពិត ប្ដី​ប្រពន្ធ​មួយចំនួន បែក​គ្នា​មិន​មែន​មក​ពី​ពួក​គេ​ឡើយ ប៉ុន្តែ​ដោយសារ​សម្ពាធ​មក​ពី​គ្រួសារ​ច្រើន​ជាង។ ដូច​នេះ​ហើយ ប្រសិន​ជា​អាច ឬ​បើ​មានលទ្ធភាព គួរ​រើ​ចេញ​នៅ​តែ​២​នាក់​ប្ដី​ប្រពន្ធ ដោយ​មិន​នៅ​ខាង​ប្ដី ឬ​ប្រពន្ធ​អ្វី​ទាំង​អស់។ លទ្ធភាព​មិន​ទាន់​មាន​ អាច​នៅ​ផ្ទះ​ជួល​តូច​ល្មម ឬ​សន្សំ​លុយ​បង់​រំលោះ​ផ្ទះ​ក៏​បាន។

២. កើត​កូន កុំ​ឲ្យ​តាយាយ​មើល

ប្រសិន​បើ​ តាយាយ មាន​លទ្ធភាព​មើល​ចៅ នោះ​គឺ​ជា​សំណាង​របស់​អ្នក​មួយ។ តែ​បើ​គាត់​គ្មាន​ទេ សូម​កុំ​បន្ទោស​គាត់​ឲ្យ​សោះ ព្រោះ​កូន​ជា​យើង​អ្នក​កើត​មក យើង​ជា​ម្ដាយឪពុក ត្រូវ​មាន​ទំនួលខុសត្រូវ​ចំពោះ​កូន​ជា​មុន​សិន។ បើ​គិត​ថា​មិន​ទាន់​មាន​លទ្ធភាព​មើល​ថែទាំកូន​ទេ សូមពន្យារ​ពេល​សិន ហើយ​កុំ​ផ្ញើ​ឲ្យ​តាយាយ​ឲ្យ​សោះ។

៣. មិន​បំបែក​ប្ដី នឹង​គ្រួសារ​គេ

គេ​ថា ទោះ​យក​ប្រពន្ធ​ហើយ​មែន​ពិត ប្ដី​នៅ​តែ​កូន​ប្រុស​របស់​ម្ដាយ​ឪពុក​គេ ដូច​នេះ​ហើយ អ្នក​មិន​គួរ​ណា​ដោយ​វិធី​ណា​មួយ ចង់​បំបែកបំបាក់​គេ​ពី​គ្រួសារ ហើយយក​ប្ដី​ទុក​តែ​ម្នាក់​ឯង​នោះ​ឡើយ។ ពី​មុន​គេ​ស្រលាញ់​គ្រួសារ​គេ​យ៉ាង​ម៉េច ក៏​ទុក​ឲ្យ​ដូច​ដើម​ទៅ ឲ្យ​តែ​គេ​មាន​ពេល​វេលាគ្រប់​គ្រាន់​ដើម្បី​យើង​គឺ​បាន​ហើយ កុំ​ហាម​គេ​​មិន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ឪពុក​ម្ដាយ​គេ​ឲ្យ​សោះ។

៤. កុំ​មើល​ឃើញ​ទ្រព្យ​របស់​គ្រួសារ​ប្ដី​ឲ្យ​សោះ

បើ​យក​គ្នា​ហើយ ត្រូវ​ចេះ​គួច​ដៃ​គ្នា​ រក​ទទួល​ទាន​ដើរ​ទៅ​មុខ កុំ​នៅ​ចាំ​សម្ងំ​តែ​ទទួល​ទ្រព្យ​ពី​គ្រួសារ​គេ​ឲ្យ​សោះ។ ព្រោះអ្នក​ដឹង​ថា ក្រៅ​ពី​យើង ខាង​គេ​នៅ​មាន​ម៉ែ​ឪ បង​ប្អូន ពូ​មីង​ជាច្រើន​ទៀត​។ ដូច​នេះ​ហើយ អាច​ថា​គ្រួសារ​គេ​មាន​ទ្រព្យ​ក៏​ពិត​មែន ក៏​មិន​ដល់​ចំណែក​យើង​ដែរ។ ម្លោះ​ហើយ ប្រឹង​រក​ដោយ​ខ្លួន​ឯង​នៅ​តែ​ជា​មធ្យោបាយ​ដែល​ល្អ​បំផុត៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម