របៀបស្វែងរកប្រភេទសុភមង្គលសម្រាប់ខ្លួនឯង

  • 2021-04-07 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្វែងរកសុភមង្គលរបស់មនុស្សម្នាក់ៗគឺជារឿងសំខាន់ក្នុងជីវិត ហើយការស្វែងរកនោះវាអាស្រ័យទៅតាមបុគ្គលម្នាក់ៗទៅលើអ្វីដែលពួកគេចង់បានជាគោលដៅរបស់ពួកគេសម្រាប់ថ្ងៃអនាគត។ បទពិសោធន៍នៃ “សុភមង្គល” វាត្រូវាបានបង្ហាញឡើងចេញជាច្រើនទម្រង់ ហើយក៏អាស្រ័យទៅតាមឥរិយាបថ និងកាលៈទេសៈផ្សេងៗគ្នាផងដែរ។ តាមការស្រាវជ្រាវបានធ្វើការចង្អុលបង្ហាញបញ្ជាក់ថាសុភមង្គលមានច្រើនទម្រង់ ច្រើនរូបភាពផ្សេងៗគ្នា ហេតុដូចច្នេះហើយបានជាមនុស្សនៅតែមិនមានភាពសប្បាយចិត្តគ្រប់ពេលនោះ ដោយសារតែអ្នកមានមួយ អត់មួយនៃប្រភេទសុភមង្គលនោះ។

ព្យាយាមស្វែងយល់ថា តើអ្នកខ្វះអ្វីនៅក្នុងជីវិតរស់នៅ ហើយខិតខំស្វែងរកវាមកដាក់ក្នុងខ្លួន។ ទាំងនេះគឺជាប្រភេទសុភមង្គលដែលអ្នកគួរតែមានសម្រាប់ខ្លួនឯង ហើយប្រភេទនៃសុភមង្គលទាំងនោះរួមមាន៖

១. សេចក្តីត្រេកអរ រីករាយ គឺជាអារម្មណ៍ដែលបានមកពីការឲ្យតម្លៃ ការកោតសរសើរទៅលើអ្វីៗដែលខ្លួនកំពុងតែមានបាន។ អ្នកក៏អាចទទួលវាបានតាមរយៈការគិតវិជ្ជមាន និងអកប្បកិរិយាវិជ្ជមានរបស់អ្នក ហើយវិធីដែលងាយនោះគឺធ្វើអ្វីៗដែលអ្នកចូលចិត្ត។

២. សេចក្ដីរំភើបសប្បាយចិត្ត វាមានភាពស្រដៀងគ្នាជាមួយនឹងភាពត្រេកអរដែរ គ្រាន់តែថាវាមានរយះពេលយូរជាង។ វាជាប្រភេទអារម្មណ៍នៃការជំរុញលើកទឹកចិត្តឲ្យអ្នកមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីទទួលបានភាពសប្បាយចិត្តនោះ។

៣. សេចក្ដីដឹងគុណ វាងាយនឹងបាត់បង់ទៅណាស់ប្រសិនបើអ្នកមិនមានការយកចិត្តទុកដាក់ និងព្យាយាមប្រើវាជាប្រចាំនោះទេ។ វាគឺជាទម្រង់សំខាន់បំផុតនៃសុភមង្គល ហើយអារម្មណ៍នៃការដឹងគុណជាប្រចាំមានទំនោរធ្វើឲ្យអ្នកទទួលបានភាពរីករាយ និងមានសុខភាពល្អជាងអ្នកដែលមិនចេះដឹងគុណនូវអ្វីដែលខ្លួនមានបាន។

៤. សេចក្ដីស្រឡាញ់ ជាស្នេហារឬការស្រឡាញ់ខ្លួនឯងដែលវាជាប្រភពនៃសេចក្ដីសុខ ហើយនឹងសុភមង្គលដែលបានមកពីសេចក្តីស្រឡាញ់ ទាំងពីរគឺចាំបាច់ណាស់ក្នុងជីវិតរស់នៅរបស់អ្នក។ សេចក្ដីស្រឡាញ់ទទួលបានពីមនុស្សជុំវិញអ្នក ក្រុមគ្រួសារ មិត្តភក្តិ ដៃគូស្នេហា និងសត្វចិញ្ចឹមសុទ្ធតែជាប្រភពនៃក្តីស្រឡាញ់ដែលផ្ដល់ឲ្យអ្នកនូវសុភមង្គលគ្មានទីបញ្ចប់។

ភាពសុទិដ្ឋិនិយម ការពេញចិត្ត និងការមានអារម្មណ៍ថាមានសំណាងចំពោះអ្វីដែលខ្លួនមាននៅក្នុងជីវិតសព្វថ្ងៃគឺជាវិធីក្នុងការទទួលយកសុភមង្គលមកដាក់ខ្លួន។ មនុស្សដែលមានភាពសុទិដ្ឋិនិយមមានទំនោរផ្តោតទៅលើរឿងល្អៗនឹងភាពវិជ្ជមានដែលមានការរួមបញ្ចូលគ្នានៃការដឹងគុណ សេចក្ដីស្រឡាញ់ និងភាពសប្បាយរីករាយក្នុងជីវិតរបស់ពួកគេ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម