ចាស់បុរាណហាមប្រាមដាច់ខាតធ្វើរឿងទាំងនេះនៅម៉ោង ១២ ថ្ងៃត្រង់

  • 2021-04-07 01:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមជំនឿចាស់បុរាណ ទាំងនេះហើយជាតំណមដែលអ្នកមិនគួរដាច់ខាតនៅម៉ោង ១២ ថ្ងៃត្រង់៖

១. ងាកក្រោយ

ចាស់ៗ ហាមប្រាមដាច់ខាតក្នុងការចេញធ្វើដំណើរនៅម៉ោង ១២ ត្រឹម មិនថាជាពេលថ្ងៃត្រង់ ឬ ជាពេលយប់នោះទេ។ តែបើចាំបាច់ត្រូវចេញក្រៅ ម៉ោងពេលនេះនោះ ហាមដាច់ខាតមិនត្រូវក្រឡេកក្រោយ ព្រោះតែជំនឿដែលថា មានព្រាយបិសាច ធ្វើដំណើរតាមពីក្រោយអ្នក ដែលអាចចូលសណ្ឋិតអ្នកបាន។

២. បញ្ចុះសព

ម៉ោងពេលដែលត្រូវចៀងវាងដាច់ខាតក្នុងការបញ្ចុះសព្វនោះគឺម៉ោង ១២ ថ្ងៃត្រង់នេះហើយ ព្រោះថាម៉ោងនេះ មិនត្រូវបានក្បួនតម្រា ដែលធ្វើអោយព្រលឹងអ្នកដែលចែកឋាន្តទៅនឹងបែកខ្ចាត់ខ្ចាយ មិនអាចទៅចាប់ជាតិបាននោះទេ។ ជាពិសេស នៅម៉ោងពេលនេះរាងកាយមនុស្សភាពច្រើនអាចនឹងហេវហត់អស់កម្លាំង មិនអាចធ្វើការងារពេញដៃពេញជើងបាននោះទេ។

៣. កាត់សក់ និង កាត់ក្រចក

ជំនឿតាំងពីយូរលង់ណាស់មកហើយ ដែលថ្ងៃទី ១ នៃខែថ្មី​ នៅម៉ោង ១២ ថ្ងៃត្រង់ហាមផ្ដាច់ក្នុងការកាត់សក់ និង កាត់ក្រចក ព្រោះថាវាអាចនឹងធ្វើអោយអ្នកមានសំណាងមិនល្អពេញមួយខែ។

៤. ទទួលទានបាយថ្ងៃត្រង់ ដោយចង្កឺះ ហើយគោះចាននឹងចង្កឹះ

បើសិនជាអ្នកទទួលទានអាហារនៅម៉ោង ១២ ថ្ងៃត្រង់ កុំដោតចង្កឺះនៅកណ្តាលចានបាយ ឬ គោះចានបាយលេងអោយសោះ ព្រោះចាស់ៗជឿថានេះជាសញ្ញាដែលអ្នកកោះហៅ អារក្ស អ្នកតាអោយមកទទួលទានអាហារជាមួយអ្នក ងាយនឹងនាំសំណាងមិនល្អមកជាមួយ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម