រូប​សម្បត្តិរ​បស់ Dilraba ត្រូវគេប្រៀបធៀប ពេលប៉ះនឹងតារាស្រករក្រោយក្នុងរឿងថ្មី

  • 2021-04-05 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនិកជន​ពី​មុន​ដែល​តែងតែ​ថា​ឲ្យ​​តារា​សម្ដែង​ស្រី​វ័យ​ក្មេង Zhao Lusi ថា​ធាត់​នោះ នៅ​ពេល​នេះ​បាន​វិល​ត្រលប់​មក​សរសើរ​នាង​វិញ នៅ​ក្នុង​រឿង​ថ្មី​ដែល​សម្ដែង​ជាមួយ​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Dilraba។

គ្រាន់​តែខ្សែ​ភាពយន្ត​បុរាណ​ចិន The Long Ballad ត្រូវ​បាន​ចាក់​ផ្សាយ​ភ្លាម រឿង​នេះ​ទទួល​បាន​ចំណាប់​អារម្មណ៍​ភ្លែត ត្បិត​តួ​ឯក​ស្រី​នៅ​ក្នុង​រឿង​នេះ គឺ​ជា​តារា​សម្ដែង​ស្រី​លំដាប់ A Dilraba។ យ៉ាងណាក្ដី​ ខណៈ​មុន​ពេល​ចាក់​ផ្សាយ គ្រប់​ចំណាប់​អារម្មណ៍​គឺ​ស្ថិត​លើ​ស្រី​ស្អាតវ័យ ២៨​ឆ្នាំ​នោះ ក្រោយ​ពេល​ចាក់​ផ្សាយ​រួច អ្នក​ដែល​បាន​ទស្សនិកជន​មើល​មិន​ដាក់​ភ្នែក​នោះ បែរ​ជា​ស្រី​ស្អាត​ទើប​ឡើង​កូដ Zhao Lusi ទៅ​វិញ។

តាម​នោះ​ដែរ នៅ​ក្នុង​ឈុត​ឆាក​តែ​មួយ សម្រស់​របស់ Dilraba ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ចាស់​ជាង​អាយុ និង​មាន​ស្នាម​ជ្រួញ​ច្រើន ក៏​ដូច​ជា​ការ​តែង​ខ្លួន​មិន​សម​នឹង​រឿង​ជា​ដើម។ ផ្ទុយ​មក​វិញ តារា​សម្ដែង​ស្រី​កើត​ឆ្នាំ ១៩៩៨ ត្រូវ​បាន​គេ​សរសើរ​ថា មាន​សម្រស់​មិន​ចាញ់​តារា​រៀមច្បង​នានា ហើយ​សម្រស់​នាង​គឺ​វ៉ាដាច់ តារា​កូន​កាត់​ដែល​ជា​តួឯក​ស្រី​ទៀត​ផង។

ទស្សនិកជន​បាន​សន្និដ្ឋាន​ បើ​ស្ថានភាព​នៅ​តែ​បន្ត​បែប​នេះ ទម្រាំ​រឿង​បញ្ចាំង​ចប់ កេរ្តិ៍​ឈ្មោះរបស់ Zhao Lusi ​ប្រាកដ​ជា​ល្បី​ផ្ទុះ​ច្បាស់​ជា​មិន​ខាន។ មុន​នោះ​ដែរ ស្រី​ស្អាត​វ័យ ២២​ឆ្នាំ​តែង​ត្រូវ​គេ​បង្អាប់​ត្បិត​មាន​រាង​ធំ និង​គីឡូច្រើន តែ​ក្រោយ​ពេល​សម្រក​គីឡូ​បាន​សម្រេច សម្រស់​របស់​នាង​គឺ​មិន​ចាញ់​តារា​ជួរ​មុខ​ណា​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម