ជាតិនេះ តើអ្នកនិង Ex អាចវិលជួបគ្នាម្តងទៀតឬទេ សាករើសកាតមួយ

  • 2021-04-07 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកឆ្ងល់ ថាតើវាអាចទៅរួចទេថា Ex នឹងវិលត្រលប់មកស្រលាញ់អ្នកឬទេ? សាករើសកាតមួយ នឹងដឹងមិនខាន។

កាត​ទី​១

អ្នក​និង​គាត់ ​ពិត​ជា​មាន​អនុស្សាវរីយ៍​សប្បាយ​ៗ​ច្រើន​ណាស់ ​កាល​ពី​មុន ហើយ​ស្នេហា​វិញ​អាច​ហៅ​ថា ជា​ការ​ស្រលាញ់​គ្នា​យ៉ាង​ជ្រាលជ្រៅ​ទៀត​ផង។ ​ដូច្នេះ​ហើយ ​ព្រហ្មលិខិត​បាន​រក្សា​ទុក​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​មិន​ឲ្យ​ដល់​ផ្លូវ​បញ្ចប់​នៅ​ឡើយ​ទេ។ ​អ្នក​ទាំង​ពីរ ​នឹង​​ជួប​គ្នា​ម្តង​ទៀត​ក្នុង​ជាតិ​នេះ ព្រម​ទាំង​មាន​ភាព​រ៉ូមែនទិក​​ជាង​មុន​ទៀត​ផង។ ដូច្នេះ កុំ​បារម្ភ​អី​ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​សម្រេច​នូវ​ក្តីស្រមៃ​ក្នុង​ពេល​នេះ។ ​សូម​រង់​ចាំ​ដោយ​ភាព​អត់ធ្មត់​សិន​ទៅ ព្រោះ​គាត់​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ។ ព្រហ្មលិខិត ​នឹង​រៀប​ចំ​សម្រាប់​អ្នក​ទាំង​ពីរ​ឲ្យ​បាន​ជួប​ជុំ​គ្នា ​​ម្តង​ទៀត។

​កាត​ទី​២

​អ្នក​តែង​តែ​ដឹង​ពី​របៀប​ក្នុង​ការ​មើល​ថែ​ទាំ​ខ្លួន​ឯង ​មុន​ពេល​បាន​ជួប​គូព្រេង។ ​អ្នក​នឹង​ប្រើភាព​ទាក់​ទាញ​ផ្ទាល់​ខ្លួន​​ដោយ​វៃ​ឆ្លាត​ដើម្បី​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ដៃ​គូ​របស់​អ្នក។ ​ក្នុង​ជាតិ​នេះ ​អ្នក​អាច​ជួប​ Ex ​ម្តង​ទៀត។ ​​ចាប់​​ពី​ការ​ជួប​លើក​ដំបូង ​អ្នក​​មាន​អារម្មណ៍​ថា​ទំនាក់ទំនង​របស់​អ្នក​រឹង​មាំ​ជាង​មុន ​និង​ដើរ​តាម​ផ្លូវ​ត្រូវ។ ​អ្នក​មាន​អារម្មណ៍​ថា អ្នក​​ទាំង​ពីរ​មាន​ចំណុច​ដូច​គ្នា​ច្រើន ​យល់​ពី​គ្នា និង​ស្គាល់​គ្នា​បាន​ច្រើន។ ​អ្នក​ទាំ​ង​ពីរ ​មាន​អារម្មណ៍​ស្រលាញ់​គ្នា​ជ្រាល​ជ្រៅ ​និង​ក្តី​ស្រលាញ់​ដ៏​រ៉ូមែនទិក​។ ហេតុ​នេះ ​បើ​មាន​ឱកាស​បាន​ជួប​គ្នា​ហើយ ​សូម​រក្សា​មនុស្ស​ម្នាក់​នេះ​ទុក​ចុះ ព្រោះ​អ្នក​​បាន​ជួប​មនុស្ស​​ល្អ​ហើយ ​កុំ​បណ្តោយ​ឲ្យ​គេ​ឃ្លាត​ពី​អ្នក​​ទៀត។

​​កាត​ទី​៣

សូម​ចូល​រួម​សោក​ស្តាយ​ផង អ្នក​និង Ex ​ប្រហែល​ពិបាក​រក​ផ្លូវ​ជួប​គ្នា​ឃើញ​ណាស់។ ​នេះ​មិន​មែន​កំហុស​របស់​អ្នក​ឡើយ ព្រោះ​បើ​ក្រឡេក​មើល​រឿង​អតីត ​ហាក់​គ្មាន​ចន្លោះ​ណា​ឲ្យ​អ្នក​សប្បាយ​ចិត្ត​សោះ។ ​ដូច្នេះ ទំនាក់ទំនងស្នេហា​របស់​អ្នក​ទាំង​ពីរ​មិន​អាច​វិវត្ត​ទៅ​មុខ​បាន​ឡើយ។ ​អាច​និយាយ​បាន​ថា ​ស្នេហា​នេះ​ដល់​ផ្លូវ​បញ្ចប់​យូរ​ហើយ។ ​អ្នក​ឈឺ​ចាប់​ឆ្អែត​ឆ្អន់​​ខ្លាំង​លើ​រឿង​ស្នេហា​នេះ​ ដូច្នេះ​អ្នក​សម្រេច​ថា ​នឹង​ប្រាថ្នា​ជួប​អ្នក​ថ្មី​ដែល​គេ​ធ្វើ​ល្អ​ដាក់​អ្នក ព្រម​ទាំង​ស្រលាញ់​អ្នក​ពិត​វិញ ​ប្រសើរ​ជាង។​

​កាត​ទី​៤

​កាល​ពី​មុន ​អ្នក​និង Ex ​ហាក់​មាន​រឿង​យល់​ច្រលំ​នឹង​គ្នា ដែល​បណ្តាល​ឲ្យ​ម្នាក់​ៗ​ឈឺ​ចាប់​ខ្លាំង​​ណាស់។ ​ទី​បំ​ផុត ​អ្នក​ទាំង​ពីរ​ក៏​បែក​គ្នា​ដោយ​​វេទ​ផ្លូវ​ចិត្ត​ យ៉ាង​សង្វេគ។ ​យ៉ាង​ណា​ក៏​ដោយ ​ទំនាក់ទំនង​រវាង​អ្នក​និង Ex ​ហាក់​មិន​ទាន់​បញ្ចប់។ ព្រហ្មលិខិត​នឹង​រៀប​ចំ​សម្រាប់​អ្នក​ទាំង​ពីរ​ឲ្យ​ជួប​គ្នា​ម្តង​ទៀត ក្នុង​ជាតិ​នេះ ​ដើម្បី​មាន​ឱកាស​បាន​កែប្រែ​កំហុស​កាល​ពី​អតីតកាល។ ​ដូច្នេះ ​អ្នក​និង​គាត់​​ ​ក៏​មាន​ពេល​វេលា​ដើម្បី​រៀន​យល់​ពី​គ្នា ​បំពេញ​ក្តី​ស្រលាញ់​ចំពោះ​គ្នា ​ចែក​រំលែក​នូវ​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា ព្រម​ទាំង​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ​​បាន​ទៀត​​ផង​។ ​នេះ​គឺ​ជា​ពេល​វេលា​សម្រាប់​អ្នក​ទាំង​ពីរ ​ក្នុង​ការ " repay” ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ​ព្រម​ទាំង​សាង​ទំនាក់ទំនងស្នេហា​ឲ្យ​កាន់​តែ​រឹងមាំ​ជាមួយ​គ្នា​ថែម​ទៀត។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម