ជ្រើស​រើស​តែ​មួយ​ប្រភេទ​ដែល​អ្នក​ចូលចិត្ត​ផឹក ដើម្បី​ដឹង​ពី​ការងារ​ស័ក្ដិសម​នឹង​អ្នក​បំផុត

  • 2021-04-05 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​មិន​ទាន់​ដឹង​ថា ខ្លួន​ស្រលាញ់​ការងារ​ណា​ឲ្យ​ប្រាកដ សាក​ជ្រើសរើស​តែ​មួយ​ក្នុង​ចំណោម​តែ​ទាំង​៤​ខាង​ក្រោម​នេះ ដើម្បី​ដឹង​ពី​តម្រុយ​ខ្លះ​ពី​ការងារ​ដែល​អ្នក​អាច​ស័ក្ដិសម។

១. អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​មោះមុត ឆន្ទៈ​ច្បាស់លាស់ អកប្បកិរិយា​របស់​អ្នក​ម៉ត់ចត់។ អ្នក​ចូលចិត្ត​ធ្វើ​អ្វី​ដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ទំនួលខុសត្រូវ​ខ្ពស់​បំផុត។ នៅ​ពេល​ដាក់​ចិត្ត​ធ្វើ​អ្វី​មួយ​ហើយ អ្នក​ប្រាកដ​នៅ​​ក្នុង​ចិត្ត​ថា​ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច និង​បាន​លទ្ធផល​ខ្ពស់​បំផុត។ អ្នក​ស័ក្ដិសម​នឹង​ការងារ​ដូច​ជា គណនេយ្យ វេជ្ជបណ្ឌិត និង​គ្រប់គ្រង​។

២. អ្នក​ជា​មនុស្ស​ប្រុង​ប្រយ័ត្ន និង​មាន​ជំនាញ​ប្រាស្រ័យ​ទាក់ទង​ល្អ។ ការងារ​ដែល​អ្នក​គួរ​ចាប់​យក​គឺ​ការងារ​ដែល​មាន​បែប​ផែន​ជំនាញ​ដូចជា ពេទ្យ គិលានុបដ្ឋាយិកា គ្រូ​បង្រៀន និង​ការងារ​ទាំង​ឡាយ​ណា​ដែល​តម្រូវ​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់។ ក្រៅ​ពី​នេះ ការងារ​ដែល​មាន​ទំនាក់ទំនង​ច្រើន​ដូច​ជា អ្នកកាសែត អ្នក​រាយការណ៍ ក៏​ត្រូវ​នឹង​អ្នក​ខ្លាំង​ដែរ។

៣. អ្នក​ជា​មនុស្ស​ទាន់​សម័យ និង​ចូលចិត្ត​បែប​ហ្វេសិន។ គំនិត​ច្នៃប្រឌិត​របស់​អ្នក​ខ្ពស់​ជាង​អ្នក​ដទៃ និង​ការ​ស្លៀកពាក់​របស់​អ្នក​ក៏​ស្អាត​ដូច​គ្នា។ ដូច​នេះ​ហើយ ការងារដែល​ស៊ី​សង្វាក់​នឹង​អ្នក​នោះ​គឺ ច្នៃ​ម៉ូដ​សម្លៀកបំពាក់ ថត​រូប និង​ការងារ​ដែល​មាន​ពាក់ព័ន្ធ​នឹង​សិល្បៈ។

៤. អ្នក​ជា​មនុស្ស​ដែល​អាច​ដឹកនាំ និង​មាន​ចក្ខុវិស័យ​ល្អ។ នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​នាក់ ឬ​ជា​ក្រុម អ្នក​ជា​មនុស្ស​ដែល​លេចធ្លោ​ជាង​គេ។ ដោយសារ​តែ​សមត្ថភាព​លេចធ្លោ​បែប​នេះ​ហើយ អ្នក​ងាយ​ទទួល​បាន​ការងារ​មេ​ផ្នែក និង​ប្រធាន​ផ្នែក។ អ្នក​តែងតែ​ចេះ​ដឹក​នាំ​គេ​ថា​គួរ​ដើរ​តាម​ផ្លូវ​ណា​ឲ្យ​បាន​ល្អ​បំផុត។ អ្នក​ស័ក្ដិសម​ធ្វើ​ការ​នៅ​ក្នុង​បរិស្ថាន​ការិយាល័យ និង​ជា​ថ្នាក់​ដឹក​នាំ​របស់​គេ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម