ផលប៉ះពាល់មិនល្អពីការណាត់ជួបអនឡាញ

  • 2021-04-06 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងគ្រាលំបាកនៃឆ្នាំ ២០២០ នឹង ២០២១ ស្ទើរតែអ្វីៗទាំងអស់ចាប់តាំងពីការទិញឥវ៉ាន់រហូតដល់ការសិក្សារបស់យើងត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ិនធឺរណេត វាបានធ្វើការផ្លាស់ប្តូរជីវិតរស់នៅរបស់មនុស្សទាំងស្រុង។ ច្ចេកវិទ្យាបានបង្កើតការផ្លាស់ប្តូរវប្បធម៌ដ៏ធំមួយនៅក្នុងរបៀបរស់នៅ ជាពិសេសនោះគឺទៅលើរឿងស្នេហា។ ការរីករាលដាលនៃការណាត់ជួបតាមអ៊ិនធឺរណែតបានកើនឡើងយ៉ាងខ្លាំងក្នុងរយះពេលថ្មីៗនេះ។

តើហេតុអ្វីបានជាមនុស្សមួយចំនួនបានប្រើ និងមួយចំនួនទៀតមិនបានប្រើកម្មវិធីណាត់ជួបអនឡាញនោះ? មនុស្សខ្លះប្រើវាសម្រាប់ស្វែងរកដៃអនាគត ឬគ្រាន់តែជាការសប្បាយខាងផ្លូវភេទ ហើយអ្នកខ្លះជ្រើសរើសមិនប្រើប្រាស់វាដោយសារហេតុផល និងផលប៉ះពាល់ដែលទាក់ទងទៅនឹងសុខភាពផ្លូវចិត្តក៏ដូចជាអកប្បកិរិយារបស់អ្នក។ ផលប៉ះពាល់ទាំងនោះមានដូចជា៖

១. ផ្តល់នូវភាពតានតឹងនៃអារម្មណ៍ផ្លូវចិត្តរបស់អ្នក ជាពិសេសនៅពេលដែលអ្នកទទួលរងនៅការបដិសេធជាជាងការកោតសរសើរ វាធ្វើឲ្យអារម្មណ៍ផ្លូវចិត្តរបស់អ្នកកាន់តែពិបានជាងមុនបីដងឯណោះ។

២. ប៉ះពាល់ដល់គុណតម្លៃនៃរូបរាងកាយរបស់អ្នក (ទាបឬគ្មានតម្លៃ) វាបានធ្វើឲ្យមនុស្សមានអកប្បកិរិយាវាយតម្លៃមនុស្សដោយផ្អែកតែទៅលើរូបរាងខាងក្រៅរបស់ពួកគេ (រូបថត) ឬនរណាដែលគេចូលចិត្ត និងមិនចូលចិត្ត។

៣. ជាកន្លែងដែលមនុស្សរកដើម្បីបំពេញចំណង់ផ្លូវភេទ ភាគច្រើននៃអ្នកដែលប្រើការណាត់ជួបអនឡាននេះ ហើយសូម្បីតែអ្នកដែលប្រើវាដើម្បីស្វែងរកដៃគូអនាគតក៏បានធ្វើវាដែរ ប្រហែលជានៅពេលការណាត់ជួបលើកទីមួយ ទីពីរ ឬក៏ទីបី។

ការស្ទង់មតិមួយដែលធ្វើឡើងដោយគេហទំព័រ អ៊ីហាមូនី ដែលបានធ្វើការព្យាករណ៍ថារហូតដល់ទៅ ៧០ ភាគរយនៃការស្វែងរកទំនាក់ទំនងដៃគូស្នេហានឹងចាប់ផ្តើមនៅលើប្រព័ន្ធអ៊ីនធឺណិត ឬការណាត់ជួបអនឡាញ។ ប្រសិនបើអ្នកជាមនុស្សដែលប្រើក្នុងគោលបំណងស្វែងរកដៃគូអនាគតនោះ អ្នកត្រូវនិយាយបញ្ជាក់ឲ្យបានច្បាស់លាស់ពីគោលបំណងរបស់អ្នកមុននឹងសម្រេចជួបនរណាម្នាក់៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម