រឿងទាំង ៣ យ៉ាងដែលមនុស្សស្រីឆ្លាតមិនចំនាយពេលទៅអង្គុយចាំដាច់ខាត

  • 2021-04-05 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការរងចាំអាចនឹងមិនមែនជាអ្វីដែលមនុស្សទូទៅប្រាថ្នា នឹង ចាយពេលវេលាដ៏មានតម្លៃរបស់ខ្លួននោះទេ។ តែយ៉ាងណា ពេលខ្លះមិនថាចំពោះរឿងស្នេហា ឬ ក៏ជីវិតរស់នៅធម្មតានោះទេ មនុស្សស្រីតែងតែត្រូវរងចាំរងចាំជានិច្ច។ បើសិនជាអ្នកតែងតែយល់ថា ការរងចាំតែងតែមានផលតបស្នងយ៉ាងសមគួរនោះ ល្មមលះបង់គំនិតទាំងនោះចោលទៅ។ ភាគច្រើនចំពោះរឿងមួយចំនួន មិនថាអ្នកចំនាយពេលកាន់តែច្រើនយ៉ាងណា ខិតខំយ៉ាងអស់ពីចិត្តយ៉ាងណា ការខកបំណង និង ភាពឈឺចាប់ក៏មានកាន់តែច្រើនដូចគ្នា។

១. រងចាំមនុស្សម្នាក់កែប្រែ

មនុស្សស្រីដែលធ្លាប់ជួបរឿងមិនសមបំណងជាច្រើនមកហើយនោះ ច្បាស់ជាអាចរៀនមេរៀនមួយនេះបានយ៉ាងច្បាស់ដែលថា មនុស្សម្នាក់មិនអាចនឹងកែប្រែងាយៗនោះទេ។ មនុស្សស្រីភាគច្រើន នៅពេលដែលចាប់ផ្ដើមមានស្នេហា អាចនឹងប្រកាន់គំនិតថា ខ្លួនឯងច្បាស់ជាអាចកែប្រែគេបាន អាចអោយគេក្លាយជាមនុស្សប្រុសដែលមានទំនួលខុសត្រូវ ជាមនុស្សប្រុសល្អគ្រប់ដប់ម្នាក។ បើសិនជាអ្នកជាម្នាក់នៅក្នុងចំនោមនោះ សួរខ្លួនឯងម្ដងទៀតមើល គួរចំនាយពេល ចំនាយជីវិតខ្លួនឯងទៅកែប្រែជីវិតអ្នកដទៃបែបនោះដែរទេ?

២. រងចាំមនុស្សផិតក្បត់

អ្វីដែលធ្វើអោយមនុស្សស្រីពិបាកនឹងមានក្ដីសុខយ៉ាងពិតប្រាកដនោះ គឺការដែលមានចិត្តទន់ ងាយនឹងអភ័យទោសចំពោះកំហុសដែលមនុស្សប្រុសធ្វើមកលើខ្លួន។ វាអាចនឹងចាប់ផ្ដើមពីរឿងតូចតាត តែយូរៗទៅ​ គេនឹងចាប់ផ្ដើមទម្លាប់ ហើយគិតថាមិនថាធ្វើខុសយ៉ាងណា លួងតែបន្តិចក៏អស់អីមិនខាន។ ជាពិសេសមនុស្សដែលមានគ្រួសាររូួច ទោះជាប្ដីមានស្រ្ដីខាងក្រៅក្ដី ត្រូវទ្រាំរស់នៅជុំគ្នា ព្រោះប្រកាន់គំនិតថា ទ្រាំទៅដើម្បីអនាគតកូន។

៣. រងចាំអោយអ្នកដទៃធ្វើល្អមកលើខ្លួន

ទម្លាប់មួយដែលអ្នកគួរតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននោះគឺ បើសិនជាអ្នកចង់អោយអ្នកដទៃធ្វើល្អមកលើខ្លួន គួរតែព្យាយាមធ្វើល្អដាក់អ្នកដទៃជាមុន។ មានសន្តានចិត្តល្អ រួសរាយរាក់ទាក់ និង ចេះជួយយកអាសារអ្នកដទៃ គឺជាមធ្យោបាយដ៏សាមញ្ញបំផុត ដើម្បីប្រមូលសេចក្ដីល្អចូលមកក្នុងជីវិតអ្នកវិញ។ ចំពោះរឿងស្នេហា ក៏មិនមានអ្វីខុសគ្នាប៉ុន្មាននោះដែរ អាចដំណើរការបានទៅយ៉ាងរលូនលុះត្រាតែមានការអត់អោន និង យោគយល់គ្នា ក្រៅពីរំពឹងតែអោយគេធ្វើល្អដាក់ខ្លួន គួរតែប្រាកដចិត្តថា អ្នកក៏បានធ្វើល្អដាក់គេដែរ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម