រឿងដែលត្រូវធ្វើបើអ្នកមានអារម្មណ៍ថាអស់សង្ឃឹម

  • 2021-04-08 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាអ្នកមានអារម្មណ៍អស់សង្ឃឹមចំពោះសមត្ថភាពរបស់អ្នក ការសិក្សា ការងារ ស្នេហា គ្រួសារ ឬជាមួយឆាកជីវិតក្នុងការដោះស្រាយបញ្ហានានានោះទេ វានឹងជះឥទ្ធិពលអាក្រក់ជាច្រើនចំពោះអ្នក ជាពិសេសនោះប្រសិនបើអ្នកកំពុងតែមានជំពាក់បំណុល។ ការមានអារម្មណ៍ថាជាប់កាំងក្នុងកន្លែងណាមួយដែលគ្មានសង្ឃឹមថានឹងអាចចេញបាន វានឹងធ្វើឲ្យជីវិតពិតជាមានការលំបាកខ្លាំងទាំងផ្លូវចិត្ត និងរាងកាយ។ ហើយប្រសិនបើអ្នកមិនធ្វើអ្វី ឬរកជំនួយក្នុងការដោះស្រាយទេ ថ្ងៃណាមួយវានឹងអាចធ្វើបាបអ្នកកាន់តែខ្លាំងឡើង។

ក៏ប៉ុន្តែមានវិធីជាច្រើនផងដែលក្នុងការដោះស្រាយនោះ ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថាអស់សង្ឃឹមក្នុងការធ្វើអ្វីមួយក្នុងឆាកជីវិត។ គួរព្យាយាមអនុវត្តតាមវិធីទាំងនេះដើម្បីធ្វើការព្យាបាលអារម្មណ៍អស់សង្ឃឹម និងឲ្យជីវិតបានល្អប្រសើរឡើងវិញ៖

១. ធ្វើការគិតថាខួរក្បាលរបស់អ្នកកំពុងតែកុហកអ្នក ខួរក្បាលរបស់អ្នកអាចប្រាប់អ្នកថាអ្វីៗគឺគួរឲ្យខ្លាច ពិបាកធ្វើ មិនអាចទៅរួច និងមិនអាចទទួលបានជោគជ័យជាដើម ប៉ុន្តែដោយសារតែការគិតបែបនោះ មិនមានន័យថាវាជាការពិតទេឡើយ។ នេះជាមូលហេតុដែលការសម្រេចចិត្តមានខុសនឹងត្រូវ ដោយសារការគិតរបស់ខួរក្បាលពេលខ្លះមិនត្រឹមត្រូវទេ។

២. ធ្វើការគិតថាតើអ្នកនឹងទទួលបានអ្វីខ្លះពីភាពអស់សង្ឃឹមនោះ ពេលខ្លះអ្នកប្រហែលជាបានគិតហើយដែលថា “ខ្ញុំមិនទទួលបានអ្វីសោះ ឬក៏ខ្ញុំមិនចង់មានអារម្មណ៍បែបនេះទេ” និងត្រូវចាំថាបញ្ហាវានឹងមិនបាត់ទៅណាឡើយ អ្នកអាចធ្វើការបំភ្លេចចោល ឬក៏ធ្វើការដោះស្រាយ។

៣. ប្រសិនបើវាទាក់ទងទៅនឹងជំងឺបាក់ទឹកចិត្តឬស្ត្រេសនោះ អ្នកគួរតែធ្វើការពិភាក្សាជាមួយមិត្តភក្ដិនឹងក្រុមគ្រួសាររបស់អ្នក បញ្ហាខ្លះពួកគេអាចធ្វើការដោះស្រាយបានខណៈពេលដែលអ្នកមិនអាចដូចជារឿងលុយកាក់ជាដើម។ ហើយបើវាទាក់ទងនឹងផ្លូវចិត្ត ពួកគេអាចជាអ្នកស្ដាប់ ផ្ដល់ដំបូន្មាន និងការលើកទឹកចិត្តអ្នកឲ្យបានប្រសើរឡើង។

សូមចាំថាដោយសារតែអារម្មណ៍នៃការអស់សង្ឃឹម មិនមែនមានន័យថាអ្វីៗទាំងអស់ត្រូវចប់នោះទេ អ្នកត្រូវស្វែករកហេតុផល ហើយដោះស្រាយវាតាមជំហានខាងលើទាំងនេះ ជាមួយនឹងជំនួយបន្តិចបន្តួចពីក្រុមគ្រួសារមិត្តភក្ដិអ្នកអាចធ្វើការដោះស្រាយបាន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម