៣ វិធីការពារកុំឲ្យមានស្នាមសន្លាកដោយសារមុន

  • 2021-04-09 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាមសន្លាកនៅលើផ្ទៃមុខឬនៅលើដងខ្លួនពេលខ្លះវាអាចក្លាយជាស្នាមអចិន្ត្រៃយ៍ ខ្លះទៀតក៏បាត់ទៅវិញក្នុងរយៈពេលដ៏យូរ មិនថាស្នាមនោះបណ្តាលមកពីអ្វីក៏ដោយ។ គ្មាននរណាម្នាក់ចង់បាន ឬជួបនឹងបញ្ហាស្នាមមុននៅលើផ្ទៃមុខនោះទេ ពីព្រោះវាមានផលប៉ះពាល់មិនល្អជាច្រើនចំពោះសម្រស់។ អ្នកចង់បំបាត់មុនចេញពីផ្ទៃមុខឬនៅលើដងខ្លួនរបស់អ្នក អ្នកគួរតែដឹងពីវិធីសាស្ត្រក្នុងការដោះស្រាយ ឬព្យាបាលឲ្យបានត្រឹមត្រូវ បើមិនដូចច្នោះទេវានឹងធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។ អ្នកអាចនឹងមានការកើតមុនកាន់តែច្រើន ស្នាមមុនពីការញីចដែលមិនបានព្យាបាលនឹងក្លាយជាស្នាមសន្លាកអចិន្ត្រៃយ៍។

មុនគឺជាបញ្ហាសម្រាប់មនុស្សជាច្រើនដូច្នេះអ្នកគួរចៀសវាងទម្លាប់អាក្រក់ៗចោលបើមិនចង់មានបញ្ហាមុនដ៏ធ្ងន់ធ្ងរនោះ។ តាមការសិក្សាស្រាវជ្រាវរបស់គ្រូពេទ្យសើស្បែកជាច្រើនអំពីបញ្ហានេះ បានរកឃើញវិធីសាស្ត្រល្អៗមួយចំនួយដែលអាចការពារ និងព្យាបាលបាន។

មកអនុវត្តតាមវិធីទាំង ៣ នេះដើម្បីការពារនឹងព្យាបាលអ្នកពីការមានស្លាកស្នាមសន្លាកដោយសារបញ្ហាមុន៖

១. គួរធ្វើការព្យាបាលមុនភ្លាមៗ អាចប្រើផលិតផលដែលមានសុវត្ថិភាពដើម្បីព្យាបាលវា ហើយប្រសិនបើវាមិនមានប្រសិទ្ធិភាពល្អទេ គួរទៅជួបគ្រូពេទ្យជំនាញខាងសើស្បែកដើម្បីពិនិត្យ និងព្យាបាលឲ្យត្រូវទៅតាមស្បែករបស់អ្នក ចាំថាស្បែករបស់មនុស្សម្នាក់ៗគឺខុសគ្នា។

២. ការព្យាបាលដោយកាំរស្មីឡាស៊ែរ កាំរស្មីឡាស៊ែរនឹងជួយសរសៃឈាមឲ្យដើរល្អ ធ្វើឲ្យស្នាមរាបស្មើរឡើងវិញបន្តិចម្ដងៗ និងជួយឲ្យស្បែកប្រែមកម៉ត់រលោងឡើងវិញ។ ឡាស៊ែរមិនត្រឹមតែព្យាបាលស្នាមមុនតែប៉ុណ្ណោះទេ វាក៏អាចព្យាបាលប្រភេទស្នាមដទៃទៀតបានដែរ ដូចជាការរលាកស្បែក ជំងឺមហារីកស្បែក និងការលុបស្នាមសាក់ចេញជាដើម។

៣. ជួបជាមួយគ្រូពេទ្យសើស្បែក បើស្ថានភាពមុនរបស់អ្នកមានសភាពធ្ងន់ធ្ងរនោះ អ្នកត្រូវស្វែងរកជំនួយពីអ្នកជំនាញភ្លាមៗ។ គ្រូពេទ្យជំនាញខាងសើស្បែកអាចជួយអ្នកស្វែងរកផលិតផលដែលមានប្រសិទ្ធភាពសម្រាប់អ្នក និងជួយព្យាបាលបញ្ហានេះឲ្យមានប្រសិទ្ធភាពនឹងសុវត្ថិភាព។

បញ្ហាស្នាមមុនវាមិនអាចកម្ចាត់បាត់ភ្លាមៗនោះទេ វាទាមទារពេលវេលា និងទៅតាមស្ថានភាពរបស់អ្នកក្នុងការព្យាបាលឲ្យជាសះស្បើយដោយគ្មានស្លាកស្នាម។ តាមគ្រូពេទ្យសើស្បែកបាននិយាយថាអ្នកដែលមានបញ្ហាមុនគួរតែរង់ចាំរហូតដល់អាយុលើសពី ២០ ឆ្នាំមុននឹងទទួលការព្យាបាល ដើម្បីប្រាកដថាវានឹងមិនកើតឡើងវិញនៅថ្ងៃអនាគត៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម